Dare to dream and make it true together…Posts RSS Comments RSS

Hello, Hello from China

សួស្តីទាំងអស់គ្នា អីឡូវនេះខ្ញុំកំពុងសរសេរ ពីស្រុកចិនទៅ។ នេះសំណាងហើយ WordPress អត់ Block ដូច Facebook កុំអីអត់បានមកអើតក្បាល​នៅទីនេះទេ។ មិនដឹងជាស្រុកអីទេ ប្រទេសកុម្មនិស្តចឹងម៉ង វិបសាយ Block  ដល់ហើយ ជាពិសេសពួកវិបសាយ ប្រភេទ Social Network ដូចជា Hi5 Facebook ។ តែហេងដែរ Block ពីណាបាន Block ឌិតអត់បានទេ ខ្ញុំនៅតែអាចចូលទៅ Facebook និង Post ជាធម្មតាអាដែល។ បានមកដល់តាំងពីម្សិលម្ង៉ៃម៉េស អីលូវស្នាក់នៅសណ្ឋាគារ Marshal Palace ។ ទីនេះមិនមែនដូចនៅប៉េកាំងឬសៀងហៃទេ មិនជាមានអាគារខ្ពស់ និងទីប្រជុំជនអ៊ូអរឡើយ។ អាគារភាគច្រើនចំណាស់ៗ ហើយមិនសូវស្អាតទ។ បើបានទៅ ប៉េកាំង ឬសៀងហៃដឹងតាអ៊េមហ្មង។ តែណាស់ហើយនៅណាក៍ខ្ញុំនៅតារស់បានដែរ ប្រហែលនៅឥណ្ឌាពិបាកញ៉ាំម៉េចនៅឡើងគីឡូ។ កន្លែងខ្ញុំស្នាក់នៅជាក្រុងមួយ ឈ្មោះ Wuhan នៃខេត្ត Hubei។ ប៉ុន្មានថ្ងៃនេះមេឃ ស្រទុំ នឹងភ្លៀងជាប់មករហូត ព្រោះមានព្យុះ និងទឹកជំនន់ដោយកន្លែងនៅប្រទេសចិន ទើបតែថ្ងៃនេះមេឃរៀងស្រលះតិច ក៍ចេញមកក្រៅ ហាត់កីឡា រត់តាមបណ្តោយផ្លូវសំរកក្បាលពោះលេងទៅ។ នៅជាង ១០ង៉ៃទៀតទេ បានទៅផ្ទះជួបប្រពន្ធកូនវិញហើយ។

នៅតាមដងផ្លូវ

សណ្ឋាគា Marshal Palace

ក្នុងថ្នាក់ "Next Generation Optical Network Technology"

ឃើញទេមានរបស់ញាំចឹងហើយមានទៅពិបាកអី

ញាំជុំគ្នាជាមួយបងៗ អ្នករួមការងារ

3 responses so far

3 Responses to “Hello, Hello from China”

  1. [...] Say hello from China Another trip of me to China for “ Next Generation Optical Network Technology” Here:  http://www.bandith.info/blog/?p=238 [...]

  2. sopheaktron May 19th 2010 at 11:29 am

    ប្រយ៉ាត់​ខ្លួន​វើយ! ហាហា

  3. បណ្ឌិតon May 19th 2010 at 11:23 pm

    ស្អីគេមានអីត្រូវប្រយ័ត្ន មិនមែននៅស្រុកសៀមអីណាវ៉ី

Leave a Reply

CAPTCHA Image