Bandith on Oct 25th 2008 birthday
និយាយពីថ្ងៃខែនោះវិញដើរលឿនអស់ស្ទះ ធ្មេចបើកៗ ខ្ញុំកាចាស់បានមួយឆ្នាំទៀត។ តែមិនថ្វី ពីមួយឆ្នាំទៅមួយឆ្នាំមិនជាមានអ្វីប្លែកណាស់ណាទេសំរាប់ខ្ញុំ។ គួរំលឹកផងដែរថា កាលពីឆ្នាំមួយ ថ្ងៃនេះ មានពីធីតូចតាចមួយជាមួយពួកម៉ាក តែថ្ងៃនេះ ជាពិធីមានន័យ ជាមួយហាន់នី។ ហេហេហេហ…..អំណោយឆ្នាំនេះជា អាវមួយគូរ ពណ៌ស្រស់ដល់ហើយ និយាយមិនអួតតេស សមនិងខ្ញុំមែនទែន។ សុំនិយាយសំរាប់ខ្លួនឯងថា, “ជូនពររីករាយថ្ងៃខួបកំណើត!!! “ ។
កាលពីឆ្នាំមុន៖

ជាមួយមិត្តភក្តិខ្លះមកពី Arabic, Mongolia, Kyrgyzstan, Sudan,…

តឹមនឹកឃើញកាលហ្នុង បើសដេជាមួយមិត្តម្នាក់មកពីប្រទេស ស៊ុដង់ ឈ្មោះ Amna

ហើយមិត្តរួមថ្នាក់ខ្ញុំក៍បានឲ្យកាដូ សូកូឡាម៉ាប្រអប់ និងអាវឥណ្ឌាអាវមួយកំប្លេ។ មិត្តទាំងនោះមកពីប្រទេស Peru, Bhutan, Cuba, Madagascar, Afghanistan, Yemen, Dominican Republic, Nepal, Algeria, Mongolia,
សំរាប់ឆ្នាំនេះវិញគឺ

អរគុណហាន់នីសំរាប់នំខេកសូកូឡា

ជាមទួយអាវមួយគូរនេះផង ស្រស់ៗណាស់:-D

នៅមានទៀត ខ្ញុំបានទទួលិខិតជូនពី Amna ផងដែរ
Bandith on Sep 30th 2008 របាំ, សិល្បៈខ្មែរ
លោកអ្នកត្រូវបានអញ្ចើញចូលរួមទស្សនាមហោស្រពល្ខោនអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅរោងមហោស្រពចេនឡាចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៩ខែតុលាឆ្នាំ២០០៨ ខាងមុខនេះ។ ក្រុមសិល្បៈដែលមកសំដែងជូនទស្សនាក្នុងឧកាសនោះមាន ក្រុមសិល្បៈសរុបទាំងអស់ មាន១២ប្រទេសដូចជា ប្រទេសកម្ពុជា បារំាងនិង ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត។ ចំនួនសិល្បករ សិល្បការនី ទាំងអស់មាន ជាង៣០០នាក់។មហោស្របនេះផ្តួចផ្តើមបង្កើតដោយ មជ្ឍមណ្ឌល វប្បធម៌បារាំង (អាលើយ៉ងហ្រ្វង់សេ) ។
សំរាប់ក្រុមសិល្បករ សិល្បការនីរបស់ ខ្មែរយើងមានរៀបចំបង្ហាញសា្នដៃល្ខោនថ្មី ដែលមានចំណងជើងថា “សត្វទទាញី និងសត្វទទាឈ្មោល” ជាល្ខោនបុរាណខ្មែរ ដោយយកតាមលំនាំរឿងព្រេង “សព្វសិដ្ឋ”។ សិល្បករ សិល្បការនី ដែលចូលរួមសំដែងក្នុងរឿងនេះសុទ្ធសឹងតែជាសិល្បករ សិល្បការនីធ្លាប់មានបទពិសោធន៍សំដែងកន្លងមក និងជានិសិ្សតសកលវិទ្យាល័យ វិចិត្រសិល្បៈ តួយ៉ាងដូចជា កញ្ញា ពុំធារ៉ា ចិន្តា (ធ្លាប់ដើរតួរជានាង ធីតា) ដែលធ្លាប់សំដែងឲ្យមហោស្រព ដែលបង្កើតឡើងដោយ មជ្ឈមណ្ឌលវប្បធម៌បារាំងនេះម្តងកាលពីឆ្នាំ ២០០៦ ក្នុងរឿង “ជនផ្តាច់និស្ស័យ” ដោយរឿងនេះ ក៍ធ្លាប់បានយកទៅសំដែងនៅប្រទេសបារាំងផងដែរនាឆ្នាំនោះ។

