ថ្ងៃដែលខ្ញុំចាំមកជាយូរ…
ជាងបីឆ្នាំហើយដែរខ្ញុំរងចាំសំរាប់ពេលវេលានេះមកដល់ ឥឡូវវាបានមកដល់មែន។ និយាយឲ្យត្រង់ទៅចុះ យើងទាំងពីរនាក់គិតថាស្នេហាពួកយើង នឹងអាចជួបឧបសគ្គច្រើនជាងនេះ តែផ្ទុយពីនេះ Happy Ending ដែលមានគូរស្នេហ៍ច្រើនសន្ធឹកប្រាថ្នាចង់បានបែរជាមិនបានវិញនោះ បានកើតមានចំពោះពួកយើង។ “ប្រហែលជាម៉ាក់ប៉ាអូនជំទាស់នឹងពួកយើងទេដឹង ព្រោះពួកគាត់មានគំនិតចាស់បូរាណបន្ដិច គាត់គិតថាទុកដាក់កូនចៅគឺពួកគាត់ជាអ្នកសំរេច” “ប្រហែលជាពួកគាត់បំបែកយើងទេដឹង….” “ប្រហែលជាយើងអាចស្រលាញ់គ្នាបានត្រឹមតែសង្សាទេដឹង???!!!” ពាក្យប៉ុន្មានឃ្លានេះ ខ្ញុំធ្លាប់ស្ដាប់ពីមាត់របស់នាង ដែលកំពុងតែបារម្ភ ប៉ុន្តែទីបំផុតវាមានតែក្នុងរឿងនិទានតែប៉ុណ្ណោះសំរាប់ពួកយើង។
ខ្ញុំនៅចាំបានថាមានពេលមួយនោះ… “បើវាស្រលាញ់កូនឯងពិតមែន វានឹងនាំចាស់ទុំមកចូលតាមផ្លូវទៅតាមច្បាប់ហើយ បើមិនចឹងទេអញលើកឲ្យអ្នកនៅបារាំងហើយណា” យ៉ាហ៊ី…..គំរាម?? ហេហេហេហស…. កុំជោ ចាំកាលបានខ្ញុំមិនដុកប៉ាម៉ាក់ខ្ញុំឲ្យចូលទៅ?? ប្រាវ…កុំរុញស៊ីក្លូចូលឡាន។ មានអីសំរេចផស់ខ្ញុំមែន។ តែថាទៅចាត់ទុកថាសំណាំងសំរាប់ពួកយើងដែរ។ ពួកយើងមិនជួបច្រទះឧបសគ្គដោយគ្រួសារ ឬរណាំងវណ្ណគ្រួសារអីដូចគូរគេមួយចំនួនឡើយ។ ភាគច្រើនជារឿងល្មមៗដែលពួកយើងអាចហែលឆ្លងជាមួយគ្នាបាន។ ខ្ញុំក៍មិនភ្លេចដែរ ពេលមានទុក្ខលំបាកអ្វីមួយ គឺនាងជាអ្នកនៅក្បែរខ្ញុំ យល់ចិត្ដខ្ញុំ និងផ្ដល់កំលាំងចិត្ដគ្រប់បែបយ៉ាង។
ឥឡូវនេះពេលវេលាដែខ្ញុំទន្ទឹងនោះ វាមិនមែនជាសុបិន្តទៀតទេ ហើយក៍មិនមែនជារឿងនិទានអ្វីដែរ វាជារឿងពិត…..។ បើរាប់ដៃត្រួសៗទៅនៅសល់មិនប៉ុន្មានថ្ងៃឡើយ ភ្លេងការនឹងប្រគុំលាន់ស្នូររំពងមិនខាន ហេហេហេហស…. តែដូចចង់ស្ដាយអាម៉េច មិនទាន់បានដើរលេងអស់ចិត្ដ
ធ្មេចបើកៗ លឿនអស់ស្ទះ។ អ្នកទាំងអស់គ្នាដឹងទេ ខ្ញុំបានសួរនាងថា”ការហើយបងអាចដើរផឹកស៊ីដូចមុនបានឬទេ ហើយបងអាចដាច់យប់បានដែរឬទេ” មិនបាច់ខ្ញុំបា្រប់ទេ ចំលើយគឺ “…ទៅសួរពិលសិនរ៉ូវ” “…បងឯងអាចផឹកស៊ីជាមួយពួកម៉ាកបាន តែហាមដាច់យប់”។
មិនមែនខ្ញុំចង់ដាច់យប់ទៅគេងផ្តេសផ្ដាស់ណាផ្សេងទេ គឺពេលណាអត់សុខខ្ជិលទៅផ្ទះហ្នឹងចង់ម៉ោគេងនៅអូហ្វីស នេះតើ ។ ខ្ញុំឧស្សាហ៍មកគេងនៅអូហ្វីសសឹងអី ម៉ាអាទិត្យនៅអូហ្វីស ៥ង៉ៃទៅហើយ ទៅផ្ទះតែម៉ាភ្លែតៗដូរខោអាវទេ (សូម្បីតែឥឡូវនេះក៍ខ្ញុំកំពុងសរសេរផុស នៅអូហ្វីសដែរ ….ទាន់នៅគេងបាន
) ។ ណាស់ហើយសុំបញ្ជប់ភាពរបាច់របោចតែត្រឹមណេះ វគ្គបន្ដ គឺជាវគ្គអួតរូបថត ។ សូមបញ្ជាក់រូបថតខាងក្រោមនេះមិនទាន់ការមែនទែនទេ គ្រាន់តែទៅថតស្ទូឌីយ៉ូ ជាមុនទុកគ្រាន់ពង្រីកដាក់មុខហាងតែប៉ុណ្ណោះ អារបស់មែនទែនទាន់តែការហើយបានគេផុស។

សមគ្នាទេបងប្អូន??

