Dare to dream and make it true together…Posts RSS Comments RSS

សួស្តីឆ្នាំថ្មី (ពីកំពង់ចាម)

បងប្អូនយើងបានទៅ Count Down អីណាខ្លះមើលទៅង៉ៃ ៣១ ធ្នូ ហ្នឹង? អ្នកខ្លះទៅកំពង់សោម អ្នកខ្លះសៀមរាប ហើយអ្នកខ្លះក៍ដេកផ្ទះ មិនថាចឹង? ខ្ញុំអីណេះវិញ មិនបានន័យថាមកខោនដោន នៅកំពង់ចាមអីទេ តែម៉ោនេះគឺម៉ោការបង(បងស្អីវា!! អាហ្នឹងពួកម៉ាកផង បងជីដូនមួយផង)។ បាន!! ជូនពរតិចទៅចុះ សូមឲ្យអ្នកទាំងអស់គ្នារកស៊ីមានបាន កើតទុកៗ (បានន័យថាទ្រព្យកើតមកហើយ គិតតែពីទុក) ជោគជ័យគ្រប់ភារកិច្ច និងបំណងប្រាថ្នាសំរេចគ្រប់បែបយ៉ាង…..


ខ្ញុំចូលចិត្តញ៉ាំតែសត្វល្អិតចឹង


ពួកម៉ាកខ្ញុំអាក្ជេជ នៅតែវាមួយទេដែលមិនទាន់ការ កំលោះចែស តែហ្ស៊ីនមិនធានា


ថ្ងៃលិចពីលើស្ពានគីហ្ស៊ូណា ស្អែកថ្ងៃរះថ្មី គឺឆ្នាំ២០១០ហើយ


មិត្តភក្តិស្លាប់រស់តាបួនអ្នកហ្នឹង ក្រុមនេះមានឈ្មោះថា “អាក្របី” ការអស់ហើយ នៅតែអាមួយអាវពណ៌ខៀវ ចំណែកអាមួយអាវសហ្នឹងការព្រឹកស្អែកនេះហើយ


ជួយមើលទៅអ្នកអត់គូរដេកអោបពង ឲ្យគូថឲ្យក្រវៀនៗ ចំណែកអ្នកមានគូរវិញដេកហែកគ្មានជំពាក់អាណាម៉ារៀល

7 responses so far

Birthday ពីបន្ទប់ដេកទៅ!!!

Yeah កាចាស់មួយឆ្នាំទៀតហើយ រាប់ដៃរាប់ជើងទៅគឺ ២៧គត់តែម្ដង។ មានអ្វីប្លែក? មើលរូបខាងក្រោមនេះទៅដឹងហើយ​ថាអីខ្លះប្លែកពីមុន គឺត្រង់ថានៅក្នុងបន្ទប់ជាមួយ ហាន់នីរបស់ខ្ញុំ….


នំឃេក… មានអក្សរថា ” Honey I love you” Sweet  រ៉េស??


ខោពីកំប្លេជាអំណោយ


ផឹកស៊ីតិចតួច….


ថតប៉ុន្មានប៉ុស្តិ៍សិនមុនញ៉ាំ


បន្ទាប់ពីហ្នឹងគឺអីទៀត?? “ដាច់ទៅអូនអាងយើង…..!!! ” :-D


តោះយើងទាន់ចាវឹង…. :-p

11 responses so far

I turn 27, today!!

Well, times fly and I turn 27. So a bit early birthday to myself. I’m alone at the computer post it, Oops… not actually alone, my wife, she’s besides me and sleep. Let’s see when the morning come what’s for on the day.

Beeppp……….. Gotta sleep now. A gain wish myself all the best.

2 responses so far

ចាក់សោរផ្ទះចោលចូលរោងការ កិកិកិ….

មិនមានពេលបរិយាយច្រើនទេគ្រាន់តែសុំជំរាបបងប្អូនទាំងអស់សុំចាក់ផ្ទះចោលទៅសម្ងំយកសេចក្ដីសុខហើយ។
ជាប់ភារកិច្ចត្រូវចូលរោងការង៉ៃនេះឯង។ ល្ងាចនេះចូលរោង សូត្រមន្ត ស្អែកបានង៉ៃការតែម្ដង។ ថ្មើនេះទៅហើយកូនកម្លោះ​ឆ្លៀតមកសរសេរប្លក់ទៀត……. បាយ បាយ បាយទាំងអស់គ្នា។