ពុំធារ៉ា ចិន្តា ជាតួរនាង ធីតា, រឿង ជនផ្តាច់និស្ស័យ ២០០៦

ឈុតមួយក្នុងរឿង ជនផ្តាច់និស្ស័យ, ទាហានខ្មែរក្រហមធ្វើទារុណកម្មអ្នកទោស
ក្រៅពីការសំដែងល្ខោនបុរាណស្នាដៃថ្មីនេះ ក័មានសិល្បករ សិល្បការនី ខ្មែរដែលនឹងចូលរួមសំដែង ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ល្ខោនស្រមោលតូច ល្ខោនភ្លេងការ និងល្ខោនមហោរី ជាដើម។
ដូច្នេះដើម្បីចូលរួមលើកទឹកចិត្តដល់សិល្បករ សិល្បការីខ្មែរយើង ក៍ដូចជាសិល្បសូមសិល្បករសិល្បការនីប្រទេសជាមិត្ត លោក លោកស្រី អ្នកនាងកញ្ញ មេត្តាចូលរួមទស្សនាទស្សនីយភាព ឥតគិតថ្លៃនេះ ចាប់ពីថ្ងៃទី៣-៩ ខែ តុលា ឆ្នាំ២០០៨ នៅវេលាម៉ោង ១៨ និង ៣០នាទីល្ងាច ឲ្យបានច្រើនកុះករ។

