Dare to dream and make it true together…Posts RSS Comments RSS

សូមណែនាំ "ក្រុមសិល្បករបាំសហសម័យខ្មែរថ្មី"

សួស្ដី! សួស្ដី! ម៉ោហើយៗ…..នៅមិនទាន់ទៅវិញទេ…. New Cambodian Artists គឺជាក្រុមសិល្បកខ្មែរ ដែលមានគ្នាជាង ១០នាក់ ហើយកំពុងតែធ្វើការរួមគ្នាក្នុងការបង្កើតស្នាដៃ​សិល្បរបាំសហសម័យ។

ការសម្ដែងរបស់ក្រុមនេះនឹងធ្វើឡើងនៅថ្ងៃទី ៣០ និង៣១ ឧសភា ខាងមុខនេះ នៅសមាគមសិល្បៈ​សុវណ្ណភូមិ។ សមាជិកក្រុមនេះមានដូចជា សុភាព ចំណាន ចិន្ដា(ស្រីម៉ុម) ច័ន្ទ សុវណ្ណ ផស្ដា បងប៊ែល ។​ លោកអ្នកអាចចូលទស្សនាទំព័រប្លក់ពួកគេ (នៅភូមិ WordPress នេះដែរទេ) តាមរយៈ http://newcambodianartists.wordpress.com

ខ្ញុំមិនសូវជាដឹងប៉ុន្មានទេអំពីរបាំនោះ តែគ្រាន់តែស្គាល់មកថា សិល្បៈរបាំសហម័យគឺជាការរាំបែបបច្ចឹមប្រទេស ដោយមានការ​ច្នៃក្បាច់ជាលក្ខណៈខ្មែរ។ របាំប្រភេទនេះមានការរាំពត់ពេនរស់រវើក ហើយទន់ភ្លន់ទៀតផង (ប្រហែលស្រដៀងរបាំបាឡេ)។

ចាត់ទុកជាការជូនដំណឹង និងអញ្ជើញ អូនៗ បងៗ ភូមិប្លក់នេះទៅទស្សនាគ្រប់គ្នា នោះលោកអ្នកនឹងអាចស្វែងយល់ឃើញ​ដោយខ្លួនថា​របាំនេះវាយ៉ាងម៉េច។


ក្រុមសិល្បករ ជួរខាងក្រោយៈ សុភាព ចំណាន ចិន្តា(ស្រីម៉ុម) ច័ន្ទ សុវណ្ណ ផស្ដា បងប៊ែល, ជួរមុខៈ សុវណ្ណារិទ្ធ អង្គុយៈ ដាវី (រូបភាព៖​New Cambodian Artist)


សកម្មភាពកំពុងសម (រូបភាព៖​New Cambodian Artist)


A scen from “Look at Us” (រូបភាព៖​New Cambodian Artist)

15 responses so far

15 Responses to “សូមណែនាំ "ក្រុមសិល្បករបាំសហសម័យខ្មែរថ្មី"”

  1. [...] “ក្រុមសិល្បករបាំសហសម័យខ្មែរថ្មី” New Cambodian Artists គឺជាក្រុមសិល្បកខ្មែរ ដែលមានគ្នាជាង ១០នាក់ ហើយកំពុងតែធ្វើការរួមគ្នាក្នុងការបង្កើតស្នាដៃ​សិល្បរបាំសហសម័យ អានបន្ដ… នៅទីនេះ http://www.bandith.info/blog/?p=178 [...]

  2. Posokyon May 15th 2009 at 12:35 am

    ចុះលោកបន់ក្ឌិត អត់មានចូលរួមនឹងគេហេ?

