Dare to dream and make it true together…Posts RSS Comments RSS

Archive for the 'Life in India' Category

រំញ្ជួយដីនៅញ៉ូដេលី រង្វាស់ ៤.៣រិចទ័រ

អស្ចារ្យគេរញ្ជួយដីផ្អើលម៉ាភូមិ ខ្ញុំនេះអត់ដឹងអីម៉ាតិច។ ភ្ញាក់ឡើងពេលទៅសាលាតើបាន​មិត្តភក្តិវាសួរថា មានដឹងរំញ្ជួយដីអត់ពីយប់?? ស្អែកដឹងហើយបើដេកដូចគល់ឈើចឹង ហីម្យ៉ាងង៉ៃ​ហ្នុងដាច់យប់ហង ជាប់ផឹកនៅបន្ទប់ពួកម៉ាកចឹងទៅដេកនៅហ្នុងម៉ងទៅ។ ពួកអ្នកនៅសណ្ឋាគារខ្ញុំ​ គេងហ្នឹងគេនាំគ្នាផ្អើលចេញក្រៅបន្ទប់ព្រោះខ្លាចបាក់ម៉ោ ចំណែកខ្ញុំវិញដេកនៅបន្ទប់ពួកម៉ាកធើ​មិនដឹង។ ហ្អេ….បើបានទៅដេកនៅបន្ទប់ខ្លួនឯងក៍ម្យ៉ាងដែរបានភ្លក់រសជាតិរញ្ជួយដីនៅ​ ស្រុកឥណ្ឌាម្តង មិនដែលស្គាល់សោះម៉ាជីវិតនេះ ស្តាយដល់ហើយ…. :-(
អានបន្ថែមនៅទីនេះ ៖ Earthquake in New Delhi on 26-nov

8 responses so far

What the crazy questions to ask me?

Look at theses lines below. I got it when chatted with a boy by yahoo messenger. It is not the first time that I were asked by these questions. I hate someone ask me for sex(If they are girls hahaah…K.O :-) ). They used to ask me like “Are you boy love boy?” , “Do you love me?” F*ck!!! what da hell going on with those guys???

luckyboy_kk (20/11/2007 05:43pm): hi
Bandith Phun (20/11/2007 05:17:02pm): hi
luckyboy_kk (20/11/2007 05:17:44pm): h a u
luckyboy_kk (20/11/2007 05:17:48pm): asl?
Bandith Phun (20/11/2007 05:17:52pm): yes fine
Bandith Phun (20/11/2007 05:17:53pm): nu?
Bandith Phun (20/11/2007 05:17:57pm): u?
luckyboy_kk (20/11/2007 05:18:25 pm):21m
Bandith Phun (20/11/2007 05:20:08pm): ur name?
luckyboy_kk (20/11/2007 05:20:34pm): vanit
luckyboy_kk (20/11/2007 05:20:36pm): u
luckyboy_kk (20/11/2007 05:20:43pm): ?
Bandith Phun (20/11/2007 05:23:56pm): Bandith
Bandith Phun (20/11/2007 05:24:03pm): how come u know my id?
luckyboy_kk (20/11/2007 05:24:45pm): i used to play with u
Bandith Phun (20/11/2007 05:25:25pm): oh i see
Bandith Phun (20/11/2007 05:25:33pm): student?
luckyboy_kk (20/11/2007 05:25:36pm): ok
luckyboy_kk (20/11/2007 05:26:16pm): are u love b?
Bandith Phun (20/11/2007 05:27:56pm): love b?
Bandith Phun (20/11/2007 05:27:58pm): what mean?
luckyboy_kk (20/11/2007 05:28:21pm): boy love boy!
luckyboy_kk (20/11/2007 05:28:30pm): understand?
Bandith Phun (20/11/2007 05:28:50pm): oh…sorry u ask the wrong person
Bandith Phun (20/11/2007 05:28:57pm): m not that kind of boy
Bandith Phun (20/11/2007 05:29:08pm): so u r boy love boy?
luckyboy_kk (20/11/2007 05:29:45pm): yes
Bandith Phun (20/11/2007 05:30:11pm): hhhm….y?
luckyboy_kk (20/11/2007 05:30:14pm): i love u for along time
Bandith Phun (20/11/2007 05:30:20pm): love me???
luckyboy_kk (20/11/2007 05:30:27pm): i want to see u again!
Bandith Phun (20/11/2007 05:30:27pm): hahahah….u kidding?
Bandith Phun (20/11/2007 05:30:35pm): how come?
luckyboy_kk (20/11/2007 05:30:54pm): so can you love me?
Bandith Phun (20/11/2007 05:31:18pm): what a kidding!! i cannot
Bandith Phun (20/11/2007 05:31:30pm): i feel vomit when u said love me like this
luckyboy_kk (20/11/2007 05:31:34pm): ok
Bandith Phun (20/11/2007 05:31:53pm): how come that a boy love a boy?
luckyboy_kk (20/11/2007 05:31:58pm): it’s ok
luckyboy_kk (20/11/2007 05:32:05pm): i don know
Bandith Phun (20/11/2007 05:32:14pm): huh….i think u have to go to doctor and have an X-ray your brain
Bandith Phun (20/11/2007 05:33:41pm): so have anyone love you then?

