bandith on Mar 18th 2009 ព៌ត័មានពីខ្ញុំ
ជាធម្មតាខ្ញុំមិនសំបូររឿងយល់សប្តិអីទេ ហើយបើទោះជាយល់សប្តិក៍ភ្ញាក់ឡើងភ្លេចអស់ដែរ តែចម្លែកអីតែយប់ម្សិលម៉ិញ។ ជាយល់សប្តិអាក្រក់ខ្ញុំអីណេះភ័យចង់ងាប់លោក។ បើសិនជាលោកអ្នកវិញក៍ប្រហែលជាភ័យចឹងដែរហើយមើលទៅ ក្នុងស្ថានភាពដែលយើងដឹងខ្លួនថានឹងស្លាប់។ រឿងគឺវាអញ្ជេះ ៖
…. លោកគ្រូពេទ្យលទ្ធផលពិនិត្យឈាមខ្ញុំយ៉ាងម៉េចទៅហើយ?? (ខ្ញុំសួរយ៉ាងដូច្នេះនៅក្នុងយល់សប្តិ)
“ខ្ញុំចូលរួមសោកស្ដាយផងណាប្អូន! ប្អូនត្រូវទប់ស្មារតី លទ្ធផលរបស់ប្អូនគឺ វិជ្ជមាន”
“ហ្អាស់….. ថាម៉េច??? ” គ្រាន់តែឭចឹងភ្លាមខ្ញុំអីណេះធ្លាក់ថ្លើមឭសូរតែក្ដុក
ខ្ញុំអង្គុយគិតឡើងវិញថាវាមិនអាចទៅរួចទេ… “ទេ… អញដូចប្រើលោកជួយដែរតា មិនថាចឹងហ្អេស?? ” “អាត្មាអញកំពុងយល់សប្តិ តើមែនទេនៀក?? ឬក៍មែនទែន” អារម្មណ៍មួយគិតថាពិតតិច តែអារម្មណ៍មួយទៀតប្រាប់ខ្លួនឯងថាយល់សប្តិទេ… គិតចុះគិតឡើង ក៍នឹកឃើញមួយទៀត… “ប្រាកដជាមិនអាចទៅរួចទេ ព្រោះខ្ញុំមិនដែលប្រព្រឹត្តបទល្មើសអីហងហ្នឹង!!! ” ហាហាហា… នៅពេលគិតដល់ចំណុចនេះភ្លាមក៍នឹកឃើញសប្បាយចិត្តវិញ តែអារម្មណ៍ភ័យមួយសន្ទុះមុននោះនៅតែមិនទាន់បាត់។ បន្តិចក្រោយមក ខ្ញុំក៍ភ្ញាក់ដឹងខ្លួនទៅ រិតតែសប្បាយចិត្ត ព្រោះដឹងថាវាជាការយល់សប្តិ។
ណាស់ហើយប៉ុណ្ណឹងមានអីអស្ចារ្យម៉ាត្រឹមយល់សប្តិចឹងៗអី មិនលាក់បាំងអីទេនេះមិនមែនជាលើកទីមួយអីណាដែលខ្ញុំយល់សប្តិចឹងនោះ ។ ដូចឆ្កួតចឹងហ្អា… ម៉េចចេះទៅយល់សប្តិឆ្កួតៗ ចឹងទៅកើតណ៎!!! មនុស្សមិនដែលប្រព្រឹត្តបទល្មើសអីហងហ្នឹងណា។ និយាយឲ្យត្រង់ទៅ ពេលខ្លះដល់នឹកឃើញដល់អាយល់សប្តិហ្នឹងខ្ញុំអត់ហ៊ានប្រព្រឹត្តបទល្មើសអីទេ… ខ្លាចសុបិន្តក្លាយជាការពិត សុបិន្តអីផ្សេងក្លាយជាការពិតមិនអីទេ សុបិន្តហ្នឹងមួយបាច់ក្លាយក៍បាន… អរគុណជំរាបលា
bandith on Mar 14th 2009 My trip
បន្តិចទៀតនេះមានទៅផ្ទះហើយខ្ញុំ សូមជំរាបថាអាឡូវហ្នឹងកំពុងផុសពីព្រលានយន្តហោះ សុវណ្ណភូមិ។ ទើបតែ Transit ពីព្រលាន Fukuoka ម៉ាម៉ោងមុននេះ។ នឹកផ្ទះដល់ហើយ…
និយាយពីឥវ៉ាន់វិញ ដាក់ម៉ាវ៉ាលីធំឡើងគីឡូដល់ទៅ ២៩គីឡូ ។ ដំបូងគិតថាមិនអីតែទៅដល់ព្រលានយន្ដហោះ Fukuoka គេប្រាប់ថា លើស ៤គីឡូហើយ គេឲ្យតែ២៥គីឡូទេ ចឹងបង់ ១២០ដុល្លាម៉ោបានឲ្យទៅ។ ម៉ែអាថ្លែនហើយ… ១២០ ដុល្លា?? និយាយលេងទេអី? ចាំតាភ្លើបង់តើឌិតស្មោះ…ហេហេហេ… សុខចិត្តសុំគេដកឥវ៉ាន់ដាក់ស្បោងធំប៉ុណ្ណាប៉ុណ្ណី យោងឡើងចង់វៀចខ្លួន។
នៅមួយទៀត មានអ្នកខ្លះនោះឆ្លៀតផ្ញើឥវ៉ាន់តាមខ្ញុំទៅបងប្អូននៅអំពេញទៀត ។ កាលពីម្សិលនោះ ឃើញខាង Post Officier គេយកឡាំងធំគួរសមដែរមកទំលាក់ឲ្យនៅអូតែល។ ក្រោយពីហែកខ្វោក បើកមើលខ្វាក់ មានរបស់បញ្ញើរ ពីរ មួយទៅបងគេ មយយទៀតគេសរសេរ ដាក់ថា “គ្រួសារឌិត” គ្រាន់តែស្ទាបក៍ដឹងថាស្រា”សាគេ” ដែរ។ អីគេស្រាដបតូចមួយចង់ផ្ញើឲ្យផឹកម៉ាគ្រួសារម៉ងអីហ្នុង?? អានេះចូលលក្ខណៈសូកប៉ាន់ឲ្យស្រាផឹក ជួយកាន់ឥវ៉ាន់ឲ្យហើយតើនៀក អ្នកណាផឹកអ្នកណាលេបទេកម៉ាទៅអាចែ???
