bandith on Jun 20th 2009 My Wedding,My photo,Photo today
ជាងបីឆ្នាំហើយដែរខ្ញុំរងចាំសំរាប់ពេលវេលានេះមកដល់ ឥឡូវវាបានមកដល់មែន។ និយាយឲ្យត្រង់ទៅចុះ យើងទាំងពីរនាក់គិតថាស្នេហាពួកយើង នឹងអាចជួបឧបសគ្គច្រើនជាងនេះ តែផ្ទុយពីនេះ Happy Ending ដែលមានគូរស្នេហ៍ច្រើនសន្ធឹកប្រាថ្នាចង់បានបែរជាមិនបានវិញនោះ បានកើតមានចំពោះពួកយើង។ “ប្រហែលជាម៉ាក់ប៉ាអូនជំទាស់នឹងពួកយើងទេដឹង ព្រោះពួកគាត់មានគំនិតចាស់បូរាណបន្ដិច គាត់គិតថាទុកដាក់កូនចៅគឺពួកគាត់ជាអ្នកសំរេច” “ប្រហែលជាពួកគាត់បំបែកយើងទេដឹង….” “ប្រហែលជាយើងអាចស្រលាញ់គ្នាបានត្រឹមតែសង្សាទេដឹង???!!!” ពាក្យប៉ុន្មានឃ្លានេះ ខ្ញុំធ្លាប់ស្ដាប់ពីមាត់របស់នាង ដែលកំពុងតែបារម្ភ ប៉ុន្តែទីបំផុតវាមានតែក្នុងរឿងនិទានតែប៉ុណ្ណោះសំរាប់ពួកយើង។
ខ្ញុំនៅចាំបានថាមានពេលមួយនោះ… “បើវាស្រលាញ់កូនឯងពិតមែន វានឹងនាំចាស់ទុំមកចូលតាមផ្លូវទៅតាមច្បាប់ហើយ បើមិនចឹងទេអញលើកឲ្យអ្នកនៅបារាំងហើយណា” យ៉ាហ៊ី…..គំរាម?? ហេហេហេហស…. កុំជោ ចាំកាលបានខ្ញុំមិនដុកប៉ាម៉ាក់ខ្ញុំឲ្យចូលទៅ?? ប្រាវ…កុំរុញស៊ីក្លូចូលឡាន។ មានអីសំរេចផស់ខ្ញុំមែន។ តែថាទៅចាត់ទុកថាសំណាំងសំរាប់ពួកយើងដែរ។ ពួកយើងមិនជួបច្រទះឧបសគ្គដោយគ្រួសារ ឬរណាំងវណ្ណគ្រួសារអីដូចគូរគេមួយចំនួនឡើយ។ ភាគច្រើនជារឿងល្មមៗដែលពួកយើងអាចហែលឆ្លងជាមួយគ្នាបាន។ ខ្ញុំក៍មិនភ្លេចដែរ ពេលមានទុក្ខលំបាកអ្វីមួយ គឺនាងជាអ្នកនៅក្បែរខ្ញុំ យល់ចិត្ដខ្ញុំ និងផ្ដល់កំលាំងចិត្ដគ្រប់បែបយ៉ាង។
ឥឡូវនេះពេលវេលាដែខ្ញុំទន្ទឹងនោះ វាមិនមែនជាសុបិន្តទៀតទេ ហើយក៍មិនមែនជារឿងនិទានអ្វីដែរ វាជារឿងពិត…..។ បើរាប់ដៃត្រួសៗទៅនៅសល់មិនប៉ុន្មានថ្ងៃឡើយ ភ្លេងការនឹងប្រគុំលាន់ស្នូររំពងមិនខាន ហេហេហេហស…. តែដូចចង់ស្ដាយអាម៉េច មិនទាន់បានដើរលេងអស់ចិត្ដ
ធ្មេចបើកៗ លឿនអស់ស្ទះ។ អ្នកទាំងអស់គ្នាដឹងទេ ខ្ញុំបានសួរនាងថា”ការហើយបងអាចដើរផឹកស៊ីដូចមុនបានឬទេ ហើយបងអាចដាច់យប់បានដែរឬទេ” មិនបាច់ខ្ញុំបា្រប់ទេ ចំលើយគឺ “…ទៅសួរពិលសិនរ៉ូវ” “…បងឯងអាចផឹកស៊ីជាមួយពួកម៉ាកបាន តែហាមដាច់យប់”។
មិនមែនខ្ញុំចង់ដាច់យប់ទៅគេងផ្តេសផ្ដាស់ណាផ្សេងទេ គឺពេលណាអត់សុខខ្ជិលទៅផ្ទះហ្នឹងចង់ម៉ោគេងនៅអូហ្វីស នេះតើ ។ ខ្ញុំឧស្សាហ៍មកគេងនៅអូហ្វីសសឹងអី ម៉ាអាទិត្យនៅអូហ្វីស ៥ង៉ៃទៅហើយ ទៅផ្ទះតែម៉ាភ្លែតៗដូរខោអាវទេ (សូម្បីតែឥឡូវនេះក៍ខ្ញុំកំពុងសរសេរផុស នៅអូហ្វីសដែរ ….ទាន់នៅគេងបាន
) ។ ណាស់ហើយសុំបញ្ជប់ភាពរបាច់របោចតែត្រឹមណេះ វគ្គបន្ដ គឺជាវគ្គអួតរូបថត ។ សូមបញ្ជាក់រូបថតខាងក្រោមនេះមិនទាន់ការមែនទែនទេ គ្រាន់តែទៅថតស្ទូឌីយ៉ូ ជាមុនទុកគ្រាន់ពង្រីកដាក់មុខហាងតែប៉ុណ្ណោះ អារបស់មែនទែនទាន់តែការហើយបានគេផុស។