—Since then, I never see he talks to me again. Thanks god!!!

17 responses so far

សិទ្ធត្រឹមជាមិត្ត – Bandith feat. some friends

រឿងកាលពីថ្ងៃទី៩វិច្ឆិកា អត់ទាន់ចប់ទេនៅមានតទៀត…បន្ទាប់ពីញ៉ាំនំបញ្ចុកជុំគ្នារួចហើយ ពួកយើងមួយក្រុមមានគ្នា ៩នាក់ បាននាំគ្នាជិះអាម៉ូតូកង៣ ទៅលេងនៅផ្សាទំនើបរបស់គេ។ ទៅហ្នឹងគ្មានបំណងថាទៅទិញអីទេ គ្រាន់តែដើរមើលនាយអាយប៉ុណ្ណោះ ហើយនាំគ្នាគិតថា​ទៅដល់តាណាឲ្យវាផ្អើលតាហ្នឹងតែម្តង។ មានអីម៉ាក្រុមទៅបង្អើលគេនៅហាងកាហ្វេមួយដែរ។


បងធំមួយក្រុម រាប់ពីឆ្វេងទៅស្តាំ ដូរ៉ា(ឈរ), ម៉ាន់ដេ, ខ្ញុំ,​ និត,រិទ្ធ(ឈរខាងក្រោយ), ឆាយ និងសុទ្ធា


ស្ទីលហ្អេសអ្នកពាក់មួកហ្នុង?


អូនស្រីក្រមុំជ័រសុំថតក្បែរមួយ… :-)

 

ចូលទៅដល់ក្នុងហាងកាហ្វេ Paris…. Paris ស្អីទេភ្លេចឈ្មោះបាត់ទៅហើយ​ស្រាប់តែបានឃើញ​ហ្គីតាគេបញ្ឈចោលចាំកាលបានមិនយកមកលេងម៉ោ?? ពួកយើងទាំងក្រុមបានជាន់ខាងលើ​​ហើយចាប់ផ្តើមអាឡេអាឡូជាពួកតែម្តង។ តាមពិតទៅម៉ាជាន់ហ្នឹងមានតុគេច្រើនសំរាប់ភ្ញៀវ​ផ្សេងទៀត តែដោយម៉ាក្រុមហ្នឹងគ្មានជនណាហ៊ានមកបឿតឡើយ….ហេហេហេហេ… :-) ។​សូមតាមដានរូបភាពជាបន្ត….


តោះច្រៀងទៅកនយើងបទ លែងស្គាល់ខ្លួនឯង


ឡូយណាស់អាហ្គីតាគេហ្នឹងអត់ចេះលេងហងហ្នឹងហ្អា :-)

អូឃេ…ជាបន្តសូមស្តាប់ចម្រៀងមួយបទដែលច្រៀងដោយពួកមានចំណងជើងថា “សិទ្ធត្រឹមជាមិត្ត”។ តាមខ្ញុំចាំខ្ញុំធ្លាប់ដាក់បទនេះជាមួយអាគ័រនៅទំព័រប្លក់ហ្គីតារបស់ខ្ញុំ តែក្រោយមកមិនមានពេលទំនេរសោះក្នុងការកែប្រែបន្ថែម ដូច្នេះក៍បានផ្អាកមួយរយៈទៅ។ បើបងប្អូនចង់បានបទនេះជាមួយអាគ័រសូមចុចទំព័រ សិទ្ធត្រឹមជាមិត្ត នេះ។

[youtube http://www.youtube.com/watch?v=PsQ5tze8iTo]