ខិតប័ណ្ណផ្សព្វផ្សាយ

កាលវិភាគការសំដែង
- ថ្ងៃ សុក្រ ទី៣ ម៉ោង ១៥:០០ ការដង្ហែរក្បួន
ម៉ោង ១៨:៣០ រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)
- ថ្ងៃ សៅរ៍ ទី៤ ម៉ោង ១៨:៣០ ល្ខោនពោលស្រីរឿង “ជ័យទត្ត” (ខ្មែរ)
រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)
- ថ្ងៃ អាទិត្យ ទី៥ ម៉ោង ១៨:៣០ ល្ខោនគ្រាប់ “អ្នកនេសាទត្រីចម្លែក” (ខ្មែរ)
រឿង “មហាជន្លកចូរឯងកុំចុះចាញ់ឲ្យសោះ” (ថៃ)
- ថ្ងៃ ច័ន្ទ ទី៦ ម៉ោង ១៨:៣០ ល្ខោនមហោរី “វិប្បដិសារីរបស់ បុរសព្រានព្រៃ” (ខ្មែរ)
ល្ខោនតុកតា (ភូមា)
- ថ្ងៃ អង្គារ៍ ទី៧ ម៉ោង ១៨:៣០ ល្ខោនស្បែកពណ៌ “ការកូរសមុទ្រទឹកដោះ” (ខ្មែរ)
អាយ៉ៃ “ស្រីកញ្ជើធ្លុះ” (ខ្មែរ)
- ថ្ងៃ ពុធ ទី៨ ម៉ោង ១៨:៣០ ល្ខោននិយាយ “ប្រវត្តិព្រះគង្គា” (ខ្មែរ)
បានីយដ្ឋានឡាវ (ឡាវ)
- ថ្ងៃ ព្រហស្បតិ៍ ទី៩ ម៉ោង ១៨:៣០ ល្ខោនស្រមោលតូច “ឳពុកក្មេងរើសកូនប្រសា” (ខ្មែរ)
ល្ខោនភ្លេងការ “បុកល័ក្ខ” (ខ្មែរ)
Bandith on Jun 11th 2008 Joke
មានគូរស្វាមីភរិយាមួយគូរប្រហែលទើបតែរៀបការហើយថ្មីៗក៍មិនដឹងតែលោកប្រុសនោះរៀងល្មោភតិចហើយ
។ ថ្ងៃមួយប្រហែលជាយប់បន្តិចប្តីគេនឹកឃើញ ចង់…. ក៍ទៅកេះគៀវប្រពន្ធដែលកំពុងតែគេងលក់ស្រួល។ ដោយងងុយខ្លាំងផងនាងជាប្រពន្ធក៍តបទៅវិញថា
ប្រពន្ធ៖ កុំអីបងចាំស្អែកទៅអូនងងុយគេងណាស់
ប្តី៖ តែតិចទេណា៎…ណា៎ អូនសំលាញ់!!!
ប្រពន្ធ៖ បងនេះ ថាកុំអី កុំអី…អូនខ្ចិលណាស់ណា៎
ប្តី៖ អាលូវបើអូនខ្ចិលអូនឯងគេងឲ្យតែស្ងៀមទៅ មិនបាច់ធ្វើអីទេទុកឲ្យបងបានហើយ…
ដោយចេះតែប្រកែកចុះឡើងៗ ឮដល់ឳពុកដែលអង្គុយមើលទូរទស្សន៍ នៅឡើយ គាត់ក៍បានស្រែកពីក្រៅទៅថា
ឳពុក៖ ចុះវាថីហែ្អង អាកូននេះវ៉ី?? បើហែ្អងកំពុងដេកមានអាណាយកឈើមករុកគូថហែ្អងចឹង ហែ្អងដេកលក់អត់ហ្អា???
Bandith on Jun 8th 2008 Joke, Memory of India
A Kid asks: ‘Daddy? How did I come into this world?
The Daddy Answered: ‘ Well, my child, some day I’ll have to tell you any way.
The Kid asked again: ‘So why not today?’
The Dad Respond: Please, listen carefully: Mom and Dad met each other in an internet café. In that café, dad connected to mom. Mom, at that time, made some downloads from dad’s memory stick. When dad finished uploading we discovered we didn’t use any firewall. Since it was too late to cancel or delete, nine months later we ended up with a virus.
The Kid: !!!! ?
—I’ve got it via a messenger talk with my Nepali friend, Abhinaw Shrivastava. —
Bandith on May 29th 2008 Internet, ព៌ត័មានពីខ្ញុំ
ខានអាប់ដេតប្លប់យូរមកពីរវល់ខ្លាំងពេក ម៉ានង៉ៃហ្នឹងគេងអត់គ្រប់ម៉ោងសោះ យ៉ាងច្រើនបានតែ ២-៣ម៉ោងហ្នឹងឯង។ ង៉ៃនេះអត់មានអីអួតក៍នឹកឃើញអួតពីការប្រើអ៊ីនធឺណេតរបស់ខ្ញុំម្តង។ ខណៈដែលក្រុមហ៊ុន 013 គេ ហ្រ្វីអ៊ីធឺណេត ខ្ញុំអីណេះចាំកាលបានមិនប្រើឲ្យណាណីទាន់ហ្រ្វី
។
រូបខាងក្រោមនេះបង្ហាញពីទំហំប្រើប្រាស់អ៊ីធឺណេតរបស់ខ្ញុំ រយៈជាង ៣អាទិត្យមកនេះ ដោយសេវា qb របស់ក្រុមហ៊ុន 013 ដែលកំពុងហ្រ្វីនៅឡើយ (តែដូចជាឮថាលែងហ្រ្វីហើយចំពោះ Sim Card ដែលទិញក្រោយថ្ងៃ ១៥ខែ ឧសភានេះ)។ ភ្លេចៗខ្លួន ខ្ញុំនឹកឃើញឆែកមើលក្នុងទូរស័ព្ទខ្ញុំត្រង់កន្លែង Data Packet ដែលបានប្រើ ទើបដឹងថា អស្ចារ្យ។ គ្រាន់តែមើលរូបនេះបានដឹងថាជើងឯកខាងប្រើអ៊ីនធឺណេតមែនៗ ហ្នឹងណា។ ដែលឮអី តែម៉ានអាទិត្យសោះ ប្រើអស់ដល់ទៅ ជាង 5.GB?? អាងតែហ្រ្វីតាម៉ង។ ក្រុមហ៊ុន qb ប្រាកដជាអាលាយមិនខានឲ្យតែមានអតិថិជនម៉ាកៗ ខ្ញុំនេះ ហេសហេសហេស……អំណួតត្រូវបានបញ្ចប់ សូមមើលរូបខាងក្រោមទុកជាសក្ខីភាព

