bandith on May 29th 2010 My trip,ព៌ត័មានពីខ្ញុំ
Bye bye China. Here my last word to you, but I’ll see you again.
You bring me friends and the man that I am.
You bring me peace and risk that I faced.
but one thing that you bring me the best is another chapter of my life.
I’ll see you again, don’t cry.
I’ll come again please smile and I’ll hope you’ll bring me more life.

A view from the roof top of hotel “Mashal Palace”

Dinning together…

At Fiberhome

With group of lecturers
bandith on May 18th 2010 My trip,ព៌ត័មានពីខ្ញុំ
សួស្តីទាំងអស់គ្នា អីឡូវនេះខ្ញុំកំពុងសរសេរ ពីស្រុកចិនទៅ។ នេះសំណាងហើយ WordPress អត់ Block ដូច Facebook កុំអីអត់បានមកអើតក្បាលនៅទីនេះទេ។ មិនដឹងជាស្រុកអីទេ ប្រទេសកុម្មនិស្តចឹងម៉ង វិបសាយ Block ដល់ហើយ ជាពិសេសពួកវិបសាយ ប្រភេទ Social Network ដូចជា Hi5 Facebook ។ តែហេងដែរ Block ពីណាបាន Block ឌិតអត់បានទេ ខ្ញុំនៅតែអាចចូលទៅ Facebook និង Post ជាធម្មតាអាដែល។ បានមកដល់តាំងពីម្សិលម្ង៉ៃម៉េស អីលូវស្នាក់នៅសណ្ឋាគារ Marshal Palace ។ ទីនេះមិនមែនដូចនៅប៉េកាំងឬសៀងហៃទេ មិនជាមានអាគារខ្ពស់ និងទីប្រជុំជនអ៊ូអរឡើយ។ អាគារភាគច្រើនចំណាស់ៗ ហើយមិនសូវស្អាតទ។ បើបានទៅ ប៉េកាំង ឬសៀងហៃដឹងតាអ៊េមហ្មង។ តែណាស់ហើយនៅណាក៍ខ្ញុំនៅតារស់បានដែរ ប្រហែលនៅឥណ្ឌាពិបាកញ៉ាំម៉េចនៅឡើងគីឡូ។ កន្លែងខ្ញុំស្នាក់នៅជាក្រុងមួយ ឈ្មោះ Wuhan នៃខេត្ត Hubei។ ប៉ុន្មានថ្ងៃនេះមេឃ ស្រទុំ នឹងភ្លៀងជាប់មករហូត ព្រោះមានព្យុះ និងទឹកជំនន់ដោយកន្លែងនៅប្រទេសចិន ទើបតែថ្ងៃនេះមេឃរៀងស្រលះតិច ក៍ចេញមកក្រៅ ហាត់កីឡា រត់តាមបណ្តោយផ្លូវសំរកក្បាលពោះលេងទៅ។ នៅជាង ១០ង៉ៃទៀតទេ បានទៅផ្ទះជួបប្រពន្ធកូនវិញហើយ។

នៅតាមដងផ្លូវ

សណ្ឋាគា Marshal Palace

ក្នុងថ្នាក់ "Next Generation Optical Network Technology"

ឃើញទេមានរបស់ញាំចឹងហើយមានទៅពិបាកអី

ញាំជុំគ្នាជាមួយបងៗ អ្នករួមការងារ