Dare to dream and make it true together…Posts RSS Comments RSS

ម៉ាក់ប៉ាចូលទៅចែចូវកូនក្រមុំគេ

កាលពីថ្ងៃអាទិត្យទី១០ នេះប៉ាម៉ាកខ្ញុំរួមទាំងមីងមា បានលើកគ្នីគ្នាចូលទៅចែចូវកូនស្រីគេឲ្យខ្ញុំ ហេហហេហេ….អ្នកទាំងអស់គ្នាកុំច្រលំថាគេណាអី គឺគ្មានអ្នក​ណាក្រៅពីហាន់នីរបស់ខ្ញុំហ្នឹងទេ។ ខ្ញុំចូលចិត្តតែហៅថា “កូនតាកូតទ្រ” ហាហាហា… :-) ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ឃើញប៉ាប៉ារបស់ហាន់នីខ្ញុំ​ហើយក៍មិនដឹង គឺជាអ៊ុំម្នាក់ដែលចំណាំតែកូតទ្រនៅបុស្ត៍ ស៊ីធីអិន និង បុស្តិ៍បាយ័ន (កម្មវិធីតន្ត្រីស្រុកស្រែ) នោះអី។ ចាក់ឌីសឲ្យម៉ាក់គាត់ចូលចែចូវកូនគេទំរាំគាត់យល់ព្រម​តាំងពីម៉ាខែមុនម៉ោម៉េសនុះ។ កម្មវិធីមិនជាធំដុំអីទេគ្រាន់តែមានផ្លែឈើពីរបីមុខពេលចាស់ៗ​និយាយចរចារគ្នា និងធ្វើបាញ់ហយ ញ៉ាំបន្តិចបន្តួច មានអាកាចសាហាវ ប៉ុន្មានកេសតែប៉ុណ្ណឹង។ អ្នកខ្លះគេថាពេលម៉ែឳនាំទៅមើលកូនគេហ្នឹងរឹងៗខ្លួន​ តែសំរាប់ខ្ញុំធម្មតា ម៉ាមិនមែនជាអ្នកក្រៅដែលមិនស្គាល់គ្នាអីណា ខ្ញុំក៍ឧស្សាហ៍ចេញចូលផ្ទះគាត់ញឹកសឹងអីដែរហ្នឹង គ្រាន់តែលើកនេះមានការនិយាយគ្នារវាងចាស់ៗឲ្យស្គាល់ចិត្តថ្លើមគ្នា នឹងអាល់រៀបចំទុកដាក់កូនចៅរបស់គាត់ ហើយមានការដឹងឮជាផ្លូវការប៉ុណ្ណឹងហ្នឹងឯង។
ជិតមានប្រពន្ធហើយខ្ញុំ តែនៅតែអាឡិកអាឡក់អាដែលហ្នឹង ធ្វើប្តីគេស្អែកខានស្អែកហើយ នៅតាអាដែល :-)
នេះគ្រាន់តែជាជំហ៊ានដំបូងក្នុងការចែចូវ សុំផ្លូវអ្នកមេបាខាងស្រី ទេ ហើយពួកគាត់ក៍យល់ព្រមគ្នាអស់ហើយដែរ សំរាប់ដំណឹងល្អផ្សេងទៀតនឹងមានជា​បន្បន្ទាប់តទៅទៀត…..។


ផ្លែឈើមានទាំងអស់ ៦កន្ត្រក​ និងចេក៤គូរ


អនាគតប៉ាប៉ា ក្មេកខ្ញុំ :-)


ម៉ាក់ប៉ាខ្ញុំជូនផ្លែឈើទៅខាងស្រីជាតំណាំង


ម៉ាក់ប៉ាខ្ញុំជូនផ្លែឈើទៅចាស់ខាងស្រីជាតំណាំង


ចាស់និយាយគ្នាហើយ ចាំកាលបានមិនដល់កម្មវិធីផឹក?? ខ្ញុំផឹកណាស់ដែរហ្នឹង កុំតែម៉ាក់ប្រាប់ថាក្រែងម៉ោឲ្យចាស់មើលហ្អី?? ម៉េចមិនរៀបឬកពារតិចទៅ ទំរាំគាត់ប្រាប់ហ្នឹងខ្ញុំរៀងស្រវឹងតិចទៅហើយ :-)