All received data ឡើងដល់ 5.72Gb

ចំណែក All sent data វិញគឺ 688.84MB អញ្ចឹងសរុបទៅការប្រើប្រាស់របស់ខ្ញុំនេះគឺ ប្រហែលជា រហូតដល់ទៅ 6GB អីណោះ…..ម៉ែ!!! អានេះបានហៅថា Super ប្រើមែន
Bandith on May 14th 2008 ផែនដី, វិទ្យាសាស្រ្ត
ឆ្នាំ ២១០០ ?? ទៅនិយាយធ្វើអី បើទោះជាមានរឿងអីក៍ខ្ញុំចាំបាច់អីទៅខ្វល់ ខ្ញុំនឹងស្លាប់បាត់ទៅហើយ មានបានទៅរស់អីដល់ឆ្នាំហ្នឹងឯណា។ ប៉ុន្តែអ្វីដែលខ្ញុំបារម្ភគឺ កូនៗរបស់ និងចៅៗរបស់ខ្ញុំ និងក្មេងៗជំនាន់ក្រោយ។ តើពួកគេហ្នឹងអាចរស់បានឬទេ បើពិតជាមានរឿងដូច្នេះកើតឡើងមែន? រឿងអ្វីទៅចុះ?? មានអីទៀត ក្រៅពីភាពប្រែប្រួលរបស់ពិភពលោកនេះ។ អាកាសធាតុ (ដែលយើងនិយមហៅថា Global Warming) និង ការប្រែប្រួលដ៍ទៃទៀតបាន នឹងកំពុងគំរាមកំហែង មិនថាតែកម្ពុជាឡើយ ប៉ុន្តែគឺគ្រប់ប្រទេសនៅជុំវិញពិភពលោក។ ដូច្នេះហើយ វាជារឿងរបស់យើងទាំងអស់គ្នា ហើយក៍ត្រូវចាំផ្តើមពីយើងនៅជំនាន់នេះឲ្យហើយកុំចាំបាច់ដល់ឆ្នាំ ២១០០ បានគិតនោះទេ។
កាលនោះខ្ញុំមានឱកាសទៅទស្សនានៅ Miraikan National Museum of Emerging Science and Inovation នាទីក្រុង តូក្យូ ខ្ញុំមានការស្រងាកចិត្តនិងភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលគេបានបង្ហាញពីរូបភាពផែនដី ជាពិសេសចំត្រង់ផែនទីប្រទេសយើងដែលកំពុងតែក្តៅគគុកដោយសារការឡើងនៃកំដៅផែនដី។ អ្នកវិទ្យាសាស្រ្តបានធ្វើការទស្សន៍ទាយថានៅ ១០០ឆ្នាំទៅមុខទៀត កំដៅផែនដីនឹងកើនបន្ថែម ២១អង្សាសេពីលើកំដៅផែនដីបច្ចុប្បន្ន បើសិនណាជាមិនមានវិធានការជាបន្ទាន់ទប់ទល់ជាមួយបញ្ហា Global Warming នេះទេ។ សូមសាកល្បងគិតមើលថា បច្ចុប្បន្នយ៉ាងហោចណាស់កំដៅ ក៍ពី ៣០ ទៅ ៣៥អង្សា នឹងកន្លែងខ្លះអាចជិតដល់ ៤០អង្សាទៅហើយ ប្រសិនបើបូកថែម ២១ អង្សាទៀតតើនឹងទៅជាយ៉ាងណា? ពួកយើងមិនដូចជាគេស្រុសទាំងរស់ហើយឬអី??