សមគ្នាទេបងប្អូន??

Style ពណ៌ក្រហមទាំងគូរ

Style ឱបពីក្រោយ

ឈរយកឡូយ
bandith on Jun 6th 2009 ព៌ត័មានពីខ្ញុំ
ចុមទៅជាចឹងទៅ??? អ្នកណាពូកែសន្សំរឿង?? ចឹងបានចេះតែឆ្ងល់ថា មាន Link អីនៅប្លក់ខ្ញុំបានជាចុចអានមិនឃើញសោះ។ កុំតែបានSearch មើល link ហ្នឹងក៍ឃើញដំណរវានៅ http://feed.e-khmer.net/storiesbyblogger.php?blogid=486 ទៅវិញបានខ្ញុំដឹង។ មិនដឹងជាម្ចាស់គេនឹកឃើញអាម៉េចបានជាលុបទៅវិញ មិនចាំខ្ញុំមកបកស្រាយសិន។ ខ្ញុំមិនដឹងរឿងអីសោះ តឹមតាបើកមើលអាំងតាណែតម៉ិញនេះ ក៍ឃើញថាមានគេថាខ្ញុំនឹង ជាអ្នកពូកែសន្សំរឿង?? “ជួបជាមួយអាអ្នកពូកែសន្សំរឿង” ។ ខ្ញុំខំតបខំមេននៅប្លក់របស់ រចនាដែរ តែបន្ទាប់ពីសរសេរយ៉ាងវែង ហើយចុច Say it ស្រាប់តែបាត់ខំមេន។ ចឹងហើយក៍មកផុសធ្វើការបកស្រាយតិច កុំឲ្យគេថាខ្ញុំហ្នឹងអណ្ដើកក្នុងស្នូក។ មកពីមិនដឹងមែន ហើយម្យ៉ាងខ្ញុំមិនមានពេលឆែកប្លក់ច្រើនទេ។ ការបកស្រាយមានដូចខាងក្រោម៖
ប្រហែលជាមានការយល់ច្រលំអីហើយ….កាលង៉ៃខ្ញុំតបខមមែនហ្នឹងមិនបានឃើញខមមែនរបស់បុត្រទេ គឺឃើញតែខមមែនរបស់បូរាណនិយាយថា “អាវ” តែប៉ុណ្ណោះ ទើបបានជាខ្ញុំតបថា “មិនមែនអាវទេគឺ Brush…” បុត្រឯងសាកគិតទៅមើលបើខ្ញុំតបខំមែនបុត្រឯងខ្ញុំគួរតែនិយាយថា “មិនមែនអាវអីគេទេ… ឬក៍ មិនមែនអាវឌីជេទេ ឬក៍ មិនមែនអាវយឺតទេ គឺជា Brush….” ម្យ៉ាងទៀតបើខ្ញុំចង់តបជាមួយបុត្រឯងនោះ Level របស់ខំមេនខ្ញុំគឺនឹងនៅក្រោមខំមេនរបស់បុត្រឯងហើយ ម៉េចក៍ Level របស់យើងទំាងពីរនៅក្រោមខំមេនរបស់ បូរាណដូចគ្នា?? ដូច្នេះខ្ញុំសនិ្នដ្ឋានថា៖ ខណៈដែលខ្ញុំកំពុងតបខំមេនរបស់បូរាណនោះ បុត្រឯងក៍កំពុងតែតបគាត់ដូចគ្នា ចឹងហើយបានជាខ្ញុំមិនឃើញខំមេនបុត្រឯង ឃើញតែរបស់បូរាណ ដល់ហើយខ្ញុំចុច ដើម្បីផុសខំមេននោះទៅវាអាចខុសគ្នាតែប៉ុន្មានវិនាទីប៉ុណ្ណោះទើបបាន ជាខំមេនខ្ញុំចេញក្រោយផស់បុត្រឯង ទើបធ្វើឲ្យមានការយល់ច្រលំ។ ក្រោយពីតបរួចខ្ញុំក៍បិទដោយមិនចាប់អារម្មណ៍អំពីខំមេនបន្ដបន្ទាប់អីទេ ។ ដល់ង៉ៃ ៣/០៦/2009 ខ្ញុំទៅប្លក់ផស់បុត្រឯងត្រង់ “នាងធ្វើឲ្យខ្ញុំឈឺក្បាល…” ដោយខ្ញុំបានទាំងដាក់ខំមេនមួយនៅទីនោះ ដែលបុត្រក៍តបមកថាខ្ញុំធ្វើដូចអត់មានរឿងអី។ អាណាដឹង!!! បើអត់ដឹងរឿងអីមែនហ្នឹង??? បើដឹងស្មានតែខ្ញុំតបចឹងអី?? ខ្ញុំមាត់ឆៅមិនណយដែរគ្រាន់តែម៉ាជេរគ្នា អនឡាញ ខ្ញុំខ្លាចអីហ្នឹង?? មួយវិញទៀតខ្ញុំមានហេតុផលណាស់ មុននឹងប្រើពាក្យជាមួយអ្នកណាមួយក្នុងខំមេន។ បើអ្នកនោះខ្ញុំមិនស្គាល់ ឬមិនសូវជាតបទៅតបមកក្នុងពិភពប្លក់ទេ សំដីខ្ញុំជាមួយគេគឺធម្មតា មិនមាត់ឆៅចឹងឡើយ។ តែបើអ្នកនោះខ្ញុំស្គាល់ខ្ញុំ និយាយមាត់ឆៅតែចឹង ព្រោះខ្ញុំជឿថាអ្នកដែរខ្ញុំស្គាល់ច្បាស់ជាមិនប្រកាន់នាំកើតរឿងប្រកាច់ ប្រកិនឡើយ។ មិនជឿសួរអ្នកទាំងនោះទៅដឹងហើយ។ សរុបមកជាការយល់ច្រលំ ខ្ញុំក៍មិនប្រកាន់ហ្នឹងសំដីបុត្រឯងដែរ ខ្ជិលនាំវែងឆ្ងាយ។ រឿងតាស៊ីក្លូ តភាគមិនទាន់ចប់ហង ក្រែងមានរឿងមួយទៀតនាំកក្រើកប្លក់អីទេ។ ថាខ្ញុំណែនាំបុត្រឯងក៍ថាបាន លើកក្រោយខឹងអ្នកណាខឹងទៅ កុំមកជះលើគេលើ ឯងដោយមិនគិតមុខគិតក្រោយចឹង អូឃេ?
ការបកស្រាយមានតែប៉ុណ្ណឹង អេវំ…