សំរាប់កម្មវិធីពេលល្ងាចនោះ គឺការមិត្តភកិ្ត ។​ ហ៊ីម….ទីផ្សាសេដ្ឋកិច្ចខ្ញុំកំពុងធ្លាក់ចុះគួរឲ្យកត់សំគាល់ផង ពេលល្ងាចគេហៅការទៀត។ មិនទៅវាមិនកើត ណាស់ហើយចាត់ទុកថាដើរសន្សំលុយសិនទៅ ចាំដល់វេនខ្លួនឯងវិញបានគេស្រួលម៉ោដែរ។ ខែនេះ ប្រហែលជា ៣រោង ចាំមើលសិន ដឹងពួកអស់​នោះវាភ្លេចហៅឬអត់ ភ្លេចទៅលោកៗៗៗ….. :-(


ជិតដល់វេនយើងហើយអូនកុំភ័យ គ្រាន់តែអាលូវទៅគេសិនចុះ :-)


ថតជុំគ្នាម៉ាបុស្តិ៍ទុកជាភស្តុតាង ចាំខ្ញុំណែនាំឲ្យ ពីឆ្វេងមកស្តាំអ្នកអង្គុយហ្នឹង គឺ ខ្ញុំ, ហានន់របស់ខ្ញុំ, អាស្រស់, អាផា និងប្តីរបស់គេ ថាច់ អ្នកឈរខាងក្រោយពីឆ្វេងទៅស្តាំ អាពេញ, អាថាច និងស្រីឌិន (ដាញ់ ម៉ូនីកា)


ម៉ាបុស្តិ៍ទៀត….មិនបាច់នែនាំទៀតទេ ព្រោះណែនាំពីខាងលើហើយ

 

46 responses so far

46 Responses to “ម៉ាក់ប៉ាចូលទៅចែចូវកូនក្រមុំគេ”

  1. ទឹម បឿនon Feb 11th 2008 at 2:32 pm

    អបអរ​សាទរ​បណ្ឌិត។ ជិត​ក្លាយ​ជា​ប្ដី​គេ​ហើយ​ បើ​ខ្ញុំវិញ​មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ បែប​លោត​បាក់​ផ្ទះ​កូន​ក្រមុំ​ហើយ មិន​ដូច​លោក​ឌិត​ឯង​ទេ :D ។ ហើយ​ល្បង​ឌិត​ឯង​ចូល​ចែចូវ​កូន​គេ អត់​មាន​ប្រាប់​អី​ម៉ាតិច​ទេ ផឹក​តែ​ម្នាក់ឯង។ ជូនពរ​ឱ្យ​ស្រឡាញ់​គ្នា​ស្មោះស្ម័គ្រ​ជា​រៀង​រហូត​ទៅ​ណា។

  2. Bandithon Feb 11th 2008 at 2:43 pm

    អរគុណបឿន ដឹងលោតបាក់ផ្ទះស្អីទេវ៉ី។ មិនប្រាប់ហ្នឹង​ម៉ោព្រោះតែគិតថាមិនជាពិធី​ធំដុំអីទេ គ្រាន់តែចាស់ៗ គាត់ពិភាក្សាគ្នារឿងពួកយើងទាំងពីរអ្នកហ្នឹង​ណា។ ចាំពិធីធំដុំមែនទែន​ចាំគ្នាប្រាប់ សន្សំលុយពីអាលូវទៅឲ្យហើយទៅ :-)

  3. រចនាon Feb 11th 2008 at 3:07 pm

    វ៉ាក់​អឺ!!! អេហ៍! បង​បណ្ឌិត​នេះ ប្រញាប់​មុន​គេ​មុន​ឯង​តែ​ម្ដង​ណ៎!!! ជូន​ពរ​ណា​បង! ជូនពរ​ឱ្យ​ស្រឡាញ់​គ្នា​ស្មោះស្ម័គ្រ​ជា​រៀង​រហូត​ទៅ​ណា!!! ខ្ញុំ​ក្មេង​មិន​សូវ​ចេះ​ជូន​ពរ​អីទេ សុំ​កូពី​យក​ពរ​របស់​បង​បឿន​មក​ថែម​ពី​លើ​ហើយ​ណា!!!

