ជួបអ្នកនៅ Kumamoto
តឹមតាធ្លាក់ភ្នែកពីព្រឹក(ពីយប់នោះផឹកដល់ម៉ោង ៣ភ្លឺបានចូលដេក) ក៍ងើបឡើងរៀបចំខ្លួនជិះអាតេសភ្លើងមកជួបកនយើងនៅ “Kumamoto – គុមាម៉ូតុ” ។ ប្រហែលអស់លោកលោកស្រីអ្នកនាងកញ្ញាជ្រាប់ស្រាប់ហើយ គ្មានអ្នកណាក្រោពី “ដួងច័ន្ទ” ដែលគេចំណាំហើយស្វា Dumbo នោះ។ អេ…. គេហៅថាស្វាមែនណ៎ បើមិនមែនស្វាមានតែ ខ្ទឹមជ្រក់??
នៅចាប៉ុនមួយទាស់តែម្យ៉ាងស្អីក៍លុយៗ ហើយម៉ែឳអាថ្លៃ។ គ្រាន់តែពីនឹងទៅគុមាម៉ូតុហ្នឹងជិះអាតេសភ្លើងពី Yahata(station ដែលខនៅក្បែរកន្លែងខ្ញុំនៅ) ទៅ Hakata ហើយដូរជិះបើស ពី Hakata ទៅ Kumamoto សរុបទៅទាំងទៅទាំងម៉ោអស់ ៥០៦០យេន (ជាង ៥០តុល្លា )។ តែកុំយាយណា៎ ឆ្ងាយផស់គេដែរហ្នឹង បើគិតនៅស្រុកស្មែរយើងវិញ ប្រហែលពី អំពេញ ទៅទល់ដែនសៀមអីហ្នឹង។
អូហ៍… មែនមានអ្នកខ្លះស្អីខំផ្តាំមកខ្ញុំតាមឆាតម៉ោអីណា ថាជួយផ្ដាំផង “ខ្ញុំនឹកច័ន្ទណាស់” អត់អីទេអាអូនតូច ក្បឿន គ្នាផ្ដាំឲ្យហើយៗ គេថា គេក៍នឹកដែរ ជាពិសេសនឹកគូគនអ្នកប្លក់គ្នាយើងហ្នឹង។ ប៉ាហែលជាឆ្នាំក្រោយអីគេបានទៅអំពេញ ហៅពួកប្លក់ស៊ីផឹកឲ្យណាណីហើយ សំលាងមាត់ឲ្យហើយទៅកនយើង។
តទៅនេះជារូបភាពមួយចំនួនដើម្បីបញ្ជាក់ថាការអះអាងខាងលើជាការត្រឹមត្រូវ…..
ចុងភៅសំរាប់ង៉ៃនេះ
ឃើញនៅ?? អាហាររៀបចំជាស្រេច មាន Beer ទៀតណោះ
អាហារទាំងអស់នេះជាស្នាដៃផស់ K-ច័ន្ទហើយហ្នឹង “You’ve done a great job!! ”
ម៉ស់ៗ ញ៉ាំជាមួយពួកយើងហ្អេស?? (from left to righ, Me,Chan and… and… ភ្លេចឈ្មោះបាត់ទៅហើយនែក ចាំថែមពេលក្រោយ
)
8 responses so far
[...] http://www.bandith.info/blog/?p=157 [...]
ងាប់ហើយក្ឌិត! ឯងខំផ្ដាំស្ងាត់ៗ ម៉ោនិយាយកណ្ដាលវាលឲ្យគេឮគ្រប់គ្នាអស់។ ង៉ៃក្រោយឈប់ផ្ដាំហើយ ចាំមើលណា!
ហើយចុះ ម្ហូបហ្នឹងស៊ីកើតឬអត់ក្ឌិត? អ្នកធើហ្នឹងដូចឆ្គងៗម៉េចទេ ហាហា
ម្ហូបច្រើនណាស់ណ ហើយឃើញបៀនឹងមានតែម៉ាកំប៉ុងនឹង ណាគេញ៉ាំណាគេអត់ទៅ ហាហាហា
មិនបាច់ចេញឈ្មោះក៏គេដឹងដែរ អ្នកផ្ដាំនោះ
យើស លួចអាប់ដេតមុនឯងបាត់! លឿនគ្រាន់បើក្ឌិត
អរគុណដែលបានមកលេងណា… ពេលឌិតឯងទៅវិញ
Pavelលួចខ្សឹបប្រាប់ថា “Your friend is a nice guy. I like him.” និយាយពីមីយើងវិញឆ្ងាញ់អស់ទាស់ហើយ រួមនឹងបាក់យ៉ុង អរគុណៗ…
បឿនហ្អាអរគុណដែលបាននឹក ហាហាហា នឹងដូចគ្នា
វុឌ្ឍីនៅមានទៀតតើអូន តែក្ឌិតគេថាតាម៉ាកំប៉ុនងបានហើយ។
ហាហ លោកប្អូនបណ្ឌិត សព្ឋថ្ងៃធ្លាក់កាលីប គេហៅថា ក្ឌិត កាលណាបានយាងមក អុយអេសម្តង ចាំខ្ញុំឆុងមី ម៉ាម៉ា អោយញាំណាណីម្តង ។
មានអ្នកដឹងមិនបាច់ប្រាប់ទៀតហ្ន៎?
មិនបាច់គុណស្រ័យអីទេច័ន្ទអើយ… ខ្ញុំក៍អរគុណដែរ ដែលបាននាំដើរទិញអីវ៉ាន់នោះ ។ អុញ Pavel ហ្នឹង Like Me អីណា?? ចង់ព្រឺសម្បុនៀក។
បងគីអើយ ដឹងកាលបានខ្ញុំមានសំណាងបានទៅ អ៊ុយ អេស អេហ្នឹងទេ… ចាំបានទៅខ្ញុំមិនភ្លេចទៅរកបងឯងទេ
ក្បឿនហ្អើយ ក្បឿនឯងហ្នឹងមានស្អីឥថកំបាំងនោះ??