Why I love to play guitar??
ហាហាហា….បើនិយាយពីមូលហេតុដែលខ្ញុំចង់លេងហ្គីតាពិតជាគួរឲ្យអស់សំណើចណាស់។តាមពិតទៅតាំងពីដើមមកខ្ញុំមិនដែលមានចំណូលចិត្តចង់លេងឧបករណ៍តន្រ្តីណាមួយឡើយគឺត្រឹមតែមានការចូលចិត្តវា ហើយតែងស្រម៉ៃថាថ្ងៃណាមួយខ្ញុំនឹងអាចលេងវាបាន។ កាលនោះក្តីស្រម៉ៃមួយទៀតរបស់ខ្ញុំហ្គីតាលេងលើឆាកដែលមានមនុស្សជាច្រើនចាំមើលនិងអបអរសាទរ។
ខ្ញុំទើបតែចាប់ផ្តើមចង់ចេះ និងរៀនលេងវាកាលពីឆ្នាំ២០០៣នេះឯង។ នឹកដល់កាលឆ្នាំនោះកុំអីក៍ខ្ញុំមិនចង់លេងហ្គីតានោះដែររឿងគឺវាអញ្ចេះ៖
ប្អូនខ្ញុំឈ្មោះបញ្ញ(សព្វថៃ្ងនៅរៀននៅប្រទេសរូស្សី) វាទើបនឹងប្រលងជាប់អាហារូបករណ៍ផង។ ថ្ងៃមួយវាទើបនឹងត្រលប់មកពីសាលារៀនភាសារូស្សីដោយកាន់យកហ្គីតាមួយដែលវាខ្ចីពីគ្រូវាមកផងខ្ញុំក៍សួរវាថា៖
- អាញ៉ា ហ្អែងបានហ្គីតាពីណាម៉ោហ្អា
- ខ្ញុំបានពីគ្រូម៉ោ បង
- អីគេ រៀនភាសារូស្សីហ្នឹងគេមានថែមហ្គីតាដែរ(ខ្ញុំសួរដោយឆ្ងល់)
- អត់ទេ លោកគ្រូគាត់ចេះតែនែនាំខ្ញុំឲ្យចេះរៀនលេងទៅ គាត់ថាទុកគ្រាន់កែអផ្សុកពេលទៅនៅហ្នោះ។ បងឯងដឹងគាត់ថាម៉េចទៀតអត់
- អើ…ហីចុះគាត់ថាអីទៀតចុះ??
- បងឯងដឹងហ្អេ គាត់ថាចេះលេងហ្គីតាមិនអត់ប្រយោជន៍ទេណា ព្រោះអាចទាក់ស្រីៗបានផង ន៎!!!
- មែនក៍អីហ្អា??? (ខ្ញុំសួរវាបញ្ចាក់)
- មែនតើ ម៉េចបង??
- អឺ…មានម៉េចឡូយដែតើហ្អា រៀនដែរវ៉ី
ហាហាហា….គ្រាន់តែឮថាអាចទាក់ស្រីៗបានចឹងចាំកាលបានខ្ញុំមិនខ្វារ ក ទៅ????
ដល់ហើយទៅឲ្យតែវាត្រលប់ពីសាលាវិញ ខ្ញុំតែងតែសួរវាថា គ្រូមានបង្រៀនមេរៀនអីថ្មីទៀតអត់ ហើយខ្ញុំតែងរៀនតាមនោះ។ ចៃដន្យអីខ្ញុំក៍មានពូថ្លៃម្នាក់ដែលនៅជាមួយនោះចេះហ្គីតាខ្លះផង ខ្ញុំតែងតែរៀនពីគាត់អីចឹងខ្លះៗម៉ោ។ កាលនោះខ្ញុំវក់និង ហ្គីតាម៉ាង៉្ងៃៗភ្លេចបាយភ្លេចទឹក។ ប្អូនខ្ញុំវាមិនសូវឆាប់ចេះដូចខ្ញុំទេ ព្រោះវាមិនជាមានដុងនឹងហ្គីតានេះប៉ុន្មានផង តែបើខ្ញុំវិញមានគួរសម រៀនឆាប់ចេះជាងវា។
-ចប់ដោយសង្ខេប
នេះជាមូលហេតុពិតប្រាកដដំបូងដែលបណ្តាលឲ្យខ្ញុំចង់លេងហ្គីតា ហេស ហេស ហេស អស្ចារ្យដែរណាលោកគ្រូគាត់ថាមានខុសអីណា។ ខ្ញុំទាក់មានម៉ាចំនួនដែរ ហាហាហាហ….។ មើល៍តែ Honey ខ្ញុំសព្វថ្ងៃទៅ ទំនេរៗ ខ្ញុំតែងយកហ្គីតាមកបំពេរនាងឲ្យគេងតែញ៉យហ្នឹង។ រ៉ូមែនទិកណាស់ណា បើអ្នកទាំងអស់គ្នាមិនជឿសាកដូចខ្ញុំល៍មើល។

At home, Me and My Guitar

រូបនេះមានមនុស្សស្រីម្នាក់គេគូរឲ្យខ្ញុំ គេឈ្មោះ Marya។ ថ្ងៃមួយជួបគេតាមឆាតគេសួររករូបថតខ្ញុំ ហើយខ្ញុំក៍ផ្ញើរូបខាងលើឲ្យទៅ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមកគេផ្ងើរូបគំនូរនេះមកវិញតែម្តង។ ហេស ហេស ហេស…ហេងដែរមានគេគូរឲ្យចឹង។


ថតកាលពីឆ្នាំមុនពេលទៅលេងកំពុងសោមជាមួយមិត្តភក្តិ

ផឹកពួកម៉ាកផឹក…ផឹកឲ្យលិចថ្លើមទៅអាសំលាញ់… 