  4. kk@111on Feb 11th 2008 at 3:22 pm

    ជួយអរ​ផង គូរទាំងពីរ​សម​គ្នា​ណាស់​។ សូមជូនពរឲ្យ​………(បំ​ពេញ​ខ្លួន​ឯង​ទៅ)……
    ហើយ​នាំ​គ្នា​ចូល​រោង​ អង្កាល់​ដែរ?
    និយាយ​ពី​អា​រឿង​ចែចូវ​ហ្នឹង​ ចាស់ៗ​គាត់​ចរចារ​ពី​រឿង​ថ្លៃ​ទឹក​ដោះ​​យ៉ាង​ម៉េច​ណោះ។ ខ្ញុំ​ចង់​ដឹង​ដល់​ហើយ​ ព្រោះ​មិន​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​សោះ។
    (សុំសួរមួយ៖ នៅ​ក្នុង​រូប​ដំបូង​គេបង្អស់ តើ​អ៊ុំ​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ឆ្វេង​គេ​ហ្នឹង​​(អាវស្វាយ) ត្រូវ​ជា​បង​ប្អូន​បណ្ឌិតមែនទេ?)

  5. Bandithon Feb 11th 2008 at 4:02 pm

    @រចនា ប៉ុណ្ណឹងថាបងប្រញាប់?? ពួកម៉ាកបងទៅចោលបងជិតអស់​ហើយហើយហ្នឹង អាខ្លះកូន ពីរអិហើយ ចាំកាលបានបងមិនស្រូត​តាមពួកវា??
    @KK ពួកគាត់មិនទាន់និយាយថ្លៃទឹកដោះអីផង ម្យ៉ាងម៉ាក់បានទិញ​ផ្លែទឹកដោះទៅពីកន្រ្តកដែរតើ ហេហេហេហេ….ប្រហែលគ្រប់មើល​ទៅពីរកន្រ្តកហ្នឹង។ គ្រាន់តែចូលចែចូវចឹង គេមិនទាន់និយាយរឿងទឹកដោះទេ ទាល់តែដល់ង៉ៃភ្ជាប់ពាក្យ អីនុះ។ អ៊ំម្នាក់ហ្នឹងគាត់បងប្អូន​ខាងស្រីតើ ចុះ KK ឯងស្គាល់គាត់ហ៎?

  6. kk@111on Feb 11th 2008 at 4:29 pm

    គាត់​មិត្ត​របស់​ម៉ាក់​ខ្ញុំ​។

  7. រចនាon Feb 11th 2008 at 4:37 pm

    ស្រូត​ទៅ​អញ្ចឹង! កុំ​បង្ខំ​ពេក​បង​អើយ! ក្មេង​សោះ​ហ្នឹង ឆាប់​ចង់​បាន​កូន​ប្រើ​ម៉េះ?

  8. ទឹម បឿនon Feb 11th 2008 at 6:19 pm

    គ្នា​ឯង​ចាំបាច់​ចង​ដៃ​អី ឱ្យ​តែ​ស្រវឹង​វា​មក​ផ្ទះ​ទៅ​បាន​ហើយ :D

  9. សុភ័ក្ត្រon Feb 11th 2008 at 6:20 pm

    ឡូយ​ម៉េះ​វី​កូន​គេ

  10. សុភ័ក្ត្រon Feb 11th 2008 at 6:24 pm

    យាយ​ចឹង ទាំង​ខាង​ប្រុស​ទាំង​ខាង​ស្រី​ហ្នឹង អាឡិអាឡក់​ដូច​តែ​គ្នា​ហ្នឹង ហាហា

  11. Vannaraon Feb 11th 2008 at 8:56 pm

    ខំ​សប្បាយ​ទៅ​ៗ គោ​ជិត​ចូល​នឹម​ហើយ​នៅ​​អត់​ដឹង​ខ្លួន​ទៀត :D វិធី​ចូល​ចែរចូវ​នឹង​គឺ​​ចាស់​ៗ​គាត់​​កំពុង​តែ​យក​គោ​ទៅ​លរ​ក្រលុះ​ទេ កិកិ​កិកិ… (j/k)​ ដល់​ឃើញ​បណ្ឌិត​ចឹង​នឹង​ដល់​រឿង​ខ្ញុំ​កាល​ពី​មុន ;) ជួយ​អប​អរ​សាទរ​ផង​លោក​គ្រូ​ឌិត :) និយាយ​ចឹង​កំណត់​ថ្ញៃ​ចូល​រោង​នៅ?