ឆ្នាំ ១៩០១ ផែនដីត្រជាក់គួរឲ្យចង់រស់នៅណាស់

មកដល់ឆ្នាំ ២០១១ ឃើញថាចាប់ផ្តើមក្តៅអស់ស្ទះ

ហើយឆ្នាំ ២០៥៦ ក្តៅក្បែរឆេះតែម្តង

រីឯឆ្នាំ ២១០០ ប្រហែលជាភ្លើងឆេះកល្បហើយ
ហេងវិញខ្ញុំសង្ស័យតែរស់អត់ដល់ពេលហ្នឹងផង 
Bandith on May 12th 2008 ព៌ត័មានពីខ្ញុំ
ដោយសារសេដ្ឋកិច្ចកាន់តែធ្លាក់ចុះ ម្យ៉ាងសាំងក៍ឡើងថ្លៃពិបាកត្រលប់ទៅផ្ទះវិញដើម្បីញ៉ាំបាយ ចឹងហើយការវេចបាយមកញ៉ាំនៅ Office គឺជាគំនិតដ៍ប្រពៃណាស់។ បានម៉ាក់គាត់ខំងើបពីព្រលឹមដាំបាយ និងរៀបចំម្ហូបឲ្យខ្ញុំ អរគុណម៉ាក់ខ្ញុំខ្លាំងណាស់….គ្មានណាគេចិត្តល្អដូចម៉ាក់ខ្ញុំរ៉េ…. :-D។
សំរាប់ថ្ងៃនេះបានម្ហូបពីរមុខ ឆាស្ពៃជ្រក់ និងការីសាច់មាន់ (អាមួយហ្នឹងរៀងហឹរតិច) ។ ចឹងហើយតុធ្វើការរបស់ខ្ញុំ ក៍ជាតុបាយរបស់ខ្ញុំដែរ ហើយក៍ជាកន្លែងខ្ញុំគេងនៅពេលបន្តិចទៀតនេះបន្ទាប់ពីញ៉ាំរួច។ ម៉ាពេលនេះឆ្ងាញ់ណាស់ ស្នាដៃម៉ាកខ្ញុំ។ កាលពីមុនអត់មានទំលាប់ធ្វើចឹង តែចាប់តាំងពីអ្វីៗឡើងថ្លៃម៉ោ ខ្ញុំក៍មានគំនិតសន្សំសំចៃខ្លះ ប្រហែលជាមិនទាន់ហួសពេលទេមើលទៅ។ អូហ៍…បើកាលពីមុនវិញចង់ញ៉ាំអីប្រ៉ែនៗ….សំបូរហូរហៀ ខ្វះតែលុយឲ្យ ។ មកដល់អាលូវ ខុសពីមុន គឺអត់សូវមានលុយឲ្យមែន ចឹងហើយចាំកាលបានមិនប្រឹងសន្សំទៅ ។

Bandith on May 10th 2008 Health Tip
That’s the health tip which I’ve got from my friend via offline message. Check them out…
1. Answer the phone by LEFT ear

2. Do not drink coffee TWICE a day

3.Do not take pills with COOL water

4.Do not have HUGE meals after 5pm

5.Reduce the amount of OILY food you consume. Drink more WATER in the morning, less at night.

6.Keep your distance from hand phone CHARGERS. Do not use headphones/earphone for LONG period of time. When battery is down to the LAST grid/bar, do not answer the phone as the radiation is 1000 times.

7.Best sleeping time is from 10pm at night to 6am in the morning. Do not lie down immediately after taking medicine before sleeping.

Bandith on Apr 25th 2008 បច្ចេកវិទ្យាជប៉ុន
Fujutsu e-Paper: វាជាប្រភេទក្រដាសអេឡិចត្រូនិចសំរាប់បង្ហាញព័ត៌មាន ដ៍ស្តើងមួយសន្លឹកដែលអាចរក្សាការបង្ហាញនោះដោយគ្មានប្រើប្រាស់ថាមពលថ្មដើម្បីរក្សាទុកឡើយ។ បន្ទះក្រដាសនេះភាគច្រើនគេ ដំឡើងដាក់ក្នុងភោជនីយដា្ឋន និងទីសារធារណៈ ដើម្បីផ្សាយពាណិជកម្មពីផលិតផលនានា ឫក៍មុខម្ហូមក្នុងភោជនីយដ្ឋាននោះ។ ក្រៅពីកន្លែងអស់ទាំងនេះគេអាចដំឡើងវានៅតាម ស្ថានីយ៍រថភ្លើង ចំណតរថយន្តក្រុង ព្រលានយន្តហោះ សំរាប់ផ្តល់ដំណឹងដល់អ្នកដំណើរទាំងឡាយ។
ការប្រើក្រដាសនេះ អាចកាត់បន្ថយការចំណាយបានច្រើន និង មិនចំណាយទីតាំងសំរាប់រក្សាទុកធំទៀតផង។ ក្រៅពីអត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះ ក្រដាសអេឡិចដែលលោកអ្នកកំពុងតែឃើញ នេះអាចលុប និងសរសេរឡើងវិញដោយគ្មានការកំណត់ព្រមទាំងអាចប្រើបានសំរាប់គោលបំណងជាច្រើនទៀតផង ជាពិសេសសំរាប់ជា e-Newspaper។

