Dare to dream and make it true together…Posts RSS Comments RSS

Archive for the 'Wedding' Category

សួស្តីឆ្នាំថ្មី (ពីកំពង់ចាម)

បងប្អូនយើងបានទៅ Count Down អីណាខ្លះមើលទៅង៉ៃ ៣១ ធ្នូ ហ្នឹង? អ្នកខ្លះទៅកំពង់សោម អ្នកខ្លះសៀមរាប ហើយអ្នកខ្លះក៍ដេកផ្ទះ មិនថាចឹង? ខ្ញុំអីណេះវិញ មិនបានន័យថាមកខោនដោន នៅកំពង់ចាមអីទេ តែម៉ោនេះគឺម៉ោការបង(បងស្អីវា!! អាហ្នឹងពួកម៉ាកផង បងជីដូនមួយផង)។ បាន!! ជូនពរតិចទៅចុះ សូមឲ្យអ្នកទាំងអស់គ្នារកស៊ីមានបាន កើតទុកៗ (បានន័យថាទ្រព្យកើតមកហើយ គិតតែពីទុក) ជោគជ័យគ្រប់ភារកិច្ច និងបំណងប្រាថ្នាសំរេចគ្រប់បែបយ៉ាង…..


ខ្ញុំចូលចិត្តញ៉ាំតែសត្វល្អិតចឹង


ពួកម៉ាកខ្ញុំអាក្ជេជ នៅតែវាមួយទេដែលមិនទាន់ការ កំលោះចែស តែហ្ស៊ីនមិនធានា


ថ្ងៃលិចពីលើស្ពានគីហ្ស៊ូណា ស្អែកថ្ងៃរះថ្មី គឺឆ្នាំ២០១០ហើយ


មិត្តភក្តិស្លាប់រស់តាបួនអ្នកហ្នឹង ក្រុមនេះមានឈ្មោះថា “អាក្របី” ការអស់ហើយ នៅតែអាមួយអាវពណ៌ខៀវ ចំណែកអាមួយអាវសហ្នឹងការព្រឹកស្អែកនេះហើយ


ជួយមើលទៅអ្នកអត់គូរដេកអោបពង ឲ្យគូថឲ្យក្រវៀនៗ ចំណែកអ្នកមានគូរវិញដេកហែកគ្មានជំពាក់អាណាម៉ារៀល

7 responses so far

ការប្អូន…

និយាយពីរវល់នោះ ថាណាហើយ រវល់ដល់ក តែក៍មិនភ្លេចដែរឆ្លៀតមកអើតទីនេះម៉ាតិច។ មកអើតហ្នឹងគឺចង់និយាយពីការរៀប​អាពាហ៍ពិពាហ៍របស់ប្អូនខ្ញុំម៉ាតិច។ តាមពីតទៅពិធីរៀបការនោះ ធ្វើតាំងពីថ្ងៃទី ២៧ ខែធ្នូ ២០០៨ មកម្លេះ តែមកពីអាវល់ពេក បានតឹមមកផុសង៉ៃនេះ។

គិតៗទៅដូចចង់ច្រណែនប្អូនអាម៉េចទេ ទៅជាវាអ្នកការមុនខ្ញុំទៅវិញ ។ ថាខ្ញុំទៅក្វា កចង់ការ ហីវានោះក្វា កចង់ការមុនបងវាទៅ​ទៀត។ តែមិនអីទេស វាចង់ទៅមុនឲ្យវាទៅមុនចុះ។ វាអីចេះទេ ទៅដេញ ពលាការហ្នុង អាប្អូនខ្ញុំវាត្រូវតែការក្នុងឆ្នាំ ២០០៨ ហ្នុង ជាដាច់ខាត ចំណែកខ្ញុំអីណេះ ទាល់តែ ២០០៩ ចឹងទៅបានជាវាត្រូវទៅមុនខ្ញុំហ្នឹងឯង។

គ្រួសារយើង បូកបន្ថែមសមាជិកម្នាក់ទៀតហើយ :-D

បងប្អូនប្រុស២របស់ខ្ញុំ (ពីស្ដាំមកឆ្វេង) ប្អូនពៅ រតនៈ , រដ្ឋា (ប្អូនថ្លៃ), ប្អូនទី២ បញ្ញា, ខ្ញុំ បណ្ឌិត, ប្អូនទី៣ វិទ្យា
និយាយៗទៅ ទាំងបួននាក់សុទ្ធតែយកលុយទៅឲ្យគេទាំងអស់ :-p


ចំណែករូបនេះ ខ្ញុំជាមួយហាន់នីខ្ញុំ និងកូនកំលោះ កូនក្រមុំ, សូមជំរាបថាឆាប់ៗហ្នឹងដែរហើយ ហេស ហេស ហេស… :-D


នេះក៍ជាខ្ញុំ និងហាន់នីខ្ញុំដែរ ឡូយរ៉េស???

12 responses so far