  12. khmerbird - ខេមរបក្សីon Feb 11th 2008 at 11:34 pm

    well it’s a good news – Congratulation

  13. sophat.wpon Feb 12th 2008 at 1:52 am

    សូម​អបអរសាទរ​ផង!

  14. koomson Feb 12th 2008 at 8:06 am

    ចូល​រួម​អបអរ​មួយ​ដែរ! សូម​អោយបណ្ឌិត​និង​អនាគត​ភរិយា​ស្រលាញ់​រហូត​ដល់​ចាស់​សក់ស្កឺវ។
    តើ​បណ្ឌិត​មាន​គំរោង​អោយ​មាន​បុត្រ​ពេលណា​ដែរ?​

  15. Bandithon Feb 12th 2008 at 2:06 pm

    @ក្បឿន៖ ស្អីគេវ៉ី អត់ចង់ដៃលៀងចាន អារឿងវារទៅផ្ទះនោះតាម​សប្បាយឲ្យតាចងដៃហើយ វារអីវារទៅ តែគ្រាន់តែថាឯងអត់វារ​ជាមួយទេ​វ៉ីទុកកំលាំងពេលយប់ :-)
    @រចនា៖ បងប្រញ៉ាប់តិចហើយ កុំឲ្យដល់ពេលបានកូនគេសួរថា អាល្អិតតាឯងបីហ្នឹងចៅក៍មែន?? មានកូនឆាប់ៗចឹងជួយបង្កើត​ធនធានមនុស្សដល់សង្គមជាតិ
    @ក្រភាក់៖ ទាល់តែចរិតដូចគ្នាចឹងបានចេះយល់ចិត្តគ្នារស់នៅចុះ​សំរុងល្អ អាឡិកអាឡក់តែខាងក្រៅហ្អេវ៉ី តែអ្វីៗកំប្លេតែម្តងវ៉ើយ :-)
    @វណ្ណារ៉ា៖ ចេះតែសប្បាយឲ្យហើយៗទៅទាន់នៅអាច តែគេចូល​ទឹមហើយគេបួសហើយបាទ….អានេះជាដំណើរជីវិតរបស់មនុស្ស​យើងទេ តែដល់ពេលធំពេញវ័យល្មមសមគួរត្រូវមានគូរស្រករ​តាចឹង។ វាចេះផងទេ បងៗនៅកន្លែងធ្វើការខ្ញុំគាត់ដុកសំម្បើមដែរ​ថាកុំនៅយូរដូចគាត់ប្រយ័ត្នស្តាយក្រោយ បងខ្លះគាត់ដល់ ៣៥-៤០ឆ្នាំអីហ្នុះ​បានការ ខ្ញុំបានប្រាប់គាត់ថាមិនបាច់ដុកទេ ឌិតខ្ញុំក្វា​ “ក” ជាងបងឯងទៀតនោះ ចាំតែនៅដល់សាមជាងដូច​គាត់ចឹងតើខ្លាចចាស់អត់ទាន់ឆាប់ទន់ជង្គង់ ហាហាហាហា…. :-)
    @បងKB ឯងកាលដែរចុះ?? ដូច៣៥-៣៦ ជាងហើយតើនៀកចាំ​កាលថានេះមុនខ្ញុំទៅ ឮល្ហៀងៗថាកំពុងមានបណ្តើរណា​គេហើយតើហ្អី កាលបានណែនាំឲ្យបងប្អូនប្លក់យើងបានស្គាល់​ទៅមិនថាចឹងហ្អីបងប្អូនទាំងអស់គ្នា???
    @Sophat៖ អរគុណសុផាត
    @Kooms៖ អរគុណដូចគ្នាណា Kooms រឿងបុត្រហ្អ?? គិតគ្នា​រួចហើយ(លាក់ការណ៍) ហាហាហា….

