Dare to dream and make it true together…Posts RSS Comments RSS

យល់សប្ដិឡប់ៗ

ជាធម្មតាខ្ញុំមិនសំបូររឿងយល់សប្តិអីទេ ហើយបើទោះជាយល់សប្តិក៍ភ្ញាក់ឡើងភ្លេចអស់ដែរ តែចម្លែកអីតែយប់ម្សិលម៉ិញ។ ជាយល់សប្តិអាក្រក់ខ្ញុំអីណេះភ័យចង់ងាប់លោក។ បើសិនជាលោកអ្នកវិញក៍ប្រហែលជាភ័យចឹងដែរហើយមើលទៅ ក្នុងស្ថានភាពដែលយើងដឹងខ្លួនថានឹងស្លាប់។ រឿងគឺវាអញ្ជេះ ៖

…. លោកគ្រូពេទ្យលទ្ធផលពិនិត្យឈាមខ្ញុំយ៉ាងម៉េចទៅហើយ?? (ខ្ញុំសួរយ៉ាងដូច្នេះនៅក្នុងយល់សប្តិ)
“ខ្ញុំចូលរួមសោកស្ដាយផងណាប្អូន! ប្អូនត្រូវទប់ស្មារតី លទ្ធផលរបស់ប្អូនគឺ វិជ្ជមាន”
“ហ្អាស់….. ថាម៉េច??? ” គ្រាន់តែឭចឹងភ្លាមខ្ញុំអីណេះធ្លាក់ថ្លើមឭសូរតែក្ដុក
ខ្ញុំអង្គុយគិតឡើងវិញថាវាមិនអាចទៅរួចទេ… “ទេ… អញដូចប្រើលោកជួយដែរតា មិនថាចឹងហ្អេស?? :D ” “អាត្មាអញកំពុងយល់សប្តិ តើមែនទេនៀក??  ឬក៍មែនទែន” អារម្មណ៍មួយគិតថាពិតតិច តែអារម្មណ៍មួយទៀតប្រាប់ខ្លួនឯងថា​យល់សប្តិទេ… :-)   គិតចុះគិតឡើង ក៍នឹកឃើញមួយទៀត… “ប្រាកដជាមិនអាចទៅរួចទេ ព្រោះខ្ញុំមិនដែលប្រព្រឹត្តបទល្មើស​អីហងហ្នឹង!!! ” ហាហាហា… នៅពេលគិតដល់ចំណុចនេះភ្លាមក៍នឹកឃើញសប្បាយចិត្តវិញ តែអារម្មណ៍ភ័យមួយសន្ទុះមុននោះ​នៅតែមិនទាន់បាត់។ បន្តិចក្រោយមក ខ្ញុំក៍ភ្ញាក់ដឹងខ្លួនទៅ រិតតែសប្បាយចិត្ត ព្រោះដឹងថាវាជាការយល់សប្តិ។

ណាស់ហើយប៉ុណ្ណឹងមានអីអស្ចារ្យម៉ាត្រឹមយល់សប្តិចឹងៗអី  មិនលាក់បាំងអីទេនេះមិនមែនជាលើកទីមួយអីណាដែលខ្ញុំយល់​សប្តិចឹងនោះ :-D ។ ដូចឆ្កួតចឹងហ្អា… ម៉េចចេះទៅយល់សប្តិឆ្កួតៗ ចឹងទៅកើតណ៎!!! មនុស្សមិនដែលប្រព្រឹត្តបទល្មើសអីហង​ហ្នឹងណា។ និយាយឲ្យត្រង់ទៅ ពេលខ្លះដល់នឹកឃើញដល់អាយល់សប្តិហ្នឹងខ្ញុំអត់ហ៊ានប្រព្រឹត្តបទល្មើសអីទេ… :lol: ខ្លាចសុបិន្តក្លាយជាការពិត សុបិន្តអីផ្សេងក្លាយជាការពិតមិនអីទេ សុបិន្តហ្នឹងមួយបាច់ក្លាយក៍បាន… អរគុណជំរាបលា :lol:

12 responses so far

12 Responses to “យល់សប្ដិឡប់ៗ”

  1. [...] http://www.bandith.info/blog/?p=167 [...]

