bandith on May 31st 2009 របាំ,សិល្បៈខ្មែរ
ខាងក្រោមនេះជា Video Clip ដែលខ្ញុំបានថតកាលពីម្សិលម៉ិញនៅរោងសិល្បសុវណ្ណភូមិ ។ ដោយសារខ្ញុំអត់ការម៉េ វីតាអូថតនឹងគេ ចឹងហើយ អាឌីជីថលដៃផស់ខ្ញុំនឹង ថតមិនសូវជាច្បាស់ប៉ុន្មានទេ តែនៅគ្រាន់បើជាងអត់ យ៉ាងណាៗគ្រាន់ចែកជូនអូនៗ បងៗមួយចំនួន ដែលនៅជើងមេឃម្ខាងទៀត Alone តាឯងនៅ “បរទេះ” ដែរ។ សំរាប់អ្នកនៅស្មែរយើងសោះនែក បើមិនទាន់បានទស្សនា នៅសល់មួយថ្ងៃនេះទេ (ថ្ងៃអាទិត្យ ៣១/០៥/២០០៩) លឿនឡើងរ៉ូវ។ សំបុត្រសំរាប់ជនជាតិខ្មែរ ២០០០រៀល និងបរទេស ៣តុលា។
សាច់រឿងមានជាឈុតៗ ដូចតទៅ៖
ឈុតទីមួយ – ការស្ថាបនាប្រាសាទ
ឈុតទីពីរ – នាងអប្សរា
ឈុតទីបី – វប្បធម៌រលត់រលាយ
ឈុតទីបួន – ក្ដីបារម្ភរបស់សិល្បករ
ឈុតទីប្រាំ – ហ្វឹកហាត់ និង ទុក្ខលំបាក
ឈុតទី៦ – ក្ដីសង្ឈឹមថ្មី
ឈុតទី៧ – រស់ឡើងវិញ
bandith on May 29th 2009 របាំ,សិល្បៈខ្មែរ
សូមចូលរួមទស្សនារបាំសហសម័យដែលនឹងសម្ដែងចាប់ពីថ្ងៃនេះហើយ នៅរោងរបាំសុវណ្ណភូមិ ម៉ោង ៧ល្ងាច សំរាប់ថ្ងៃសុក្រនេះទស្សនាដោយមិនគិតថ្លៃ ហើយង៉ៃ សៅ និង អាទិត្យ សបុត្រមួយ ៣ដុល្លា និង ២០០០រៀល សំរាប់សិស្ស និសិ្សត។ វាជាទំរង់របាំដែលមានលាយក្បាច់ បុរាណ និង សម័យ ហើយរបាំនេះអត្ថន័យគេនិយាយ ពីទុក្ខលំបាករបស់សិល្បករ អ្នករបាំ អ្នកសំដែង… យើងឃើញពួកគេសម្ដែង រីករាយ និង ឡូយណាស់លើឆាក តែនៅពីក្រោយឆាកមិនដឹងជាគេមានទុក្ខលំបាកអីខ្លះទេ ជាពិសេស បពា្ហជីវភាព ការរើសអើងក្នុងសង្គម និងអ្វីជាច្រើនទៀត…. នឹងឆ្លុះបញ្ជាំងតាមទស្សនីយ៍ភាពនេះ។ សំរាប់ថ្ងៃសុក្រនេះ ទស្សនាឥតគិតថ្លៃ ហើយសៅរ៍ អាទិត្យសំបុត្រ ៣ដុល្លា និង ២០០០សំរាប់សិស្ស និសិ្សត៊។ សូមបងប្អូនភូមិប្លក់ក្ដី មកពីណាពីណីក្ដីអញ្ជើញចូលរួមទស្សនា ដើម្បីលើកស្ទួយស្នាដៃថ្មីនេះផង… ។
ខ្ជិលបូរបាច់ច្រើនទៀតណាស់ សូមមើលព័ត៌មានក្នុងក្រដាសដូចខាងក្រោមនេះចុះ ៖


Download photo here
bandith on May 14th 2009 របាំ,សិល្បៈខ្មែរ
សួស្ដី! សួស្ដី! ម៉ោហើយៗ…..នៅមិនទាន់ទៅវិញទេ…. New Cambodian Artists គឺជាក្រុមសិល្បកខ្មែរ ដែលមានគ្នាជាង ១០នាក់ ហើយកំពុងតែធ្វើការរួមគ្នាក្នុងការបង្កើតស្នាដៃសិល្បរបាំសហសម័យ។
ការសម្ដែងរបស់ក្រុមនេះនឹងធ្វើឡើងនៅថ្ងៃទី ៣០ និង៣១ ឧសភា ខាងមុខនេះ នៅសមាគមសិល្បៈសុវណ្ណភូមិ។ សមាជិកក្រុមនេះមានដូចជា សុភាព ចំណាន ចិន្ដា(ស្រីម៉ុម) ច័ន្ទ សុវណ្ណ ផស្ដា បងប៊ែល ។ លោកអ្នកអាចចូលទស្សនាទំព័រប្លក់ពួកគេ (នៅភូមិ WordPress នេះដែរទេ) តាមរយៈ http://newcambodianartists.wordpress.com
ខ្ញុំមិនសូវជាដឹងប៉ុន្មានទេអំពីរបាំនោះ តែគ្រាន់តែស្គាល់មកថា សិល្បៈរបាំសហម័យគឺជាការរាំបែបបច្ចឹមប្រទេស ដោយមានការច្នៃក្បាច់ជាលក្ខណៈខ្មែរ។ របាំប្រភេទនេះមានការរាំពត់ពេនរស់រវើក ហើយទន់ភ្លន់ទៀតផង (ប្រហែលស្រដៀងរបាំបាឡេ)។
ចាត់ទុកជាការជូនដំណឹង និងអញ្ជើញ អូនៗ បងៗ ភូមិប្លក់នេះទៅទស្សនាគ្រប់គ្នា នោះលោកអ្នកនឹងអាចស្វែងយល់ឃើញដោយខ្លួនថារបាំនេះវាយ៉ាងម៉េច។