  16. រចនាon Feb 12th 2008 at 3:33 pm

    ចេះ​តែ​មាន​ហើយ, ជួយ​បង្កើត​ធនធាន​មនុស្ស? ទៅ​ចឹង​ទៅ?? តែ​បើ​បង​យល់​អញ្ចឹង មិន​ដឹង​វាចា​អី​ឱ្យ​សមរម្យ​ទៀត​ដែរ, ទៅ​តាមដំណើរ​ចុះ… lolz

  17. រចនាon Feb 12th 2008 at 3:36 pm

    ជូន​ពរ​ឆាប់​មាន​គូ (មាន​ហើយ)
    ជូន​ពរ​ឆាប់​បាន​ការ
    ជូន​ពរ​ឆាប់​បាន​កូន
    ជូន​ពរ​ឆាប់​បាន​ចៅ
    ជូន​ពរ​ឆាប់​បាន​ចៅ​ទួត
    …………………….
    ចង់​បាន​អី​ទៀត បំពេញ​ចូល​ខ្លួន​ឯង​ខ្លះ​ទៅ, រោយ​មាត់​ណាស់!

  18. រជ្ជនីon Feb 12th 2008 at 5:02 pm

    ពិត​ជា​ដំណឹង​ល្អ​ណាស់​! បង​បណ្ឌិត​​គាត់​ចាស់​ហើយ​! គាត់​ត្រូវ​តែ​ប្រញាប់​ចឹង​!

  19. រចនាon Feb 12th 2008 at 5:15 pm

    ម៉េច​ថា​បង​ទណ្ឌិត​ចាស់​ចឹង? មុខ​គាត់​អត់​មាន​អាំងតេក្រាល​ច្រើន​ដូច​មុខ​នី​ឯង​ទេ!!!

    អូហ៍! ច្រឡំ​ហើយ! បណ្ឌិត, មិន​មែន​ទណ្ឌិត​ទេ!! វ៉ៃ​ច្រឡំ!!! Key ជិត​គ្នា​ទេ​ដឹង? lolz

  20. evannakon Feb 12th 2008 at 5:18 pm

    ចុម​!!!!ខាន​មក​លេង​យូរ ម្ចាស់​ផ្ទះ​ជិត​ការ​បាត់ ….

  21. rathasethon Feb 12th 2008 at 5:43 pm

    អីយ៉ា នេះ​ជា​ដំណឹង​ល្អ​ទេ​តើ ការ​ប្រាប់​ផង!

  22. រជ្ជនីon Feb 12th 2008 at 5:47 pm

    ប្រយត្ន័​ទៅ​ណា​! នៅ​ជិត​ៗ​នឹង​ គង់​មាន​ង៉ៃ​ស៊ី​តាបង​តេ​! ;)

  23. ទឹម បឿនon Feb 12th 2008 at 6:00 pm

    លោក​ឌិត​ឯង​ជិត​មាន​ប្រពន្ធ​ហើយ ឈប់​ដើរ​ផឹក​ស៊ី​ដូច​មុន​ទៀត ខំ​សន្សំ​លុយ​ទុក​ទៅ ម៉ា​ឆ្នាំ​ទៀត​កូន​យំ​ពេញ​ផ្ទះ​ហើយ។ អូហ៍! សុំ​ប្រាប់​ឱ្យ​ហើយ បើ​បាន​កូន​ប្រុស​ដាក់​ឈ្មោះ​ក្ដាច់ ហើយ​កូន​ស្រី​ដាក់​ឈ្មោះ​ខ្មាច់​ទៅ ឱ្យ​ជួន​នឹងឪ​​ម៉ែ​វា (និយាយ​លេង​ទេ សង្ឃឹម​ថា​ស្រី​មុំ​អត់​ដឹង​ទៅ​ចុះ កិកិកិ)។ និយាយ​​រឿង​ការ​លោក​ឌិត​ឯង​​ហ្នឹង ទៅ​ស៊ី​ដឹង​ថា​អត់​ចង​ដៃ​ហើយ ម្ចាស់​ការ​កុំ​មក​រ៉ាយរ៉ាប់​ច្រើន ខ្ជិល​ស្ដាប់​ណាស់។ ហេហេ

  24. Vannaraon Feb 13th 2008 at 6:40 pm

    លោក​ឌិត​អើយ​… ទាន់​អត់ទាន់​ដល់​ពេល​ចូលរោង ដើរ​លេង​​ស៊ី​ផឹកអោយ​បាន​ច្រើន​តិច​ទៅ តិច​ទៀត​ដូច​កង្កែប​ក្នុង​អណ្តូង​ចឹង :D