នៅមានជាបន្តទៀត ង៉ៃហ្នឹងសុំអួតប៉ុណ្ណឹងបានហើយ

 

19 responses so far

ផឹកស៊ី – អបអរបុណ្យឯករាជ្យជាតិ – បុណ្យ Diwali

កាលពីថ្ងៃ៩វិច្ឆិកា​ គឺជាថ្ងៃបុណ្យរំលឹកខួបឯករាជ្យជាតិខ្មែរពីអាណានិគមបារាំងគំរប់៥៤ឆ្នាំ។ សំរាប់នៅឥណ្ឌាឯហ្នេះវិញក្នុងថ្ងៃតែមួយនេះដែរក៍មានបុណ្យធំមួយ គឺបុណ្យ Diwali ដែលជាបុណ្យ​ប្រពៃណីដ៍ធំ​របស់ឥណ្ឌា។

បុណ្យឯករាជ្យខ្មែរពីអាណានិគមបារាំង ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ វិច្ឆិកា​ដើម្បីរំលឹកដល់ស្នាដៃដ៍ថ្លៃថ្លារបស់ព្រះមហាវិរៈក្សត្រព្រះបាទនរោត្តម សីហនុ ក្នុងកាល​ដែលព្រះអង្គតស៊ូដើម្បីទាមទា​មកវិញនូវឯករាជ្យភាពសំរាប់់ជាតិខ្មៃរទាំងមូល ដែលស្ថិតនៅក្រោម​អាណានិគមរបស់បារាំងអស់រយៈ​ពេល ៩០ឆ្នាំមកហើយនោះ។ ខ្មែរគ្រប់រូបចាំមិនភ្លេចឡើយនូវ​ការតស៊ូរបស់ព្រះអង្គ ហើយជាពិសេសការ​លះបង់របស់អ្នកតស៊ូខ្មែរដ៍ទែទៀតដែលបានចូលរួមជាមួយព្រះអង្គដើម្បីឯករាជ្យជាតិ និងពលិកម្ម​របស់កងទ័ពខ្មែរទាំងអស់ដើម្បីឯករាជ្យភាពនេះ។

បុណ្យDiwali ត្រូវបានគេស្គាល់ថាជា “Festival of Light” ដូច្នេះហើយបាននៅ​ថ្ងៃបុណ្យគេបាញ់កាំជ្រួច ដុតផាវ យ៉ាងសប្បាយ។ នៅនៅថ្ងៃនោះដែរតាមផ្ទះមានរៀបចំលំអរដោយ​ភ្លើងស្រស់ស្អាត និងប្រជាជនឥណ្ឌាម្នាក់ៗ ស្លៀកពាក់ស្អាតបាត និងមានរៀបចំអំណោយជូន​គ្នាទៅវិញទៅមកផងដែរ។ បុណ្យនេះមានប្រវិតតាមរឿងព្រេងទេវកថារបស់ឥណ្ឌា រាមាយ៉ាណា (Ramayana ជារឿងដែរស្រដៀងគ្នាទៅនឹងរឿងរាមកេរ្ត៍របស់ខ្មែរ)​ ដែលធ្វើឡើងដើម្បីអបអរដំណើរ​យាងត្រលប់របស់ព្រះរាមា (Rama) នៃនគរអាយុធ្យា- Ayodhya (សូមកុំច្រឡំជាមួយ​អតីតនគរខ្មែរ អាយុធ្យា ដែលសព្វថ្ងៃជារបស់សៀម) បន្ទាប់ពីគង់នៅក្នុងព្រៃអស់រយៈពេល ១៤ឆ្នាំ។ ក្រោយៗមកបុណ្យនេះមិនត្រឹមតែធ្វើដើម្បីរំលឹកដល់ព្រះ រាមានោះទេ នៅមានការរំលឹកដល់​ព្រឹតិ្តការណ៍សំខាន់ៗទៀតតាមរឿងព្រង និងប្រវិត្តរបស់ឥណ្ឌា។ លោកអ្នកអាចមើលបន្ថែមនៅក្នុង​តំណរភ្ជាប់នេះ http://en.wikipedia.org/wiki/Diwali​ ។