  3. Bandithon May 15th 2009 at 1:26 am

    ចូលរួមស្អីបងស៊ីកុក ខ្ញុំចេះរាំស្អី បានតែមើលហ្នឹងឯង បើរាំស្វាប៉ាហែលអាច… :lol:

  4. គ្រូសូត្រឆ្វេងon May 15th 2009 at 9:57 am

    អីយ៉ា ! នេះជាដំណឹងល្អតើ ! គ្រូសូត្រឆ្វេងគិតទៅមើលការសំដែងរបស់ក្រុមនេះហើយ។
    មើលទៅទំនងរបស់គេ។ គិតថាទៅមើលដើម្បីលើកទឹកចិត្តពួកគេអោយបន្តកិច្ចការនេះទៀត។
    ចុះគ្រូសូត្រឆ្វេងអាចចូលរួមសំដែងបានអត់? ហាហាហាហា

  5. Bandithon May 15th 2009 at 10:59 am

    បាទបានតើលោកគ្រូ…. តែចុះចង់មកទាំងស្បង់ជីពរតាម៉ងអី?? ឫក៍ស្លៀកខោខូវប៊យ ពាក់មួកមកវិញ ក៍ម្យ៉ាងដែរ :-D

  6. RAsmeyon May 15th 2009 at 10:33 pm

    អូបើបានទៅមើលទាំងអស់គ្នាស្គាល់គ្នាអត់ណ​ចង់ស្គាល់បងៗដល់ហើយនែក!

  7. កេសីon May 15th 2009 at 11:39 pm

    ចុះមានត្រូវការអ្នកចាំសម្លុតគេយកសំបុត្រ ឬ អត់? បើថាត្រូវការចាំខ្ញុំទិញសំបុត្រយន្តហោះ​ត្រឡប់ទៅ​វិញភ្លាម :D

  8. បណ្ឌិតon May 16th 2009 at 6:29 pm

    បានតើរស្មីម៉ោ ម៉ោ
    បងកេសី គេអត់ត្រូវការអ្នកឆែករ៉េ ចូលមើលហ្រ្វីៗតា តែគេត្រូវការតែតោការពារសុវត្ថភាព បងឯងធើបានអត់?? មាឌធំចឹងស្រាប់ចាំន្ញុំប្រាប់គេឲ្យ

  9. សុភ័ក្ត្រon May 16th 2009 at 8:53 pm

    ឡង់​សេ​ម៉េះ

  10. គ្រូសូត្រឆ្វេងon May 17th 2009 at 1:05 pm

    អេហ៍បណ្ឌិត បើគ្រូសូត្រឆ្វេងទៅសំដែងសុំពាក់សក់ហើយ។ ចុះ អាចអោយគ្រូសូត្រឆ្វេងខ្ចីខោខុយប៊យ
    និងអាវយឺតបានដែរឬទេ? អូហ៍ ភ្លេចកុំភ្លេចបោកខោអាវនោះផងមុននឹងយកមកអោយគ្រូសូត្រឆ្វេង។
    មួយទៀត ខ្ចីខោលីអូស្លៀកសំដែងមួយភ្លែត។ ភ្លេចគិតថាគ្រូសូត្រឆ្វេងល្ហល្ហេវរាល់ថ្ងៃ។ហាហាហា

  11. Bandithon May 17th 2009 at 7:05 pm

    គ្មាន​សេ​ឡង់​ទេ អ៊ែកៗៗៗ

  12. សុភ័ក្ត្រon May 20th 2009 at 8:39 am

    អើ! មាន​អី​ឡង់​អា​ហ្នឹង​មោ :P

  13. Viryaon May 20th 2009 at 11:48 am

    haha បើ​គ្មាន​ស្រី​ម៉ុម​នៅ​ក្រុម​ហ្នឹង​បែប​មិន​បាន​យក​មក​ដាក់​ឲ្យ​គេ​ដឹងទេ មែនទេ? ចឹង​គេ​ហៅ​ថា​ឡង់សេ​ហើយ! ហាហាហា តែ​គំនិត​បង្កើត​អញ្ចឹង​ល្អ​ដែរ​តើហ៍!

  14. Bandithon May 21st 2009 at 11:28 pm

    ស្អីក៍ដោយមើលរ៉ូវកុំតវ៉ាពេកលោកប៉ាជេ មុខចាស់!!

  15. Sreymomon May 26th 2009 at 11:05 am

    hahahahah Ta pek Kdith ta lit tit niss. tha update blog ot ton ot ton man. rerng ke sos jess taderm update jing kert de .

Leave a Reply

CAPTCHA Image CAPTCHA Audio
Refresh Image