ម៉ស់អញ្ជើញបងប្អូនការតាមប្កក់ម្ដងមើល


កុំភ្លេចចូលរួមណា ចូលរួមតាមប្លក់ចងដៃតាមប្លក់ក៍បាន

16 responses so far

ថ្ងៃដែលខ្ញុំចាំមកជាយូរ…

ជាងបីឆ្នាំហើយដែរខ្ញុំរងចាំសំរាប់ពេលវេលានេះមកដល់ ឥឡូវវាបានមកដល់មែន។ និយាយឲ្យត្រង់ទៅចុះ យើងទាំងពីរនាក់គិតថាស្នេហាពួកយើង នឹងអាចជួបឧបសគ្គច្រើនជាងនេះ តែផ្ទុយពីនេះ Happy Ending ដែលមានគូរ​ស្នេហ៍ច្រើនសន្ធឹកប្រាថ្នាចង់បានបែរជាមិនបានវិញនោះ បានកើតមានចំពោះពួកយើង។ “ប្រហែលជាម៉ាក់ប៉ាអូនជំទាស់​នឹងពួកយើងទេដឹង ព្រោះពួកគាត់មានគំនិតចាស់បូរាណបន្ដិច គាត់គិតថាទុកដាក់កូនចៅគឺពួកគាត់ជាអ្នកសំរេច” “ប្រហែលជា​ពួកគាត់បំបែកយើងទេដឹង….” “ប្រហែលជាយើងអាចស្រលាញ់គ្នាបានត្រឹមតែសង្សាទេដឹង???!!!” ពាក្យប៉ុន្មានឃ្លានេះ ខ្ញុំធ្លាប់ស្ដាប់ពីមាត់របស់នាង ដែលកំពុងតែបារម្ភ ប៉ុន្តែទីបំផុតវាមានតែក្នុងរឿងនិទានតែប៉ុណ្ណោះសំរាប់ពួកយើង។

ខ្ញុំនៅចាំបានថាមានពេលមួយនោះ… “បើវាស្រលាញ់កូនឯងពិតមែន វានឹងនាំចាស់ទុំមកចូលតាមផ្លូវទៅតាមច្បាប់ហើយ បើមិនចឹងទេអញលើកឲ្យអ្នកនៅបារាំងហើយណា”  យ៉ាហ៊ី…..គំរាម?? ហេហេហេហស…. កុំជោ ចាំកាលបានខ្ញុំមិនដុកប៉ាម៉ាក់ខ្ញុំឲ្យចូលទៅ?? ប្រាវ…កុំរុញស៊ីក្លូចូលឡាន។ មានអីសំរេចផស់ខ្ញុំមែន។ តែថាទៅចាត់ទុកថា​សំណាំងសំរាប់ពួកយើងដែរ។ ពួកយើងមិនជួបច្រទះឧបសគ្គដោយគ្រួសារ ឬរណាំងវណ្ណគ្រួសារអីដូចគូរគេមួយចំនួនឡើយ។ ភាគច្រើនជារឿងល្មមៗដែលពួកយើងអាចហែលឆ្លងជាមួយគ្នាបាន។ ខ្ញុំក៍មិនភ្លេចដែរ ពេលមានទុក្ខលំបាកអ្វីមួយ គឺនាងជាអ្នកនៅក្បែរខ្ញុំ យល់ចិត្ដខ្ញុំ និងផ្ដល់កំលាំងចិត្ដគ្រប់បែបយ៉ាង។

ឥឡូវនេះពេលវេលាដែខ្ញុំទន្ទឹងនោះ វាមិនមែនជាសុបិន្តទៀតទេ ហើយក៍មិនមែនជារឿងនិទានអ្វីដែរ វាជារឿងពិត…..។ បើរាប់ដៃត្រួសៗទៅនៅសល់មិនប៉ុន្មានថ្ងៃឡើយ ភ្លេងការនឹងប្រគុំលាន់ស្នូររំពងមិនខាន ហេហេហេហស…. តែដូចចង់ស្ដាយអាម៉េច មិនទាន់បានដើរលេងអស់ចិត្ដ :-( ធ្មេចបើកៗ លឿនអស់ស្ទះ។ អ្នកទាំងអស់គ្នាដឹងទេ ខ្ញុំបានសួរនាងថា​”ការហើយបងអាចដើរផឹកស៊ីដូចមុនបានឬទេ ហើយបងអាចដាច់យប់បានដែរឬទេ” មិនបាច់ខ្ញុំបា្រប់ទេ ចំលើយគឺ “…ទៅសួរពិលសិនរ៉ូវ” “…បងឯងអាចផឹកស៊ីជាមួយពួកម៉ាកបាន តែហាមដាច់យប់”។
មិនមែនខ្ញុំចង់ដាច់យប់ទៅគេងផ្តេសផ្ដាស់ណាផ្សេងទេ គឺពេលណាអត់សុខខ្ជិលទៅផ្ទះហ្នឹងចង់ម៉ោគេងនៅអូហ្វីស នេះតើ ។ ខ្ញុំឧស្សាហ៍មកគេងនៅអូហ្វីសសឹងអី ម៉ាអាទិត្យនៅអូហ្វីស ៥ង៉ៃទៅហើយ ទៅផ្ទះតែម៉ាភ្លែតៗដូរខោអាវទេ (សូម្បីតែឥឡូវនេះក៍ខ្ញុំកំពុងសរសេរផុស នៅអូហ្វីសដែរ ….ទាន់នៅគេងបាន :-D ) ។ ណាស់ហើយសុំបញ្ជប់ភាពរបាច់របោចតែ​ត្រឹមណេះ វគ្គបន្ដ គឺជាវគ្គអួតរូបថត ។ សូមបញ្ជាក់រូបថតខាងក្រោមនេះមិនទាន់ការមែនទែនទេ គ្រាន់តែទៅថតស្ទូឌីយ៉ូ ជាមុនទុកគ្រាន់ពង្រីកដាក់មុខហាងតែប៉ុណ្ណោះ អារបស់មែនទែនទាន់តែការហើយបានគេផុស។


សមគ្នាទេបងប្អូន??


Style ពណ៌ក្រហមទាំងគូរ


Style ឱបពីក្រោយ :-D


ឈរយកឡូយ

17 responses so far

« Prev - Next »