  25. ល្បង​ណាក់​on Feb 13th 2008 at 6:48 pm

    ពិត​ជា​គួរ​ឲ្យ​អាណិត​មែន​! :(

  26. ខឿនon Feb 13th 2008 at 11:40 pm

    អបអរសាទរផង​ ត្រេកអរដែលឃើញគូស្មេហ៍គេបានសំរេចដូចគោលបំនង។ គូព្រេងខ្ញុំសង្ស័យមិនទាន់កើតផងក៏មិនដឹង។

  27. Bandithon Feb 14th 2008 at 10:37 am

    ចុមចុះក្បឿនហ្នឹងទាមទាចង់តែស៊ីហ្រ្វីចឹងវ៉ី??
    វណ្ណារ៉ាយាយត្រូវ ខ្ញុំអាលូវកំពុងសង្វាតដើរផឹកហើយតើ ហហេហេហ…
    @Ratha៖ កុំភ័យនៅយូរទៀតអីហ្នុះ ពួកខ្ញុំចាំរៀនចប់សិនបានការ​អត់ហ៊ានការពេលកំពុងរៀនចឹងទេ ខ្លាចរៀនអត់ចូល វៗខាងស្រី​មានអាញ៉ៗអីទៅពីបាកទៅរៀនទាំងសំពីងសំពោងណាស់.. :-)
    អរគុណខឿន, ហីចុះអាណិតស្អីដែរ ណាក់?

  28. ទឹម បឿនon Feb 14th 2008 at 11:37 am

    ចុះ​ពីណា​មិន​ចង់​ស៊ី​ហ្វ្រី? ចង់​ឆ្ងល់!! កិកិកិ

    និយាយ​អ៊‍ីចឹង បណ្ឌិត​ប្រយ័ត្ន​បន្តិច ព្រោះ​មាន​អ្នក​បន្លំ​ខ្លួន​ចូល​មក​ខំមិន។ :D

  29. ល្បង​ណាក់​on Feb 14th 2008 at 12:09 pm

    មិន​បាន​បន្លំ​ទេ​សុំទោស​! ការ​ពិត​ឈ្មោះ​គេ​អញ្ចឹង​មែន​ណា​! បើ​មិន​ជឿ​សួរ​រចនា​ក៏​បាន​ដែរ​! ;)

  30. M|O|N|G|K|O|Lon Feb 15th 2008 at 10:01 am

    អបអរសាទរ លោកក្ឌិត។ មិនដែលដឹងថា ស្រីម៉ំជាកូនលោកគ្រូធារ៉ាសោះ។

  31. Bandithon Feb 15th 2008 at 11:11 am

    ចុះអាលូវដឹងនៅលោកគល់?? គល់ឯងស្គាល់គាត់ដែរមែនទេ? យីអើ…ឮថាម៉ោស្រុកខ្មែរវិញហើយ​មែនទេ? ស្ងាត់ដល់ហើយវ៉ើយ អត់មានឲ្យឯងដឹងអីម៉ាតិច តាមគប់គ្រាប់បែកដល់ផ្ទះអាលូវហើយអ្ហា…ល្មមហៅ​បងប្អូនប្លកយើងផឹកស៊ីហើយហ្អី!!!

  32. kosalon Feb 15th 2008 at 2:29 pm

    ចុមយក្ស ក្ឌិតឯងជិតការហើយចឹង អាម៉េចក៏វៃស្រូតមុនគ្នាចឹងវៃ ការងៃណាងៃណីហើយ? កុំថាមុនគ្នាវើយ

  33. Bandithon Feb 15th 2008 at 2:59 pm

    អឺគ្នាមិនប្រញ៉ាប់ទៅណាទេ ការមុនរ៉ូវ…

  34. narathson Feb 16th 2008 at 6:12 pm

    ខំមិន​អត់​ចូល​ចឹង!

  35. narathson Feb 16th 2008 at 6:14 pm

    នៅ​តែ​អត់​ចូល! ស្បាម​ទេ​ដឹង

  36. កូន​ស្វា​តូច​on Feb 16th 2008 at 6:19 pm

    មាន​ស្បាម​ណា​! មើល​ឃើញ​តើ​!

  37. narathson Feb 16th 2008 at 7:11 pm

    ឃើញ​តែ​ពីរបី​ម៉ាត់​ហ្នឹង!

  38. Bandithon Feb 18th 2008 at 10:45 am

    ហ្អាក់ម៉េចចេះ ណាគេស្បាម?

