bandith on May 29th 2010 My trip,ព៌ត័មានពីខ្ញុំ
Bye bye China. Here my last word to you, but I’ll see you again.
You bring me friends and the man that I am.
You bring me peace and risk that I faced.
but one thing that you bring me the best is another chapter of my life.
I’ll see you again, don’t cry.
I’ll come again please smile and I’ll hope you’ll bring me more life.

A view from the roof top of hotel “Mashal Palace”

Dinning together…

At Fiberhome

With group of lecturers
bandith on May 18th 2010 My trip,ព៌ត័មានពីខ្ញុំ
សួស្តីទាំងអស់គ្នា អីឡូវនេះខ្ញុំកំពុងសរសេរ ពីស្រុកចិនទៅ។ នេះសំណាងហើយ WordPress អត់ Block ដូច Facebook កុំអីអត់បានមកអើតក្បាលនៅទីនេះទេ។ មិនដឹងជាស្រុកអីទេ ប្រទេសកុម្មនិស្តចឹងម៉ង វិបសាយ Block ដល់ហើយ ជាពិសេសពួកវិបសាយ ប្រភេទ Social Network ដូចជា Hi5 Facebook ។ តែហេងដែរ Block ពីណាបាន Block ឌិតអត់បានទេ ខ្ញុំនៅតែអាចចូលទៅ Facebook និង Post ជាធម្មតាអាដែល។ បានមកដល់តាំងពីម្សិលម្ង៉ៃម៉េស អីលូវស្នាក់នៅសណ្ឋាគារ Marshal Palace ។ ទីនេះមិនមែនដូចនៅប៉េកាំងឬសៀងហៃទេ មិនជាមានអាគារខ្ពស់ និងទីប្រជុំជនអ៊ូអរឡើយ។ អាគារភាគច្រើនចំណាស់ៗ ហើយមិនសូវស្អាតទ។ បើបានទៅ ប៉េកាំង ឬសៀងហៃដឹងតាអ៊េមហ្មង។ តែណាស់ហើយនៅណាក៍ខ្ញុំនៅតារស់បានដែរ ប្រហែលនៅឥណ្ឌាពិបាកញ៉ាំម៉េចនៅឡើងគីឡូ។ កន្លែងខ្ញុំស្នាក់នៅជាក្រុងមួយ ឈ្មោះ Wuhan នៃខេត្ត Hubei។ ប៉ុន្មានថ្ងៃនេះមេឃ ស្រទុំ នឹងភ្លៀងជាប់មករហូត ព្រោះមានព្យុះ និងទឹកជំនន់ដោយកន្លែងនៅប្រទេសចិន ទើបតែថ្ងៃនេះមេឃរៀងស្រលះតិច ក៍ចេញមកក្រៅ ហាត់កីឡា រត់តាមបណ្តោយផ្លូវសំរកក្បាលពោះលេងទៅ។ នៅជាង ១០ង៉ៃទៀតទេ បានទៅផ្ទះជួបប្រពន្ធកូនវិញហើយ។

នៅតាមដងផ្លូវ

សណ្ឋាគា Marshal Palace

ក្នុងថ្នាក់ "Next Generation Optical Network Technology"

ឃើញទេមានរបស់ញាំចឹងហើយមានទៅពិបាកអី

ញាំជុំគ្នាជាមួយបងៗ អ្នករួមការងារ
bandith on Apr 18th 2009 My photo,My trip
កុំសួរខ្ញុំសំនួរហ្នឹង ថាទៅដើរលេងដូចជាមិនទំនង តែបើថាទៅធ្វើការបានត្រូវ។ ក្រុមហ៊ុនខ្ញុំបានរៀបចំ “ខនសឺត” ទេសចរ ដោយសហការគ្នាជាមួយក្រសួងទេសចរ និង Sponsor មួយចំនួនទៀត។ ខនសឺតហ្នឹងហ៊ឺកហ៊ាក់ផស់គេដែរហ្នឹងណា មានសុទ្ធតែតារាល្បី ពីហង្សមាស លោក ឆន សុវណ្ណារាជ កញ្ញា សុគន្ធ នីសា តារាពី អឹមប្រូដាកសិន លោក ណាំ បុណ្ណារដ្ឋ លោក គុនកូឡា… និងតារាផ្សេងៗទៀតដែលខ្ញុំមិនចាំឈ្មោះ ជាពិសេសនោះ ពូឃ្លាំង… ។
បើនិយាយទៅមិនជាសប្បាយអីទេសំរាប់ខ្ញុំព្រោះម៉ែអើយ ឈរឆែក និងលក់សំបុត្រឡើងខ្មៅមុខអស់ហើយ ក្ដៅក៍ក្ដៅ យ៉ាប់មែនទែន។ ខនសឺតគេធ្វើនៅថ្ងៃទី ១៥ តែពួកយើងត្រូវទៅមុន ៣ថ្ងៃដើម្បីរៀបចំជាមុន។ នេះសំណាំងហើយដែលខ្ញុំមិននៅក្រុមរៀបចំឆាក កុំអីខ្ញុំត្រូវបានលីដែក លីឥវ៉ាន់ យ៉ាប់ជាងហ្នឹងទៀត។ ហេហហេ…. តែមិនជាបានជួយពេញដៃពេញជើងទេតាហត់ខ្ញុំរត់មកអង្គុយធ្វើមិនដឹង
។ ដើម្បីជាសក្ខីភាពកុំឲ្យគេមិនជឿយើង ឬក៍មានជនមួយចំនួនផាយើងថាយករូបភាពពីឆ្នាំចាស់មកផុស ឬកែ Photoshop អី ចឹងខាងក្រោមកនេះជារូបភាពខ្លះៗ ៖

