ស្បៀងខ្ញុំ… :lol:
យន្តហោះបានទំលាក់កង់កាលពីព្រឹកម៉ិញនេះ៨ព្រឹក(ម៉ោងនៅជប៉ុន) ដូច្នេះខ្ញុំក៍បានជាន់ដីចាប៉ុនម្តងទៀត តែលើកនេះមិន មែនតូក្យូដូចលើកមុនទេគឺនៅ Fukuoka ។ ខ្ញុំស្នាក់នៅ JICA Kyushu Internation Center ។ វាជាមជ្ឈមណ្ឌលសំរាប់សិស្សស្នាក់នៅ ជាពិសេសសិស្សដែលមករៀនវគ្គ ខ្លីៗដែលឧបត្ថម្ភដោយ អង្គការ JICA។ នៅទីនេះស្ងប់ស្ងាត់ មិនអ៊ូអរដូចនៅ តូក្យូ សំខាន់នោះគឺមិនជាមានអាគារខ្ពស់ពពកច្រើនពេកនាំពិបាកងើយមើលបាក់កងាប់អីទេ។
លើកនេះមិនដូចកាលមកលើកកមុនទេ ព្រោះមានបទពិសោធន៍ហើយ ចឹងខ្ញុំត្រៀមស្បៀងមកកំប្លេតែម្ដង មិនខ្លាចភាពអត់ឃ្លានទេ។ មើលនេះនៀក ឆ្នាំបាយអគ្គីសនីក៍មាន មី សាច់បាក់យុងនិងត្រីផាត់(ម៉ាករៀបចំឲ្យ) សាច់គោងៀត(ហាន់នីរៀបចំឲ្យ) នៅមានវិចអង្គមកគ្រាន់ដាំបាយទៀត។ អង្គរដាក់ម៉ោពីរគីឡូដែរ ។ នេះមកតែពីរអាទិត្យហង ដាក់ប៉ុណ្ណឹង ចុះទាំរាំយូរជាងហ្នឹង ហេហេហេ…. ង៉ៃ ១៤ បានយ៉ាងនិវត្តន៍ទៅស្រុកវិញ
។ មិនមែនថានៅនេះអត់មានអីញ៉ាំទេ តែខ្ញុំទំលាប់ចឹង នៅណាក៍ដោយអារឿងស៊ីចុក មិនត្រូវប្រហែសទេ ព្រោះមិនមែនដូចនៅស្មែរអីណា។ នៅស្រុកយើងចង់ញ៉ាំណាក៍បានផ្ទះយើង។ ចេះតែសន្សំសំចៃទៅ ដូចសុភាសិតចិនថា “រក្សាព្រៃឲ្យគង់ មិនខ្វះអុសដុតទេ”
។
កញ្ចប់ធំក្រោម មីនោះគឺអង្ករ ហីនៅមានកញ្ជប់តូចៗ (សាច់បាក់យុង និងត្រីផាត់) នៅពីលើប្រអប់ងៀតគោ
អត់មានលួចស្រក់ទឹកមាត់ទេណា គ្រាន់តែមើលបានហើយ
មិនភ្លេចដាក់ម៉ាបុស្ដិទុកជាការអួតគេឯង
14 responses so far
[...] http://www.bandith.info/blog/?p=152 [...]
ងាប់ហើយក្ឌិត! យកម្ហូបមកមើលតែគេទៅមួយឆ្នាំ។ មានទាំងសាច់ជ្រូូកអាំង ឆ្នាំងបាយ ហើយមីយើងទៀត។ ច្រើនជាងខ្ញុំយកមកទៀត។
ស្លាប់! គ្រាន់តែពីអាទិត្យយកប៉ុណ្ណឹងទៅហើយ ទំរាំតែមកនៅរាប់ឆ្នាំដូចខ្ញុំ មិនវេចម៉ាកុងតើនើរម៉ោទេ ឬ អី? សាហាវជាងគេនោះ គឺវេចតាំងពីឆ្នាំងបាយទៅទៀត ហេហេហេហេ…
បងបណ្ឌិត ពូកែ ស្ពាយម៉េស មានតាំងពីរអង្ករទៀត haha
ងាប់ហើយ! ស្ពានតាំងពីឆ្នាំ អង្កទៅដល់ជីប៉ុន មិនចេះខ្មាស់ពួកស្រីៗជីប៉ុនទេអី?