Style ពណ៌ក្រហមទាំងគូរ

Style ឱបពីក្រោយ

ឈរយកឡូយ
17 responses so far
គ្រាន់តែចេញចំណងជើងហ្នឹង ដឹងដល់អាសាច់រឿងខាងក្នុង២ឆ្នាំមុនឯណុះ! (ហេងហើយខ្ញុំ) ហាហា…
ភ្លេចប្រាប់! ប្រាប់មួយនួក
ឈប់លេងជាមួយក្មេងទៅ ហាហាហាហា…..
អបអរពីជើងមេឃផង។ បានប្រពន្ធស្អាតអស់ស្ទះយ៉ាងនេះ ដាច់ចិត្តដេកអូហ្វីសទៀតហ្អ? ចាំតែមើលទៅ សង្ស័យតែការហើយហ្នឹង អ្នកចង់នៅឆ្ងាយជាពីពន្ធវិញទេ ព្រោះតែលោកបណ្ឌិតចេះតែពីកេះនាងហ្នឹងណា។ ហាហាហា
រីករាយផងបងបណ្ឌិត ដែលមិនមានឧបសគ្គសំរាប់បងទាំងពីរ
រំភើបដល់ហើយ!! សូមអបអរម្ដងទៀត!! បងក្ឌិត…
ក្រភ័ក្តៈ យ៉ាប់ម៉ងមនុស្សចាស់ច្រណែនក្មេង
កូនជ្រូកៈ អរគុណហើយណា!!! ម៉េចខ្លួនឯងវិញកាល? មើលរកមើលជ្រូកកញ្ជាស់ ហើយធាត់ អត់ចុងអង្គរធ្វើជាគូរទៅ កុំយូពេកក្រែងទៅជាជ្រូកកន្ធាត់ហើយព្រៅទៀត ហេហេហេហេហ
អរគុណដែរណា Myhouse ឧបសគ្គអស់មានហើយ អាលូវឧបសគ្គចម្បងគឺអត់លុយចាយ ហេហេហេហ
You both together look amazing!!! I’m so proud of you guys. Keep it up and do let me know when exactly is your wedding. Love you guys
ពីរនាក់នេះស្អាតៗណាស់ហ្ន៎! សូមអបអរសាទរ!
I like the first and third shot. The bride is beautiful.
Congrats & all the best wishes in the world for you & your loved one.
អេ… ណ៎ មានអ្នករំភើបជំនួសខ្ញុំទៀតណស់? ម៉េចមិនរកមួយដែរតូវ ក្រដ្ឋ?
អរគុណៗ ច័ន្ទ វណ្ណ និង Soursdey…..
ចំពោះង៉ៃការនឹងប្រាប់នៅពេលក្រោយ តែមិនយូរទេ គឺអាទិត្យក្រោយនេះឯង
ហេហេ លឺថាជិតដល់ថ្ងៃចូលរោងហើយមែនទេបង។ ជូនពរគូស្វាមីភរិយាថ្មីរស់នៅមានសុភមង្គលយូរអង្វែង!
អបអរសាទរផងបង!
អរគុណ រចនា និងឌី
ខានមកលេង ផ្ទះបងយូរហើយ មកលេងម្តងនេះចំពេលល្អតែម្តង។
និយាយដោយស្មោះទៅចុះ… ភរិយាបងពិតជាស្អាតមែន។ ខ្ញុំសូមសរសើរ។
ពេលណារួចរាល់កិច្ចការហើយ បងផុសរូបថតចែក គ្រួសារ WordPress យើងមើលផង។ កិកិកិ
ភរិយារបស់លោកម៉ែនទេ? សំគ្នាណាស់បាទ
អើយ មកក្រោយគេ ជូនពរក្រោយគេ ។ ជូនពរដល់គូរស្វាមីភរិយាថ្មីថ្មោង អោយស្រឡាញ់គ្នាដល់ចាស់សក់ស្កូវ លើសពីហ្នុងទៀត ចង់បានអី ប្រាថ្នាយកខ្លួនឯងទៅ ព្រោះរឿងកូនចៅអត់ហ៊ានជូនពរអីទេ ខ្លាចម្ចាស់គេអត់ចង់បាន ហាហាហហាហាហា
ស្អាតអស់ទាស់ម៉ាគូនេះ congratulation ! សូមសួរមួយបានទេតើកូនក្រមុំមានបងប្អុនភ្លោះទេ?