  2. សុវុឌ្ឍីon Mar 19th 2009 at 12:42 am

    ហេហេ បងបណ្ឌិតប្រហែលជាប្រព្រឹត្តបទល្មើសមែនទេអី បើចឹងសុខៗមិចទៅយល់សប្តីអីចឹងៗ។ តែយ៉ាងណាសូមធាតុពិតសំណាងល្អ :P

  3. សុភ័ក្ត្រon Mar 19th 2009 at 1:05 am

    មោ​ពី​គិត​រឿង​ក្បឿន​ទេ​ដឹង ហេហេ…
    អា​រឿង​ហ្នុង មិន​ចាំ​បាច់​ប្រព្រឹត្ត​បទ​ល្មើស​បាន​វា​មាន​ទេ ធើ​មើល​អត់​ដែរ​រៀន​សូត្រ កាកាកា…
    ឯង​ស្មាន​តា​យល់​សប់​សើម haaaaaaaaaaaaaaa…..

  4. Boeunon Mar 19th 2009 at 3:06 pm

    បើ​មិន​ប្រព្រឹត្ត​មិន​ចេះ​យល់សប្ដិ​ចឹង​ទេ ហាហា

  5. duongchanon Mar 19th 2009 at 5:21 pm

    តាមពិតទៅពេលគេង យើងគ្រប់ៗគ្នាយល់សប្ដិរាប់លាន នេះជាវិធីដែលខួរក្បាលយើង ពង្រឺងការចងចាំ គ្រាន់តែភាគច្រើន យើងអត់ចាំ។
    ទាក់ទងនឹងយល់សប្ដិក្ឌិតឯងហ្នុង សង្ស័យតាអត់មានអីៗទៀត?! បោកបានតាក្មេងៗ​នៅទីនេះគ្មាននរណាគេជឿរ៉េ :P

  6. បណ្ឌិតon Mar 20th 2009 at 1:27 am

    ក្រភាក់ៈ គិតរឿងក្បឿនស្អីវ៉ី?? ដូចមិនមានទាក់ទងគ្នាសោះ កុំថាតាគេពេក អន្ទិតឯងហ្នឹងយល់សប្តិរាល់ដង​សើមរាល់ដងនោះ
    ធី, ក្បឿន និង k-ច័ន្ទៈ ប្រាប់ហើយថាអត់មានបានប្រព្រឹត្តបទល្មើសស្អីទេ មិនជឿហីទៅ មានជួលណា!!! ធម្មតាទេគ្មានអ្នកណាដឹងជាងខ្លួនយើងទេ ។ ស្អីគេ “… ជាវិធីមួយដែលខួរក្បាលពង្រីកការចងចាំ? ” ដូចមិនដែល​ឭ បោកទេហ្អី?? ធ្លាប់តែឭថាវាជាចលនារំញោចខួរក្បាលដែលជាប់ទាក់ទងនឹងសកម្មភាពយើងធ្លាប់ធ្វើកន្លងមក​ជាពិសេសសកម្មភាពដែលបានធ្វើពីថ្ងៃ ។

  7. narathson Mar 20th 2009 at 8:46 am

    ក្បាច់​ក្បូរ​ម៉េស​ទេ​លោក!! ម៉េច​មិន​ប្រើ​នៅ​វើតប្រេះ​ម៉ង​ទៅ ចាំ​បាច់​ចុច​ទៅ​ចុច​ម៉ោ!! បំណង​ល្អ​ទេ​ណា តិច​ង៉ៃ​ណា​សឺវើ​ខូច​អី​ទៅ ខ្ទេច ប្រាប់ចុះ​ង៉ៃ​ខ្លះ​បើក​មិន​ចេញ​សោះ វា​ថា​ដាតាបេស​ខូច​តាឡប់តាឡិន​ក៏​មាន។ បំណង​ល្អ​ពី​សាលា​ក្រុង៚កិកិ

