ឥវ៉ាន់លើសគីឡូ :-(
បន្តិចទៀតនេះមានទៅផ្ទះហើយខ្ញុំ សូមជំរាបថាអាឡូវហ្នឹងកំពុងផុសពីព្រលានយន្តហោះ សុវណ្ណភូមិ។ ទើបតែ Transit ពីព្រលាន Fukuoka ម៉ាម៉ោងមុននេះ។ នឹកផ្ទះដល់ហើយ…
និយាយពីឥវ៉ាន់វិញ ដាក់ម៉ាវ៉ាលីធំឡើងគីឡូដល់ទៅ ២៩គីឡូ ។ ដំបូងគិតថាមិនអីតែទៅដល់ព្រលានយន្ដហោះ Fukuoka គេប្រាប់ថា លើស ៤គីឡូហើយ គេឲ្យតែ២៥គីឡូទេ ចឹងបង់ ១២០ដុល្លាម៉ោបានឲ្យទៅ។ ម៉ែអាថ្លែនហើយ… ១២០ ដុល្លា?? និយាយលេងទេអី? ចាំតាភ្លើបង់តើឌិតស្មោះ…ហេហេហេ… សុខចិត្តសុំគេដកឥវ៉ាន់ដាក់ស្បោងធំប៉ុណ្ណាប៉ុណ្ណី យោងឡើងចង់វៀចខ្លួន។
នៅមួយទៀត មានអ្នកខ្លះនោះឆ្លៀតផ្ញើឥវ៉ាន់តាមខ្ញុំទៅបងប្អូននៅអំពេញទៀត ។ កាលពីម្សិលនោះ ឃើញខាង Post Officier គេយកឡាំងធំគួរសមដែរមកទំលាក់ឲ្យនៅអូតែល។ ក្រោយពីហែកខ្វោក បើកមើលខ្វាក់ មានរបស់បញ្ញើរ ពីរ មួយទៅបងគេ មយយទៀតគេសរសេរ ដាក់ថា “គ្រួសារឌិត” គ្រាន់តែស្ទាបក៍ដឹងថាស្រា”សាគេ” ដែរ។ អីគេស្រាដបតូចមួយចង់ផ្ញើឲ្យផឹកម៉ាគ្រួសារម៉ងអីហ្នុង?? អានេះចូលលក្ខណៈសូកប៉ាន់ឲ្យស្រាផឹក ជួយកាន់ឥវ៉ាន់ឲ្យហើយតើនៀក អ្នកណាផឹកអ្នកណាលេបទេកម៉ាទៅអាចែ???
មើល៍ រ៉ូវ ម៉ាកេសហ្នឹង ចូលជាង ៣គីឡូ….
ហេសហេស… ម៉ាដបខាងស្តាំនោះ “គ្រួសារឌិត” ដល់ក
មួយស្បោងហ្នឹងយួរវៀចខ្លួន….
7 responses so far
[...] http://www.bandith.info/blog/?p=163 [...]
រអ៊ូនេះរអ៊ូ បើមិនសុខចិត្តទេ ផ្ញើរមកជប៉ុនវិញម៉ោ
មោវិញហើយអី?
ធ្ងន់ព្រោះតែចានឆ្នាំងលោកឯងហ្នឹង កុំរអ៊ូ សង្ស័យស្ពាយត្រីងៀតមោទះវិញដឹង?
រអ៊ូហងអត់បាន យ៉ី…. ចាំតាផ្ញើទៅវិញតើ ។ និយាយចឹងវ៉ាសាប៊ីហ្នឹងខ្ញុំចូលចិត្តដល់ហើយ មានអីបោកឲ្យអ្នកផ្ទះឲ្យដាក់ម៉ាម៉ាត់ៗម្នាក់ មួយៗខំចាប់ដាក់ចូលមាត់រៀងច្រើនគួរសមស្មានតាឆ្ញាញ់ដូចខ្ញុំថាមែន ហាហាហាហ…. ចេញទឹកភ្នែកគ្រប់គ្នា ហាហាហាហ
ក្រភាក់ ឆ្នាំហ្នឹងមានអីធ្ងន់ ធ្ងន់ជាងគេនោះគឺស្រាអីណោះទេ បូកសារុប ៦ដប…. ផឹកលិចថ្លើម
ហាហា ដល់ក! អណិតពួកគាត់ដែរ តែស្ដាប់ទៅមានអី សប្បាយម៉្យាដែរ
និយាយចឹង ខលម៉ាកង៉ៃមុន គាត់ថាបានរបស់ហើយ គាត់ឌិតឯងដាក់រូបឲ្យមើល និងប្រាប់គាត់ពីជប៉ុន។ អរគុណណាស់ឌិត!!! ពេលទំនេរឈៀងចូលលេងពួកគាត់ផង ជាពិសេសពេលខ្ជិលធ្វើម្ហូប ព្រោះថាម្ហូបគាត់ឆ្ងាញ់ណាស់
ខ្ញុំឯណេះរៀងហើយ អាវ៉ាសាប៊ីសាប៊ែស្អីគេហ្នឹង មិនលេងចូលទេ ដាក់បានម្ដងចេញក៏មិនចេញ ចូលក៏មិនចូល ទើក្នុងបំពង់កហ្នឹងឯងខ្មាស់គេសឹងស្លាប់
របស់គេញ៉ាំបានតើ ឯងណេះមិនចូលចិត្តចឹងទៅវិញ នៅស្រុកចាប៉ុននោះគេចូលចិត្តសឹងគ្រប់គ្នា