សំរាប់បងប្អូនខ្មែរនៅឥណ្ឌាប៉ុន្មានគ្រាប់យើងឯនេះវិញក៍មិនភ្លេចជួបជុំគ្នាដើម្បីអបអរបុណ្យឯករាជ្យ​នេះដែរ។​ ខ្ញុំនិងមិត្តភក្រឯទៀតបានទៅជុំគ្នានៅវត្តរបស់ខ្មែរយើងនៅញ៉ូដេលី ជាមួយពូមីង ដែលធ្វើការនៅស្ថានទូត និងបងប្អូននិសិ្សតខ្មែរដែលមករៀននៅញ៉ូដេលីនេះ។
សូមអរគុណយ៉ាងខ្លាំងដល់មីងៗ និងប្អូនៗស្រីៗដែលបានធ្វើនំបញ្ចុកសំឡខ្មែរ និងសំឡការី​យ៉ាងឆ្ងាញ់ ដល់ពួកខ្ញុំ។ ចាំកាលបានមិនញ៉ាំ?? ខ្ញុំឯហ្នេះកាយញាត់ៗតែម្តងដូចជ្រូក រាប់ត្រួសៗ អស់ ៣ចានធំ។ សំរាប់ពេលយប់ ពួកយើងមានអុចកាំជ្រួច និងដុតផាវយ៉ាងចាស់ដៃ។ ផាវនៅឥណ្ឌា​មិនមែនតូចៗដូចផាវស្រុកយើងទេបងប្អូន។ ផាវឥណ្ឌាធំៗ ហើយមូលៗប៉ុណកដៃឯណោះ ដុតម្តងៗ លាន់ស្នូរដូចគេគប់គ្រាប់បែក។

នៅមិនទាន់អស់ទេកម្មវិធីអបអរបុណ្យ ដល់យប់ឡើងបន្ទាប់ពីចាស់ៗបែកផ្លូវទៅផ្ទះអស់ទៅ ពួកក្មេងៗបានមូលមតិគ្នាជាឯកច្ឆ័ន្ទ ដើម្បីស៊ីផឹកជាបន្ត ហេហេហេហេ….លេងម៉ាចាស់​ដៃតែម្តង​។
ជាចុងក្រោយ ខ្ញុំសន្លប់ធំតែម្តងដើយសារអាកាចសាហាវយើង មិនត្រឹមតែប៉ុណ្ណោះខ្ញុំបានល្មើស​ច្បាប់អ្នកផឹកដែលចាក់បាញ់ឆែវទៀតផង។
សេចក្តីរាយការណ៍ពីញ៉ូដេលីចប់តែប៉ុណ្ណេះ សូមតាមដានកំសាន្តជាមួយរូបភាពខាងក្រោម៖


វិមានឯករាជ្យនាពេលយប់ថ្ងៃបុណ្យ (រូបថតដោយៈ សុភ័ក្រ)


មើលនំបញ្ជុកចុះ ច្រើនណាស់នែក៎


ចាំកាលបានខ្ញុំមិនកាយញាត់តែម្តងទៅ…. :-)


គ្នាច្រើនអន្សមពិតជាខ្លោចមែន…សាច់មាន់បងប្អូនធ្យូង


ចាត់ការទៅកនយើង


កាន់កាំជ្រួច និងផាវរៀងខ្លួនទុកបាញ់អបអរ


បងប្អូនមើល កាំជ្រួចគ្រប់ដៃតែម្តង អាម៉ូតម៉េចក៍មានដែរ :-)


ក្នុងរូបហ្នឹងគេហៅថាផាវឥណ្ឌាធំៗប៉ុនកដៃឯណោះ ដុតម្តងៗលាន់ស្នូរដូចគ្រាប់បែក បើលេងនៅស្រុកយើងវិញគេបា្រកដជាថាសង្រ្គាមកើតម្តងទៀតជាមិនខាន

 

សំរាប់រូបខាងក្រោមនេះវិញជាកម្មវិធីផឹកស៊ីបន្តមុននៅពេលយប់ ។ កាលពីល្ងាចអត់ហ៊ានផឹកស៊ី​ទេព្រោះមានចាស់ៗ ហើយម្យ៉ាងនៅក្នុងវត្តផង។ អូឃេសូមទស្សនាជាបន្ត៖

 


ថតទុកមួយសិនមុននឹងស្រវឹងជាក្រុម

 


អន្ទិត Spadora អីណេះវិញមុននឹងផឹកគាត់គោរពភ្លេងជាតិជាមុន

 


បើល្បងសុធាវិញ គាត់ស្រលាញ់ដបស្រាជាងស្រលាញ់សង្សាគាត់នៅអំពេញឯហ្នោះទៅទៀត

 