បន្ទះក្រដាសអេឡិចត្រូនិច

បុគ្គលិក Fujitsu កំពុងពន្យល់អំពីសារប្រយោជន៍របស់ e-Paper
Sensor Network: ការប្រើ Sensor Network គឺជាផលប្រយោជន៍មួយដ៍ល្អ ដែលបច្ចេកវិទ្យានេះអាចជួយឲ្យមនុស្សយើងគ្រប់គ្រង និងសិក្សាអំពីស្ថានភាពរបស់ដី ឧបត្តិវហេតុដែលនឹងកើតមានដោយសាររញ្ជួយដី និងគ្រោះធម្មជាតិផ្សេងៗទៀត។ Sensor Network ត្រូវបានបង្កប់នៅតាមក្រោមស្រទាប់ដី ហើយតភ្ជាប់គ្នាពីមួយទៅមួយដើម្បីធ្វើការបញ្ជូនព័ត៌មានទៅកាន់ទីតាំងគ្រប់គ្រងធំដែលចាំឃ្លាំមើល។
សូមបញ្ជាក់ថា Sensor Network នេះដំណើរការដោយ RFID (Radio Frequency Identification Device) ដែលជាប្រព័ន្ធអាចឲ្យ ឧបករណ៍ដ៍ទៃទៀតអាចអានទិន្នន័យពីប្រព័ន្ធបញ្ជូនឥតខ្សែបាន។