ឆាកកំពុងត្រូវបានរៀបចំ

ឆាកដែលបានរៀបចំរួច មើលនៅពេលយប់

ក្រុមការងារពិភាក្សាគ្នាសំរាប់កម្មវិធីដែលនឹងត្រូវធ្វើ

ការរាំបង្ហាញជូននូវក្បាច់រាំប្រជាប្រីយ៍របស់ប្អូនៗមកពីអង្គការកុមារកំព្រា

មានលេងល្បែងកំសាន្ដផ្សេងៗ

ល្បែងវាយក្អមដែលពេញនិយមបំផុត

ល្បែងទាញព្រ័ត្ត

ដណ្ដើមស្លឹកឈើនេះក៍ពេញនិយមដែរ
កុំអីថ្ងៃចូលឆ្នាំថ្មីរបស់ខ្ញុំក្លាយជាឥតន័យបាត់ កុំតែបានហាន់នីគេឡើងមកលេង ក្រុងព្រះសីហនុនេះទាំងគ្រួសារបានជាខ្ញុំមានពេលបោកគ្រាប់បែកមកជួបនាង ហើយពេលចប់ខនសឺត អ្នកណារើឆាក រើអី ក៍រើទៅ ឌិត បោកគ្រាប់បែកមួយក្ឌុងទៀតមកងួតទឹកធ្វើវាហី ហេស ហេស ហេស…

បីនាក់បងប្អូនគេនេះក៍ឆ្លៀតបានមកមើលខនសឺនឹងគេដែរ

តេន តេន តេន… ដល់វគ្គខ្ញុំត្រូវចេញមុខខ្លះៗហើយបាទ

ស្រីមុំ ហាន់នីផស់ខ្ញុំ

សមគ្នាអស់ទាស់ហាពីរនាក់នេះ ហ្អា…

ដូរស្ទីលថតមួយយកឡូយ

ជាមួយ អារ័ត្ន(រូបខាងឆ្វេង) និងអារូ – ពីរនាក់ហ្នឹងជាអនាគតប្អូនថ្លៃខ្ញុំ
bandith on Mar 14th 2009 My trip
បន្តិចទៀតនេះមានទៅផ្ទះហើយខ្ញុំ សូមជំរាបថាអាឡូវហ្នឹងកំពុងផុសពីព្រលានយន្តហោះ សុវណ្ណភូមិ។ ទើបតែ Transit ពីព្រលាន Fukuoka ម៉ាម៉ោងមុននេះ។ នឹកផ្ទះដល់ហើយ…
និយាយពីឥវ៉ាន់វិញ ដាក់ម៉ាវ៉ាលីធំឡើងគីឡូដល់ទៅ ២៩គីឡូ ។ ដំបូងគិតថាមិនអីតែទៅដល់ព្រលានយន្ដហោះ Fukuoka គេប្រាប់ថា លើស ៤គីឡូហើយ គេឲ្យតែ២៥គីឡូទេ ចឹងបង់ ១២០ដុល្លាម៉ោបានឲ្យទៅ។ ម៉ែអាថ្លែនហើយ… ១២០ ដុល្លា?? និយាយលេងទេអី? ចាំតាភ្លើបង់តើឌិតស្មោះ…ហេហេហេ… សុខចិត្តសុំគេដកឥវ៉ាន់ដាក់ស្បោងធំប៉ុណ្ណាប៉ុណ្ណី យោងឡើងចង់វៀចខ្លួន។
នៅមួយទៀត មានអ្នកខ្លះនោះឆ្លៀតផ្ញើឥវ៉ាន់តាមខ្ញុំទៅបងប្អូននៅអំពេញទៀត ។ កាលពីម្សិលនោះ ឃើញខាង Post Officier គេយកឡាំងធំគួរសមដែរមកទំលាក់ឲ្យនៅអូតែល។ ក្រោយពីហែកខ្វោក បើកមើលខ្វាក់ មានរបស់បញ្ញើរ ពីរ មួយទៅបងគេ មយយទៀតគេសរសេរ ដាក់ថា “គ្រួសារឌិត” គ្រាន់តែស្ទាបក៍ដឹងថាស្រា”សាគេ” ដែរ។ អីគេស្រាដបតូចមួយចង់ផ្ញើឲ្យផឹកម៉ាគ្រួសារម៉ងអីហ្នុង?? អានេះចូលលក្ខណៈសូកប៉ាន់ឲ្យស្រាផឹក ជួយកាន់ឥវ៉ាន់ឲ្យហើយតើនៀក អ្នកណាផឹកអ្នកណាលេបទេកម៉ាទៅអាចែ???

មើល៍ រ៉ូវ ម៉ាកេសហ្នឹង ចូលជាង ៣គីឡូ….

ហេសហេស… ម៉ាដបខាងស្តាំនោះ “គ្រួសារឌិត” ដល់ក

មួយស្បោងហ្នឹងយួរវៀចខ្លួន….
bandith on Mar 11th 2009 Life in Japan,My trip
It’s Holi day, The Festival of Color of Indian people, so everywhere in India must be colorful. So Why do here, in Japan have to be colorful too? I have no idea but after coming back from school, Mr. Brajash our Indian friend paint us color. Look we don’t have enough color just pain ourselves green color – Indain most favorite color.

Holi in India

We’re also enjoy here in JICA center

Everybody enjoy too…

Norbu, our friend from Bhutan… (actually he is with his new T-shirt which me and him just went shopping, guess what it’s 4000Yen)

And then why not drink and play a game of card, UNO!!!