មើល៍ រ៉ូវ ម៉ាកេសហ្នឹង ចូលជាង ៣គីឡូ….
ហេសហេស… ម៉ាដបខាងស្តាំនោះ “គ្រួសារឌិត” ដល់ក
មួយស្បោងហ្នឹងយួរវៀចខ្លួន….
bandith on Mar 11th 2009 Life in Japan ,My trip
It’s Holi day, The Festival of Color of Indian people, so everywhere in India must be colorful. So Why do here, in Japan have to be colorful too? I have no idea but after coming back from school, Mr. Brajash our Indian friend paint us color. Look we don’t have enough color just pain ourselves green color – Indain most favorite color.
Holi in India
We’re also enjoy here in JICA center
Everybody enjoy too…
Norbu, our friend from Bhutan… (actually he is with his new T-shirt which me and him just went shopping, guess what it’s 4000Yen)
And then why not drink and play a game of card, UNO!!!
bandith on Mar 8th 2009 Life in Japan ,My trip
តឹមតាធ្លាក់ភ្នែកពីព្រឹក(ពីយប់នោះផឹកដល់ម៉ោង ៣ភ្លឺបានចូលដេក) ក៍ងើបឡើងរៀបចំខ្លួនជិះអាតេសភ្លើងមកជួបកនយើងនៅ “Kumamoto – គុមាម៉ូតុ” ។ ប្រហែលអស់លោកលោកស្រីអ្នកនាងកញ្ញាជ្រាប់ស្រាប់ហើយ គ្មានអ្នកណាក្រោពី “ដួងច័ន្ទ” ដែលគេចំណាំហើយស្វា Dumbo នោះ។ អេ…. គេហៅថាស្វាមែនណ៎ បើមិនមែនស្វាមានតែ ខ្ទឹមជ្រក់??
នៅចាប៉ុនមួយទាស់តែម្យ៉ាងស្អីក៍លុយៗ ហើយម៉ែឳអាថ្លៃ។ គ្រាន់តែពីនឹងទៅគុមាម៉ូតុហ្នឹងជិះអាតេសភ្លើងពី Yahata(station ដែលខនៅក្បែរកន្លែងខ្ញុំនៅ) ទៅ Hakata ហើយដូរជិះបើស ពី Hakata ទៅ Kumamoto សរុបទៅទាំងទៅទាំងម៉ោអស់ ៥០៦០យេន (ជាង ៥០តុល្លា )។ តែកុំយាយណា៎ ឆ្ងាយផស់គេដែរហ្នឹង បើគិតនៅស្រុកស្មែរយើងវិញ ប្រហែលពី អំពេញ ទៅទល់ដែនសៀមអីហ្នឹង។
អូហ៍… មែនមានអ្នកខ្លះស្អីខំផ្តាំមកខ្ញុំតាមឆាតម៉ោអីណា ថាជួយផ្ដាំផង “ខ្ញុំនឹកច័ន្ទណាស់” អត់អីទេអាអូនតូច ក្បឿន គ្នាផ្ដាំឲ្យហើយៗ គេថា គេក៍នឹកដែរ ជាពិសេសនឹកគូគនអ្នកប្លក់គ្នាយើងហ្នឹង។ ប៉ាហែលជាឆ្នាំក្រោយអីគេបានទៅអំពេញ ហៅពួកប្លក់ស៊ីផឹកឲ្យណាណីហើយ សំលាងមាត់ឲ្យហើយទៅកនយើង។
តទៅនេះជារូបភាពមួយចំនួនដើម្បីបញ្ជាក់ថាការអះអាងខាងលើជាការត្រឹមត្រូវ…..
ចុងភៅសំរាប់ង៉ៃនេះ
ឃើញនៅ?? អាហាររៀបចំជាស្រេច មាន Beer ទៀតណោះ
អាហារទាំងអស់នេះជាស្នាដៃផស់ K-ច័ន្ទហើយហ្នឹង “You’ve done a great job!! ”
ម៉ស់ៗ ញ៉ាំជាមួយពួកយើងហ្អេស?? (from left to righ, Me,Chan and… and… ភ្លេចឈ្មោះបាត់ទៅហើយនែក ចាំថែមពេលក្រោយ )
bandith on Mar 5th 2009 Life in Japan ,My Favo Song
What’s an amazing !!! in JICA International Center there is a room for all student to release their stress through out Karaoke. More than 1000 songs range from Japanese, Chinese, Indian, Indonesian.
These songs below are sing by me and ma two friends, Norbu from Bhutan and Mei Jie from China. Let’s check them out!!!
I Want It That Way – Bandith feat. Norbu
You need to a flashplayer enabled browser to view this YouTube video
Mei Jie – sings in his language which I don’t know.
You need to a flashplayer enabled browser to view this YouTube video
All out of Love – Bandith
You need to a flashplayer enabled browser to view this YouTube video