bandith on Feb 25th 2009 Life in Japan,My trip,ព៌ត័មានពីខ្ញុំ
នៅមិនប៉ុន្មានថ្ងៃទៀតទេខ្ញុំត្រូវធ្វើដំណើរទៅ ទីក្រុង Fukuoka ទីក្រុងហ្នឹងល្អកំរិតណាទៅណ៎?? នេះជាសំនួរខ្ញុំសួរខ្លួនឯង ពីព្រោះមិនធ្លាប់ទៅហ្នុងទេ ធ្លាប់តែទៅតូក្យូ។ នៅតូក្យូស្អាតអស់ទាស់ហើយ ទំរាំទីក្រុងដ៍ទៃទៀតប្រហែលមិនខុសគ្នាអីទេ។ ចាប៉ុនទៅហើយទីណាក៍មើលទៅស្អាត និងហាយធិច(High Tech) ដែរ។
ប៉ុន្មាថ្ងៃនេះរវល់នោះដល់ក តែមិនមែនទើបតែប៉ុន្មានថ្ងៃហ្នឹងទេខ្ញុំរវល់តាចឹង មិនទាន់ត្រៀបស្អីឲ្យបានតិចសោះហើយនៀក។ ទាំងខោអាវ ស្បៀង និងយុទ្ធភ័ណ្ឌផ្សេងៗ។
រឿងដែលបារម្ភនោះគឺជើងយន្តហោះត្រូវឆ្លងកាត់ សុវណ្ណភូមិ នៅថ្ងៃគេប្រជុំអាស៊ាននេះឯងហើយលឺមកថាពួកអាវក្រហមចង់ធ្វើបាតុកម្មផង នេះបើវាលេងដូចកាលពួកអាវលឿងដូចមុន បិទតារាងយន្តហោះអីហ្នឹងចងប់ស្រច ច្បាស់ជាដេកស្អាតមិនខាន។ រកទុកចិត្តមិនបានទេបងសៀមៗ អស់ហ្នឹង។
មិនចង់និយាយអ្វីយូរទេខ្លាចគេថា “តាប៉ែ” គ្រាន់តែចង់ប្រាប់ថា សុំបែកមួយរយៈទៅសិក្សាវគ្គខ្លី នៅចាប៉ុននឹងឯង។ ទៅពីរអាទិត្យអីណោះ។ ជើងយន្តហោះចេញង៉ៃ ២៨ កុម្ភះ ហើយនឹងត្រលប់មកវិញនៅថ្ងៃ ១៤ ខែមិនា។ ប៉ាយ ប៉ាយ….

Fukuoka Map
bandith on Feb 17th 2009 របាំ,សិល្បៈខ្មែរ
នឹងមានពិធីសម្តែងសិល្បៈនៅវិទ្យាស្ថានសិល្បៈខ្មែរដែលមានទីតំាងនៅព្រែកហូរ។ ការសម្ដែងនេះគឺមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី ១៩, ២០, ២១ ខែកុម្ភះ។ កម្មវិធីសម្ដែងសំរាប់រយៈពេល ៣ថ្ងៃនោះគឺ
- ១៩ កុម្ភះ៖ ម៉ោង ០៧ល្ងាចៈ របាំបុរាណស្នាដៃថ្មី របស់អ្នកគ្រូសូភីលីន “កន្សែងសូត្រ”
- ២០ កុម្ភះ៖ ម៉ោង ០៧ល្ងាច របាំបុរាណរឿង “ផាមីណាទេវី”
- ២១ កុម្ភះ៖ ម៉ោង ៩ព្រឹក របាំបុរាណផ្សេងៗ….
ការសម្ដែងនេះបើកជូនទស្សនាដោយឥតគិតថ្លៃសំរាប់លោក លោកស្រី អ្នកនាងកញ្ញាដែលចង់ចូលរួមគាំទ្រសិល្បៈរបាំបូរាណខ្មែរ។ សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងកញ្ញ ឈុំ ចាន់វាសនា, 016/012 422 062 ឬសំរាប់មិត្ដនៅប្លុកនេះអាចទាក់ទងមកខ្ញុំតាមរយៈលេខ 016 641676 ។
សូមមើលផែនទីសំរាប់ទីតាំងរបស់វិទ្យសា្ថនសិល្បៈខ្មែរដូចខាងក្រោម

សូមបញ្ជាក់ថាការផ្សព្វផ្សាយនេះគឺដើម្បីជូនជាដំណឹងដល់មហាមិត្ត មិត្តៗ និងមហាជនទូទៅចូលរួមទស្សនាទស្សនីយភាពដ៍ស្រស់ស្អាតនេះ….ពីព្រោះមានមិត្ដខ្លះ(ក្បឿន គ្វី ក្រដ្ឋ) លឺត្អូញចង់មើលរបាំផាមីណាទេវីយូរហើយតែ មិនមានឱកាស ដូច្នេះរយៈ ៣ថ្ងៃនេះជាឱកាសល្អហើយ សូមចូលរួមកុំខាន។
Pamina Devi Slide Show:

តួផាមីណាទេវី ឆ្នាំ ២០០៥-២០០៦


ពុំធារ៉ា ចិន្តា(ស្រីម៉ុម), តួផាមីណាទេវី ឆ្នាំ ២០០៧

មុត ផារ៉ាន, តួផាមីណាទេវី ២០០៨-២០០៩