  8. បណ្ឌិតon Mar 27th 2009 at 12:50 am

    វាតែប៉ុណ្ណឹងក្រដ្ឋកុំរអ៊ូ មិនចង់ប្រើវើតប្រេះហ្នឹងណា បើប្រើអាដែលចាំបាច់ទិញ ដូម៉ែនធើអី?? ប្រើវើតប្រេះរបស់​មានស្រាប់ៗចឹង សំអឿនពេកហើយ ទិញដូមែនប្រើខ្លួនឯងចឹងបានឡូយ :lol:

  9. វីរិយាon Mar 27th 2009 at 6:07 am

    ^
    ^
    ^ខំមិន​ខាង​លើ!
    ខ្ញុំ​គិត​ចឹង​ដែរបាន​ទិញ​ប្រើ…​ហេហេហេ​ថា​លេងទេ​តាម​ពិត​កាល​ដែល​ប្រើ​នោះ​មក​ពី​ ខ្ញុំ​ស៊ី​ឈ្នួល​ធ្វើ​វិបសាយ​ឲ្យ​គេ​ហ្នឹង ចឹង​ទៅ​ពេល​ទិញ​វា​នោះ​គេ​មាន​អា Package សាកល្បង​ ឯង​ក៏​សាក​សាក​ទៅ​សាក​មក​ជាប់​ចិត្ត ប្រើមួយ ហេហេហេ តែ​ដូច​ឃើញ​ស្រាប់​ម៉ែ​អ្ហើយ ស្ពឹក​ហើយ​ឧស្សាហ៍​ផ្កាប់​មុខ​ណាស់អា​ម៉ាស៊ីន​បម្រើ​វា​នោះ ។
    ហើយ​ថ្មី​ៗ​នេះ​ទទួល​ការងារ​ថ្មីមួយ​ទៀត ក្នុងកញ្ចប់​ហ្នឹង​គេមាន ដូមេន​ពីរ ឯង​ឲ្យ​អថិតិជន​ឯងមួយ​ទុក​ប្រើខ្លួនឯងមួយ ។ តែអា​កញ្ចប់​ថ្មីប្តូរ​អ្នក​លក់ឯង​ទិញ​ពី​ក្រៅមក​វិញ 1and1.com​ របស់​អាមេរិច ម៉ាខែ ៤.៩៩ តុលា ហើយ​បាន Hosting 12 តម្លឹង (ហាហាហាហា) ដូមេន​ ២ Forward outside domain ចូល​បាន ៥០ និង​បង្កើត​ Sub domain បាន ១០០ ។ល។ … វាអន់​តែ​ម្យ៉ាង គ្មាន Fantastico (Cpanel) ចឹង​ទៅ​ចង់​ធ្វើ​អីមួយទាល់តែ Manual ខ្លួន​ឯង​បន្តិច! ។

  10. posokyon Apr 5th 2009 at 7:54 am

    ចាំអង្កាល់ទៅពិនិត្យម្តងមើល បានវាដឹងសរខ្មៅ

  11. Bandithon Apr 13th 2009 at 12:08 am

    ថ្លឹងកាឡូដូយហ្អីបង?? មើលតាកាឡូទៅដឹងហើយបាច់ពីនិត្យចង់ដឹងសខ្មៅអីទេ បងឯងហ្នឹងអត់ឡើងសោះ សង្ស័យកើតពិសអាចម៍កុក​ហើយមើលទៅ!!! ហេហេហេហេហ :-D

  12. Samnangon Apr 23rd 2009 at 10:17 pm

    ដូច​គ្នា​ដែរ! ហាស​ហា យប់​មុន​យលសប្ត​​ថា​បាត់​ម៉ូតូ អង្គុយ​ភាំង​ម៉ា​សន្ទុះ​ ស្រាប់​តែ​គិត​ថា​ច្បាស់ជា​យលសប្ត… ហាហា សំណាង​ណាស់​វា​ជា​យល់សប្ត​មែន។ ចេះ​យល់សប្ត​ឆ្កួត​ចឹង​ទៅ​កើត, ស្រី​ស្អាតៗ​ម៉ាសន្ឋឹក​មិន​យល់​សប្ត​ឃើញ​ទៅ​ឃើញ​អា​រឿង​ខាត​អាយុ​ចឹង​ទៅ​វិញ។

Leave a Reply

CAPTCHA Image CAPTCHA Audio
Refresh Image