សំណាកគំរូរបស់បណ្តាញ

បណ្តាញដែលបានភ្ជាប់សាកល្បង
Bandith on Apr 9th 2008 បច្ចេកវិទ្យាជប៉ុន
ការរយៈទស្សនកិច្ចសិក្សានៅជប៉ុននេះខ្ញុំបានយល់ដឹងច្រើពីបច្ចេកវិទ្យាថ្មីៗជាច្រើន ហើយតាមរយៈ Post នេះខ្ញុំនឹងអធិប្បាយអំពីបច្ចេកវិទ្យាទាំងប៉ុន្មានដែលខ្ញុំបានដឹងមកចែកជូនបងប្អូនគ្រាន់ស្វែងយល់ទាំងអស់គ្នា។ បច្ចេកវិទ្យាខ្លះគេកំពុងតែប្រើហើយក៍មិនដឹងជាខែណាឆ្នាំណាប្រទេសយើងមានវាសនាបានប្រើហ្នឹងគេ ខ្លះទៀតគេបានប្រើ ៥ទៅ១០ឆ្នាំមុនមកម្ល៉េះ តែយើងទើបតែប្រើ ខ្លះទៀតគេកំពុងតែស្រាវជ្រាវ នឹងគ្រោងដាក់ឲ្យប្រើឆាប់នៅយ៉ាងយូរ ឆ្នាំក្រោយ ឮ ២ទៅ៣ឆ្នាំខាងមុខទៀត។ ដោយមានអ្វីច្រើនខ្ញុំត្រូវនិយាយនៅក្នុង Post នេះ ដូច្នេះខ្ញុំសូមចែកវាជាវគ្គៗ អូឃេដូច្នេះសូមតាមដានជាបន្តបន្ទាប់ទៅនេះ….
Healthy Management System: បច្ចេកវិទ្យានេះកំពុងតែស្រាវជ្រាវ នឹងកំពុងតែធ្វើតេស្ត៍នៅឡើយដោយ Futjistu netCommunity ។ វាជាបច្ចេកវិទ្យាដ៍ទំនើបដែលប្រើសំរាប់មនុស្សអាចគ្រប់គ្រងរាល់ព័ត៌មាននានាទាក់ទងនឹងសុខភាពរបស់ខ្លួនដូចជា សម្ពាធឈាម ចង្វាក់បេះដូង កំរិតជាតិស្ករ កាឡូរី… រាល់ព័ត៌មានទាំងនោះត្រូវផ្ទុកក្នុងម៉ាស៊ីន Server មួយដែលអ្នកប្រើប្រាស់អាច ចូលទៅមើលបានគ្រប់ពេល និងជាព័ត៌មានដែលមានលក្ខណៈឯកជន និងសុវត្ថិភាពបំផុត។ មានតែម្ចាស់ទិន្នន័យប៉ុណ្ណោះដែលអាចមើលបាន។
អ្នកប្រើប្រាស់ត្រូវពាក់ឧបករណ៍ម្យ៉ាងដែលស្រដៀងគ្នានឹងនាឡិការដើម្បីត្រួតពិនិត្យរាល់អ្វីៗទាំងអស់។ គ្រាន់តែនាឡិការមួយប៉ុណ្ណោះវាអាចត្រួតពិនិត្យបាននូវ សម្ពាធឈាម និងអ្វីៗទាំងអស់ ប្រហែលជាអស្ចារ្យណាស់មែនទេ? ប្រាកដណាស់
នៅពេលបានបំពាក់បច្ចកវិទ្យានេះរួច រាល់សកម្មភាពរបស់អ្នកត្រូវបានត្រួតពិនិត្យទាំងអស់ ដូចជា ការបរិភោគ ការហាត់ប្រាណ ជាដើម។ ក្រៅពីនាឡិការដែលអ្នកពាក់ អ្នកប្រើប្រាស់អាចពាក្យខោអាវពិសេសម្យ៉ាងដែលមានបង្កប់ឧបករណ៍ត្រួតពិនិត្យដូចគ្នា នៅពេលគេង ហើយក្រោយពីក្រោកពីដំណេកវិញ អ្នកអាចឆែកមើលអំពីសុខភាពអ្នកសារជាថ្មី នោះប្រព័ន្ធនឹងផ្តល់ដំបូន្មានសារជាថ្មី ដូចជា អ្នកមិនបានហាត់ប្រាណទេថ្ងៃនេះ ដូច្នេះគួរតែហាត់ប្រាណ, កូឡេស្តរ៉ូលរបស់អ្នកថ្ងៃហ្នឹងខ្ពស់ដូច្នេះអ្នកគួរញ៉ាំអាហារដែលមានកូឡេស្តេរ៉ូលទាប…។ ម្យ៉ាងទៀត ខណៈដែលលោកអ្នកចូលទៅកាន់ភោជនីយដ្ឋាន ហើយកំពុងតែមើលមឺនុយ (ជា e-Menu) នោះប្រព័ន្ធនិងឆែកមើលថា តើមុខម្ហូបមួយណាមានកាឡូរីប៉ុន្មាន ហើយវានឹងផ្តល់យោបល់ថាអ្នកគួរបរិភោគអាហារមុខណា។ ជាមួយគ្នានោះដែរ ពេលករណីអាសន្ន របស់បន្ទាន់ណាមួយដែលអ្នកប្រើប្រាស់មានបញ្ហាចង្វាក់បេះដូងខ្ពស់ ឮសម្ពាធឈាម ធ្ងន់ធ្ងរ ប្រព័ន្ធនេះនឹងផ្តល់សញ្ញាតាមរយៈប្រព័ន្ធទូរស័ព្ទទៅកាន់សមាជិកគ្រួសាររបស់ភ្លាមៗ។
បច្ចុប្បន្ន Futjistu បានបំពាក់ប្រព័ន្ធនេះសាកល្បងសំរាបបុគ្គលិក និងសមាជិកគ្រួសាររបស់ពួកគេ ដើម្បីសាកល្បងនៅឡើ។ ប្រព័ន្ធនេះនឹងចេះឲ្យប្រើឆាប់ពេលដែលដំណាក់កាលសាកល្បងត្រូវបានបញ្ចប់…

រូបភាពវិដេអូអំពីប្រព័ន្ធគ្រប់គ្រងសុខភាព

គ្រប់ពេលទាំងអស់ប្រព័ន្ធនេះនឹងត្រួតពិនិត្យសុខភាពអ្នក

អ្នកប្រើប្រាស់អាចត្រួតពិនិត្យទិន្នន័យរបស់ខ្លួនបានគ្រប់ពេល
សូមរងចាំអានវគ្គ២