bandith on Apr 4th 2008 Life in Japan
សំរាប់រូបភាពដែលខ្ញុំចង់ចែកជូនថ្ងៃនេះគឺរូបភាពចាប៉ុនហារយ ក្លែងក្លាយ…ហេហេហេ ដូចខ្លះអត់?? ទំនេរពេកនឹកឃើញអត់អីធ្វើក៍ចាប់លើកអាវចាប៉ុនម៉ោពាក់អួតដាក់មុខកាម៉េរ៉ាតាម្រ៉ងទៅ។ ថតហើយមើលខ្លួនឯងយូរស្រដៀងដែរតើ….

ឡូយម៉ាយ៉ាងដែរដល់ចឹងទៅ (អត់សូវចេះអួតទេខ្ញុំ…)

ហ៊ានហត់ម៉ោមើល៍…ប៊ុមដាច់ផ្ងាទៅវិញអាលូវហ្នឹង!!! ហក់ម៉ោៗ
bandith on Apr 4th 2008 Life in Japan
ហេហេហេ….ង៉ៃនេះបានធ្វើ Presentation រួចចឹងដូចធូរទ្រូងខ្យាក។ ខាង APT តំរូវឲ្យប្រទេសនីមួយៗធ្វើ Presentation អំពីប្រទេសរបស់ខ្លួន និងស្ថានភាព Telecom ប្រចាំប្រទេស។ ចុងម៉ោងបន្តិចពេលគេចប់ ខ្ញុំឃើញ ហ្គីតានៅកន្លៀតជញ្ជាំងក្នុងថ្នាក់ មិនដឹងជារបស់អ្នកណាទុកចោលនៅទីហ្នឹង។ សួរអ្នកណាក៍អត់ដឹង ចឹងហើយមនុស្សកំពុងតែចូលចិត្តស្រាប់ផង ក៍ទាញមកដាក់ប៉ាម៉ានបទឲ្យធូរសរសៃទៅមើល វាអាម៉េចវិញ ???
ខាងក្រោមនេះបើមានអ្នកណាចង់ចំលងយក ទាំង Slide និង Country Report របស់ Telecom in Cambodi លោកអ្នកអាចចំលងបានពី តំណរនេះ http://www.4shared.com/file/43000620/d2e38822/Cambodia_Country_Report.html
អូឃេ!!… អត់នៅយូរទេ ខ្មោចលង គេនាំគ្នាចែកជើងទៅ អូតែលអស់ហើយ ខ្ញុំទៅដែរសិន…វេវ….

កំពុងតែធ្វើ Presentation…

បទកំពុងតែច្រៀងហ្នឹងគឺបទ “The End of the World”