  39. កូន​ស្វា​តូច​on Feb 18th 2008 at 11:43 am

    បង​រដ្ឋ​!​

  40. duongchanon Feb 23rd 2008 at 3:10 am

    ចុម ខានមកយូរ អាទ្បូវមកភ្លាម លឺដំណឹងថាឌិតជិតការ។ អីក៏ប្រញាប់ម៉្លេះ??? ធ្វើមើលតែខ្លាចអត់បានការ(ផាមួយលេង!) ហាហា​ :P
    អូខេ មកយឺតក៏អាចជូនពរបានដែរ ណស?? សូមឲ្យមានមង្គលការ
    និងជីវិតស្នេហាផ្អែមល្ហែមតទៅរហូត…

  41. narathson Feb 23rd 2008 at 7:47 pm

    កុំ​ថា​ឡើយ​មក​យឺត​ប៉ុណ្ណឹង! តែ​យឺត​តិច​ទៀត​ហ្នឹង ឃើញ​នាំ​គ្នា​ផុស​រូប​ថត​ពរ​កូន​បាត់… ហិហិ ថា​ញ៉ុម​មក​យឺត​ក៏​បាន​បង​ក្ឌិត​អឺយ… យាយ​ពី​រឿង​ជូនពរ​ឡើយង​មិន​ចេះ​តិច តែ​ខំម៉ិន​មិន​ចូល … មាន​តាំង​ពី​សូម​ឲ្យ​រក​ស៊ី​មាន​បាន កើត​កាល​វាល​គុម្ព រស់​នៅ​មាន​សុភមង្គល ត​កូន​ត​ចៅ ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង ក៏​នៅ ដែរ​បន្ត​រហូត​មួយ​ជីវិត​។ ជា​ពិសេស​នោះ​សូម​ឲ្យ​មាន​កូន​ពូន​ជា​ចៅ ទាំង​ឡូ ទាំង​ឡូ ទុក​គ្រាន់​ប្រើ​វា​ពេល​ខ្លួន​ចាស់​ទៅ ហើយ​សូម​កុពី​ពរ​សំខាន់​ៗ​ពី​ខំម៉ិន​ខាង​លើ​មក​ដាក់​ផង … អេវ៉ាំង៚

  42. Bandithon Feb 25th 2008 at 10:25 am

    អូហ៍…អរគុណអូនៗទាំងអស់គ្នាដែលបានជូនពរ។ តាមពិតទៅមិនទាន់ប្រញ៉ាប់អីណា នេះគ្រាន់តែជាជំហ៊ានដំបូងសោះ​ហ្នឹងណា នៅមានភ្ជាប់ពាក្យ និងចុងក្រោយពិធីការអីទៀតនោះ។ យ៉ាងណាៗ នៅយូរតិចទៀត….

  43. traactivityon Mar 2nd 2008 at 10:16 am

    គ្នា​ក៏​ជូនពរដែរ និង​សូម​ឲ្យ​មាន​កូន​មួយតៅ និង​ចៅ​មួយថាំង​ណា!!!

  44. Wannaon Mar 4th 2008 at 12:42 am

    បាន​ចាស់ៗចែចូវ​ឲ្យ​អញ្ចឹង​ទៅ អនាគត​កូន​កំលោះ​ក្រមុំ​មុខ​ឡើង​រីក​ដូច​គ្រាប់​ជី​ចឹង។ ជូន​ពរ​រក​ស៊ីមាន​បាន កើត​ជា​កូន​ពូន​ជា​ចៅណ៎ា!!

  45. អាចម៍ផ្កាយon Mar 4th 2008 at 10:13 am

    រវល់តែ​ភ័យ បានជាមក​ក្រោយ​គេ!
    ស្មានតែ​ប៉ាម៉ាក់​បង​ដិត ចែចូវ​នរណាផ្សេង​ បើ​អាដែល​ចឹង ជួយ​អប​អរ​សាទរ​ណា៎!

  46. ល្បងសាល​ LokBongSalon Mar 5th 2008 at 11:09 am

    ពួកម៉ាកអើយ ឯងអត់ដឹងអីបន្តិច ។​ រវល់ការងារពេក ។​ ​ ហេ ជូនពរជិតបានការប្រពន្ធ ។​ ហើយចូលរោងថ្ងៃណាដែរ ?

Leave a Reply

CAPTCHA Image