ខំមែនដែលខ្ញុំបានតប អានមើលរ៉ូវអ្នកណានិយាយឈ្លើយជាងអ្នកណាទេ

Link នៅប្លក់ខ្ញុំ ដែលក្រោយមកម្ចាស់ប្លក់គេលុបវិញបាត់ទៅ
bandith on Jun 2nd 2009 My photo,ព៌ត័មានពីខ្ញុំ
កាលពីខែមុននេះ (ខែ៥) ស៊ីការដូចព្យុះ កាន់តែពិបាកចិត្តនោះ គឺត្រូទៅទាំងគូរចោលមិនបាន។ ម៉ែ… ច្រើនរោងដែរហ្នឹងគ្រាន់តែសរុបជាថវិការ ម៉ាសន្លឹកជាងដឹង!!! (អ្នកខ្លះថាតិចសំរាប់គេ តែខ្ញុំអីនេះមួយចំរៀកៗពិបាករកណាស់លោក)។ “ឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ តែមិនដឹងង៉ៃណា!!! ដល់វេនខ្ញុំទេ” ហេហេហេហេ…. តែមិនថ្វី តទឹកឲ្យទៅមុនសិនចុះ។ចាំមើលតែដល់វេនខ្ញុំវិញណា ខ្ញុំប្រកាសឲ្យក្ដែងៗតាមប្លុកហ្នឹងតាម៉ង ។ ដល់ង៉ៃហ្នឹងពួកភូមិវើតប្រេសណាខ្លះទេណ៎ មានសំណាងបានទទួលសំបុត្រពីខ្ញុំ ហេហេហេហ…. នែវ៉ើយអ្នកដឹងខ្លួន ធំក្លិនខ្លួនឯង បើមិនចង់ម៉ោ បិទទូរស័ព្ទជាមុនឲ្យហើយរ៉ូវ

ទៅមុនសិនចុះអាវ៉ា….

មិនបានការក៍ហីទៅ ថតជុំគ្នាវិញមិនឡូយ???

ក្រុមហ្នឹង ក្រុមនគរស្រីល្វោ

នែក…រាំម៉ាបែកញើសជោគតាចឹងឯង

គ្រាន់តាមើលបានហើយ មិនបាច់ស្រក់ទឹកមាត់រ៉េអូនៗ ម្នាក់ពាក់អាវទឹកក្រូចនោះប្រពន្ធគេហើយ ហីអាវស៊ីជម្ពូនោះក៍នឹងជាប្រពន្ធគេដែរឆាប់ៗនេះ

អឺទៅ…ផឹកតាពីរនាក់ឯងហ្នឹងទៅ

ច្រណែនៗៗៗៗៗ…. ទៅមិនទៀតសិនរ៉ូវ ហើស!!!! :-p