ស្បៀងខ្ញុំ… :lol:
យន្តហោះបានទំលាក់កង់កាលពីព្រឹកម៉ិញនេះ៨ព្រឹក(ម៉ោងនៅជប៉ុន) ដូច្នេះខ្ញុំក៍បានជាន់ដីចាប៉ុនម្តងទៀត តែលើកនេះមិន មែនតូក្យូដូចលើកមុនទេគឺនៅ Fukuoka ។ ខ្ញុំស្នាក់នៅ JICA Kyushu Internation Center ។ វាជាមជ្ឈមណ្ឌលសំរាប់សិស្សស្នាក់នៅ ជាពិសេសសិស្សដែលមករៀនវគ្គ ខ្លីៗដែលឧបត្ថម្ភដោយ អង្គការ JICA។ នៅទីនេះស្ងប់ស្ងាត់ មិនអ៊ូអរដូចនៅ តូក្យូ សំខាន់នោះគឺមិនជាមានអាគារខ្ពស់ពពកច្រើនពេកនាំពិបាកងើយមើលបាក់កងាប់អីទេ។
លើកនេះមិនដូចកាលមកលើកកមុនទេ ព្រោះមានបទពិសោធន៍ហើយ ចឹងខ្ញុំត្រៀមស្បៀងមកកំប្លេតែម្ដង មិនខ្លាចភាពអត់ឃ្លានទេ។ មើលនេះនៀក ឆ្នាំបាយអគ្គីសនីក៍មាន មី សាច់បាក់យុងនិងត្រីផាត់(ម៉ាករៀបចំឲ្យ) សាច់គោងៀត(ហាន់នីរៀបចំឲ្យ) នៅមានវិចអង្គមកគ្រាន់ដាំបាយទៀត។ អង្គរដាក់ម៉ោពីរគីឡូដែរ ។ នេះមកតែពីរអាទិត្យហង ដាក់ប៉ុណ្ណឹង ចុះទាំរាំយូរជាងហ្នឹង ហេហេហេ…. ង៉ៃ ១៤ បានយ៉ាងនិវត្តន៍ទៅស្រុកវិញ
។ មិនមែនថានៅនេះអត់មានអីញ៉ាំទេ តែខ្ញុំទំលាប់ចឹង នៅណាក៍ដោយអារឿងស៊ីចុក មិនត្រូវប្រហែសទេ ព្រោះមិនមែនដូចនៅស្មែរអីណា។ នៅស្រុកយើងចង់ញ៉ាំណាក៍បានផ្ទះយើង។ ចេះតែសន្សំសំចៃទៅ ដូចសុភាសិតចិនថា “រក្សាព្រៃឲ្យគង់ មិនខ្វះអុសដុតទេ”
។
កញ្ចប់ធំក្រោម មីនោះគឺអង្ករ ហីនៅមានកញ្ជប់តូចៗ (សាច់បាក់យុង និងត្រីផាត់) នៅពីលើប្រអប់ងៀតគោ
អត់មានលួចស្រក់ទឹកមាត់ទេណា គ្រាន់តែមើលបានហើយ
មិនភ្លេចដាក់ម៉ាបុស្ដិទុកជាការអួតគេឯង