មហោស្រពល្ខោនអន្តរជាតិ – សត្វទទាញី និងទទាឈ្មោល
លោកអ្នកត្រូវបានអញ្ចើញចូលរួមទស្សនាមហោស្រពល្ខោនអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅរោងមហោស្រពចេនឡាចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៩ខែតុលាឆ្នាំ២០០៨ ខាងមុខនេះ។ ក្រុមសិល្បៈដែលមកសំដែងជូនទស្សនាក្នុងឧកាសនោះមាន ក្រុមសិល្បៈសរុបទាំងអស់ មាន១២ប្រទេសដូចជា ប្រទេសកម្ពុជា បារំាងនិង ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត។ ចំនួនសិល្បករ សិល្បការនី ទាំងអស់មាន ជាង៣០០នាក់។មហោស្របនេះផ្តួចផ្តើមបង្កើតដោយ មជ្ឍមណ្ឌល វប្បធម៌បារាំង (អាលើយ៉ងហ្រ្វង់សេ) ។
សំរាប់ក្រុមសិល្បករ សិល្បការនីរបស់ ខ្មែរយើងមានរៀបចំបង្ហាញសា្នដៃល្ខោនថ្មី ដែលមានចំណងជើងថា “សត្វទទាញី និងសត្វទទាឈ្មោល” ជាល្ខោនបុរាណខ្មែរ ដោយយកតាមលំនាំរឿងព្រេង “សព្វសិដ្ឋ”។ សិល្បករ សិល្បការនី ដែលចូលរួមសំដែងក្នុងរឿងនេះសុទ្ធសឹងតែជាសិល្បករ សិល្បការនីធ្លាប់មានបទពិសោធន៍សំដែងកន្លងមក និងជានិសិ្សតសកលវិទ្យាល័យ វិចិត្រសិល្បៈ តួយ៉ាងដូចជា កញ្ញា ពុំធារ៉ា ចិន្តា (ធ្លាប់ដើរតួរជានាង ធីតា) ដែលធ្លាប់សំដែងឲ្យមហោស្រព ដែលបង្កើតឡើងដោយ មជ្ឈមណ្ឌលវប្បធម៌បារាំងនេះម្តងកាលពីឆ្នាំ ២០០៦ ក្នុងរឿង “ជនផ្តាច់និស្ស័យ” ដោយរឿងនេះ ក៍ធ្លាប់បានយកទៅសំដែងនៅប្រទេសបារាំងផងដែរនាឆ្នាំនោះ។

ពុំធារ៉ា ចិន្តា ជាតួរនាង ធីតា, រឿង ជនផ្តាច់និស្ស័យ ២០០៦

ឈុតមួយក្នុងរឿង ជនផ្តាច់និស្ស័យ, ទាហានខ្មែរក្រហមធ្វើទារុណកម្មអ្នកទោស
ក្រៅពីការសំដែងល្ខោនបុរាណស្នាដៃថ្មីនេះ ក័មានសិល្បករ សិល្បការនី ខ្មែរដែលនឹងចូលរួមសំដែង ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ល្ខោនស្រមោលតូច ល្ខោនភ្លេងការ និងល្ខោនមហោរី ជាដើម។
ដូច្នេះដើម្បីចូលរួមលើកទឹកចិត្តដល់សិល្បករ សិល្បការីខ្មែរយើង ក៍ដូចជាសិល្បសូមសិល្បករសិល្បការនីប្រទេសជាមិត្ត លោក លោកស្រី អ្នកនាងកញ្ញ មេត្តាចូលរួមទស្សនាទស្សនីយភាព ឥតគិតថ្លៃនេះ ចាប់ពីថ្ងៃទី៣-៩ ខែ តុលា ឆ្នាំ២០០៨ នៅវេលាម៉ោង ១៨ និង ៣០នាទីល្ងាច ឲ្យបានច្រើនកុះករ។

ខិតប័ណ្ណផ្សព្វផ្សាយ

កាលវិភាគការសំដែង
- ថ្ងៃ សុក្រ ទី៣ ម៉ោង ១៥:០០ ការដង្ហែរក្បួន
ម៉ោង ១៨:៣០ រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)
- ថ្ងៃ សៅរ៍ ទី៤ ម៉ោង ១៨:៣០ ល្ខោនពោលស្រីរឿង “ជ័យទត្ត” (ខ្មែរ)
រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)
- ថ្ងៃ អាទិត្យ ទី៥ ម៉ោង ១៨:៣០ ល្ខោនគ្រាប់ “អ្នកនេសាទត្រីចម្លែក” (ខ្មែរ)
រឿង “មហាជន្លកចូរឯងកុំចុះចាញ់ឲ្យសោះ” (ថៃ)
- ថ្ងៃ ច័ន្ទ ទី៦ ម៉ោង ១៨:៣០ ល្ខោនមហោរី “វិប្បដិសារីរបស់ បុរសព្រានព្រៃ” (ខ្មែរ)
ល្ខោនតុកតា (ភូមា)
- ថ្ងៃ អង្គារ៍ ទី៧ ម៉ោង ១៨:៣០ ល្ខោនស្បែកពណ៌ “ការកូរសមុទ្រទឹកដោះ” (ខ្មែរ)
អាយ៉ៃ “ស្រីកញ្ជើធ្លុះ” (ខ្មែរ)
- ថ្ងៃ ពុធ ទី៨ ម៉ោង ១៨:៣០ ល្ខោននិយាយ “ប្រវត្តិព្រះគង្គា” (ខ្មែរ)
បានីយដ្ឋានឡាវ (ឡាវ)
- ថ្ងៃ ព្រហស្បតិ៍ ទី៩ ម៉ោង ១៨:៣០ ល្ខោនស្រមោលតូច “ឳពុកក្មេងរើសកូនប្រសា” (ខ្មែរ)
ល្ខោនភ្លេងការ “បុកល័ក្ខ” (ខ្មែរ)