យកត្រឹមសាច់ងៀតសាច់គោ ឯងមិនថាទេ នេះស្ពានតាំងពីឆ្នាំង។ ហីមានយកទឹកលាងចានទៅអត់?
ចាំង៉ៃ១៤ ហៅពួកអាវក្រហមអាលឿង បិទព្រលានម្ដងទៀតមើល ហេហេ…
បន្ទប់ដូចរាងគ្រាន់ជាងមុន!
យ៉ាហ៊ីទៅភ្ញាក់ផ្អើលម៉េស បងគល់ និងបងកេ ខ្ញុំស៊ីច្រើនតាចឹង ប៉ុណ្ណឹងនៅតិចហង…
ប្អូនធី បងតាប៉ុនហ្នឹង ឡូយហ្អេស? ត្រូវចេះរៀនតាមលឺនៅ ធើចឹងបានទៅណាអត់ចេះដាច់ពោះ
យកលុយខ្លះទៅជួលពួកហ្នឹងអត់ក្រភាក់? ឯងចេញឲ្យទៅ ។ បន្ទប់នៅនេះរៀងអែមជាងមុនព្រោះធំជាងតិច ហើយអាំងតាណែតហ្រ្វី ដោនឡូតអស់ស្ទះ
ហាហា នេះក្ឌិតយកតាំងពីអង្ករមកទៀត??? សុំសើចខ្លាំងៗមួយ!
និយាយចឹងបើមានដាក់ផ្អកមក ចែកអ្នកKumamotoញ៉ាំផង…
អស្ចារ្យយ៉ាង បងក្ឌិត!!!
អស្ចារ្យក្រៃហើយ លើកក្រោយត្រូវរៀនតាមហើយទើបបាន។ ហើយទៅដល់ជប៉ុនមិនគិតចង់ញ៉ាំអាហារជប៉ុនខ្លះទេអីបានវេចទៅម្លឹងៗ
មើលដំបូងស្មានតែស្រុកកើតសង្គ្រាម តាប៉ិហ្នឹងរត់!! ហាហា
អស្ចារ្យហ្មង! តែឃ្លានសាច់គោដល់ហើយ
បាច់សើចអីរ៉េ…. គេដឹងម៉ោចឹងម៉ោពីគេដឹងស្ថានការណ៍ និយាយពីផ្អកនោះសុំទោសអត់ដាក់ម៉ោហង មិនបានគិតថាដាក់ម៉ោផងនឹង ស៊យវិនហ្អា….
មានតែត្រីផាត់ និងសាច់បាក់យ៉ុងហ្នឹងឯងចាំខ្ញុំចែកចាយខ្លះទៅ…។
សុភា យកតាមទៅកុំចាំបាច់ទៅគិតពីការសើចចំអករបស់គេឯងនោះ ម៉ាយើងវិចខ្ចប់របស់ទិញលុយខ្លួនឯងសោះហ្នឹងហី ។ ក្បឿនអើយ ម៉ោឃ្លានអីនៅហ្នឹង គ្មានអីឲ្យទេវ៉ី
ហាហា នេះបើបានដាក់ចង្រ្កានឡូវ នឹង ឆ្នាំងបាយស្រុកយើង ថែមអុសធ្យូង ទៅជាមួយ មិនដឹងជាឡូយប៉ុណ្នាទេ
តែកុំថា នេះជាប្រដាប់ឈ្នះដ៍អស្ចារ្យមួយហើយ។
អាណាគេឲ្យដាក់ម៉ោបង?? ហ្នឹងខ្ញុំឆ្លាតចឹង ព្រោះធ្លាប់មានបទពិសោធន៍ច្រើនមកហើយ ហេវយប់ប៉ាលប់អីខិ្ចលចុះទៅទិញណាស់