សិលា គាត់អោបដបស្រាដូចអោបប្រពន្ធអញ្ចឹង

 


និយាយពីល្បងម្នាក់នេះឈ្មោះ ហ៊ាញ គាត់មុននឹងផឹកគាត់គោរពស្រាណាស់ព្រោះវាថ្លៃ សុទ្ធតែលើកទូលឯណោះ


ប្អូននិត គាត់លើកដៃពីហ្នឹងបានន័យថា ប្រឹងផឹកឲ្យដាច់ពីរដបយប់ហ្នឹង


ប្អូន Monday វិញគាត់ស្រលាញ់ដបស្រាណាស់ព្រោះលឺថាអាម៉ាដបហ្នឹងខំឡើងទៅទិញដល់ថៃឯណោះ


ចំណែកប្អូន រិទ្ធវិញស្តាយស្រាណាស់មួយដំណក់ក៍មិនឲ្យខ្ចាយដែរសុខចិត្តលិទដប


បងសំរេចគាត់ចាហាវជាងគេអោបទាំងបីទាំងបួនដបហ្នឹង មុខគាត់ឡើងគូល័រអស់ហើយ

 


ខ្ញុំវិញស្លូតជាងគេ ភ្នែកបើកលែងចង់រួចហើយ តែមិនមែនបានន័យថាស្រវឹងទេ គឺកំពុងបិទភ្នែកមមៃនឹកមកហាន់នីរបស់ខ្ញុំ ហេហេហេហេ :-)

 


លើកដាច់សាច់ស្អាត….


ដាច់ៗៗៗៗ….លីអ លីអ….


សុធា និងសិលា៖ “ចេះដាច់អីតែឯង ខ្ញុំពីអ្នកក៍មិនណយដែរ”

 


អន្ទិត Spadora ប្រហែលគាត់ស្រវឹងមែនទែនហើយ គាត់សំពះដបស្រាថា “ខ្ញុំខ្លាចហើយលោក..”​ ហាហាហាហា


ហ៊ាញ៖ “ខ្ញុំអ្នកខ្លាំងម៉ាដបហ្នឹងខ្ញុំអ្នកកំទេចមើលនែក៎ ហេហេហេ…អូហ៍សុំទោសច្រលំលើកដបទឹកសុទ្ធ ម៉ោពីខ្ញុំស្រវឹងធ្លាក់ភ្នែកពេក”


ខ្ញុំក៍ខ្លាំងដែរ ស្រាក្រហមមួយដបហ្នឹងខ្ញុំអ្នកកំទេចតែឯង :-)

 


អ្នកទាំងអស់គ្នាទាយទៅមើលក្នុងចានចង្គឹះហ្នឹងស្អីគេ?? គឺអំបិល..ពេលហ្នឹងអស់សាច់ក្លែមហើយ ចឹងគឺដល់ពេលផឹកស្រាក្លែមអំបិល ជាមួយក្រូចឆ្មា បិទគូថ :-(

 

 

 

 

 

16 responses so far

កាម៉ាប់??

ហាហាហាហាហា….ថតរូបខ្លួនឯងហើយយកមកមើល ម៉ែ!!!! ខ្ញុំកាម៉ាប់ដល់ថ្នាក់ហ្នឹង? នៅទីនេះស្រួល​ម្យ៉ាងដែរ។ រឿង៣យ៉ាងដែលខ្ញុំធ្វើជាប្រចាំគឺ ទៅសាលា​ ស៊ី និងដេក។ ជិះឡាន Bus ទៅសាលាឆ្លៀតដេកបាន ១ម៉ោង ត្រលប់មកវិញ ឆ្លៀតបាន ១ម៉ោងទៀត បន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួច ដេកដល់ម៉ោង ៧ ហើយងើបម៉ោបាយពេលល្ងាច រួចឡើងទៅដេក​វិញ។ ហេហេហេហេ….បើមិនឡើងគីឡូហៅថាចំឡែក។ ខ្ញុំចេះតែខំៗទៅហ្នឹងណាកុំឲ្យដល់ពេល​ត្រលប់ទៅស្រុកវិញគេថា ទៅឥណ្ឌាស៊ីអត់ស៊ីឃ្លាន វេទនានោះ :-)

សូមបញ្ជាក់៖ ពុកមាត់អត់កោរទេទុកទាល់តែដល់ង៉ៃទៅស្រុកវិញ…..

25 responses so far

Next »