ក្រុមសិល្បករ ជួរខាងក្រោយៈ សុភាព ចំណាន ចិន្តា(ស្រីម៉ុម) ច័ន្ទ សុវណ្ណ ផស្ដា បងប៊ែល, ជួរមុខៈ សុវណ្ណារិទ្ធ អង្គុយៈ ដាវី (រូបភាព៖New Cambodian Artist)

សកម្មភាពកំពុងសម (រូបភាព៖New Cambodian Artist)

A scen from “Look at Us” (រូបភាព៖New Cambodian Artist)
bandith on Feb 17th 2009 របាំ,សិល្បៈខ្មែរ
នឹងមានពិធីសម្តែងសិល្បៈនៅវិទ្យាស្ថានសិល្បៈខ្មែរដែលមានទីតំាងនៅព្រែកហូរ។ ការសម្ដែងនេះគឺមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី ១៩, ២០, ២១ ខែកុម្ភះ។ កម្មវិធីសម្ដែងសំរាប់រយៈពេល ៣ថ្ងៃនោះគឺ
- ១៩ កុម្ភះ៖ ម៉ោង ០៧ល្ងាចៈ របាំបុរាណស្នាដៃថ្មី របស់អ្នកគ្រូសូភីលីន “កន្សែងសូត្រ”
- ២០ កុម្ភះ៖ ម៉ោង ០៧ល្ងាច របាំបុរាណរឿង “ផាមីណាទេវី”
- ២១ កុម្ភះ៖ ម៉ោង ៩ព្រឹក របាំបុរាណផ្សេងៗ….
ការសម្ដែងនេះបើកជូនទស្សនាដោយឥតគិតថ្លៃសំរាប់លោក លោកស្រី អ្នកនាងកញ្ញាដែលចង់ចូលរួមគាំទ្រសិល្បៈរបាំបូរាណខ្មែរ។ សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងកញ្ញ ឈុំ ចាន់វាសនា, 016/012 422 062 ឬសំរាប់មិត្ដនៅប្លុកនេះអាចទាក់ទងមកខ្ញុំតាមរយៈលេខ 016 641676 ។
សូមមើលផែនទីសំរាប់ទីតាំងរបស់វិទ្យសា្ថនសិល្បៈខ្មែរដូចខាងក្រោម

សូមបញ្ជាក់ថាការផ្សព្វផ្សាយនេះគឺដើម្បីជូនជាដំណឹងដល់មហាមិត្ត មិត្តៗ និងមហាជនទូទៅចូលរួមទស្សនាទស្សនីយភាពដ៍ស្រស់ស្អាតនេះ….ពីព្រោះមានមិត្ដខ្លះ(ក្បឿន គ្វី ក្រដ្ឋ) លឺត្អូញចង់មើលរបាំផាមីណាទេវីយូរហើយតែ មិនមានឱកាស ដូច្នេះរយៈ ៣ថ្ងៃនេះជាឱកាសល្អហើយ សូមចូលរួមកុំខាន។
Pamina Devi Slide Show:

តួផាមីណាទេវី ឆ្នាំ ២០០៥-២០០៦


ពុំធារ៉ា ចិន្តា(ស្រីម៉ុម), តួផាមីណាទេវី ឆ្នាំ ២០០៧

មុត ផារ៉ាន, តួផាមីណាទេវី ២០០៨-២០០៩
bandith on Sep 30th 2008 របាំ,សិល្បៈខ្មែរ
លោកអ្នកត្រូវបានអញ្ចើញចូលរួមទស្សនាមហោស្រពល្ខោនអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅរោងមហោស្រពចេនឡាចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៩ខែតុលាឆ្នាំ២០០៨ ខាងមុខនេះ។ ក្រុមសិល្បៈដែលមកសំដែងជូនទស្សនាក្នុងឧកាសនោះមាន ក្រុមសិល្បៈសរុបទាំងអស់ មាន១២ប្រទេសដូចជា ប្រទេសកម្ពុជា បារំាងនិង ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត។ ចំនួនសិល្បករ សិល្បការនី ទាំងអស់មាន ជាង៣០០នាក់។មហោស្របនេះផ្តួចផ្តើមបង្កើតដោយ មជ្ឍមណ្ឌល វប្បធម៌បារាំង (អាលើយ៉ងហ្រ្វង់សេ) ។
សំរាប់ក្រុមសិល្បករ សិល្បការនីរបស់ ខ្មែរយើងមានរៀបចំបង្ហាញសា្នដៃល្ខោនថ្មី ដែលមានចំណងជើងថា “សត្វទទាញី និងសត្វទទាឈ្មោល” ជាល្ខោនបុរាណខ្មែរ ដោយយកតាមលំនាំរឿងព្រេង “សព្វសិដ្ឋ”។ សិល្បករ សិល្បការនី ដែលចូលរួមសំដែងក្នុងរឿងនេះសុទ្ធសឹងតែជាសិល្បករ សិល្បការនីធ្លាប់មានបទពិសោធន៍សំដែងកន្លងមក និងជានិសិ្សតសកលវិទ្យាល័យ វិចិត្រសិល្បៈ តួយ៉ាងដូចជា កញ្ញា ពុំធារ៉ា ចិន្តា (ធ្លាប់ដើរតួរជានាង ធីតា) ដែលធ្លាប់សំដែងឲ្យមហោស្រព ដែលបង្កើតឡើងដោយ មជ្ឈមណ្ឌលវប្បធម៌បារាំងនេះម្តងកាលពីឆ្នាំ ២០០៦ ក្នុងរឿង “ជនផ្តាច់និស្ស័យ” ដោយរឿងនេះ ក៍ធ្លាប់បានយកទៅសំដែងនៅប្រទេសបារាំងផងដែរនាឆ្នាំនោះ។

ពុំធារ៉ា ចិន្តា ជាតួរនាង ធីតា, រឿង ជនផ្តាច់និស្ស័យ ២០០៦

ឈុតមួយក្នុងរឿង ជនផ្តាច់និស្ស័យ, ទាហានខ្មែរក្រហមធ្វើទារុណកម្មអ្នកទោស
ក្រៅពីការសំដែងល្ខោនបុរាណស្នាដៃថ្មីនេះ ក័មានសិល្បករ សិល្បការនី ខ្មែរដែលនឹងចូលរួមសំដែង ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ល្ខោនស្រមោលតូច ល្ខោនភ្លេងការ និងល្ខោនមហោរី ជាដើម។
ដូច្នេះដើម្បីចូលរួមលើកទឹកចិត្តដល់សិល្បករ សិល្បការីខ្មែរយើង ក៍ដូចជាសិល្បសូមសិល្បករសិល្បការនីប្រទេសជាមិត្ត លោក លោកស្រី អ្នកនាងកញ្ញ មេត្តាចូលរួមទស្សនាទស្សនីយភាព ឥតគិតថ្លៃនេះ ចាប់ពីថ្ងៃទី៣-៩ ខែ តុលា ឆ្នាំ២០០៨ នៅវេលាម៉ោង ១៨ និង ៣០នាទីល្ងាច ឲ្យបានច្រើនកុះករ។

ខិតប័ណ្ណផ្សព្វផ្សាយ

កាលវិភាគការសំដែង
- ថ្ងៃ សុក្រ ទី៣ ម៉ោង ១៥:០០ ការដង្ហែរក្បួន
ម៉ោង ១៨:៣០ រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)
- ថ្ងៃ សៅរ៍ ទី៤ ម៉ោង ១៨:៣០ ល្ខោនពោលស្រីរឿង “ជ័យទត្ត” (ខ្មែរ)
រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)
- ថ្ងៃ អាទិត្យ ទី៥ ម៉ោង ១៨:៣០ ល្ខោនគ្រាប់ “អ្នកនេសាទត្រីចម្លែក” (ខ្មែរ)
រឿង “មហាជន្លកចូរឯងកុំចុះចាញ់ឲ្យសោះ” (ថៃ)
- ថ្ងៃ ច័ន្ទ ទី៦ ម៉ោង ១៨:៣០ ល្ខោនមហោរី “វិប្បដិសារីរបស់ បុរសព្រានព្រៃ” (ខ្មែរ)
ល្ខោនតុកតា (ភូមា)
- ថ្ងៃ អង្គារ៍ ទី៧ ម៉ោង ១៨:៣០ ល្ខោនស្បែកពណ៌ “ការកូរសមុទ្រទឹកដោះ” (ខ្មែរ)
អាយ៉ៃ “ស្រីកញ្ជើធ្លុះ” (ខ្មែរ)
- ថ្ងៃ ពុធ ទី៨ ម៉ោង ១៨:៣០ ល្ខោននិយាយ “ប្រវត្តិព្រះគង្គា” (ខ្មែរ)
បានីយដ្ឋានឡាវ (ឡាវ)
- ថ្ងៃ ព្រហស្បតិ៍ ទី៩ ម៉ោង ១៨:៣០ ល្ខោនស្រមោលតូច “ឳពុកក្មេងរើសកូនប្រសា” (ខ្មែរ)
ល្ខោនភ្លេងការ “បុកល័ក្ខ” (ខ្មែរ)