រឿង​ពិត​ទាំង​៥ ពី​ម៉ូតូ​ម៉ាក Royal Enfield

Royal Enfield ជាម៉ាក​ម៉ូតូ​ដ៏​ចំណាស់​មួយ​របស់​ចក្រភព​អង្គគ្លេស។ ក្នុង​ដំណើរ​ការ​ដ៏សែន​យូរ​របស់​ម៉ាក​នេះ ក្រុម​ហ៊ុន​បាន​ឆ្លង​កាត់​នូវ​រឿង​រ៉ាវ និង​ការ​ត​ស៊ូ​ជា​ច្រើន​ទម្រាំ​មាន​ភាព​ល្បី​ល្បាញ​ដូច​សព្វ​ថ្ងៃ។ ក្នុង​ចំណោម​រឿង​រ៉ាវ​ដែល​ឆ្លង​កាត់ មាន​រឿង​ពិត​ទាំង ៥​ពី​ម៉ាក​ផលិត​ផល Royal Enfield ដែល​មិត្ត​អ្នក​អាន ក៏​ដូច​ជា​អតិថិជន​គួរ​មក​ដឹង​ទាំង​អស់​គ្នា។ រឿង​ទាំង​នោះ​គឺ៖

១. ផ្ដើមចេញ​ពី​​កាំភ្លើង​ទៅ​ជាម៉ូតូ៖ ដំបូង​ឡើយ​នៅ​ឆ្នាំ ១៨៩៣ ក្រុម​ហ៊ុន​នេះ​គ្រាន់​តែ​ជា​រោង​ចក្រ​តូច​មួយ​ផលិត​គ្រឿង​បន្លាស់​កាំភ្លើង​ឱ្យ​ទាហាន​របស់​រាជវាំងអង្គគ្លេស។ ឈ្មោះ​របស់​​រោងចក្រគឺ Royal Small Arms Factory ដែល​មាន​ទីតាំង​នៅ​ក្រុងតូច​មួយ​ឈ្មោះ Enfield (ខាង​ជើង​ទីក្រុង​ឡុងដ៍) ក្នុង​ស្រុក Middlesex (បក​ថា កណ្ដាល​ភេទ😜😜 អធ្យាស្រ័យ​កុំ​យក​ចិត្ត​ទុក​ដាក់​បក​អី ​ឈ្មោះ​ស្រុកគេទេ តែវា​​មាន​ពិត​មែន​ ទៅ​សួរ​តា​ហ្គូហ្គល​ទៅ)។​ ក្រុមហ៊ុន​ក៏​ចាប់​ផ្ដើម​ពង្រីក​ខ្លួន ហើយ​ក៏​ប្ដូរ​​ឈ្មោះទៅ​ជា Royal Enfield ។ ពេល​នោះ​ហើយ​ដែល​បាវចនា «Made Like a Gun» ត្រូវ​បាន​ចាប់​កំណើត​ឡើង។

២. ជាក្រុម​ហ៊ុន​ឈរ​ជើង​យូរ​ជាង​គេ៖ ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ម៉ូតូនានា RE ឈរ​ជើង​យូរ​ជាង​គេ​បំផុតក្នុង​ប្រវត្តិសាស្ត្រ​​តាំង​ពី​ឆ្នាំ ១៩០១ ហើ​យក៏​ជា​ក្រុម​ហ៊ុន​ដែល​ដំបូង​គេ​បំផុត​ក្នុង​លោក​ដែល​ផលិត​ម៉ូតូ​ដើរ​ដោយ​ថាមពល​ប្រេង​ឥន្ធនៈ។

៣. មិន​មែន​ត្រឹម​តែ​ម៉ូតូ៖ មុន​ហក់​ចូល​វិស័យ​ផលិត​ម៉ូតូ RE ផលិត​គ្រឿង​បន្លាស់ម៉ាស៊ីន​តូចៗសម្រាប់​តម្រូវ​ការការងារ​ឥត​ខ្ចោះ និង​ជាក់​លាក់​ តួយ៉ាង​ដូចជា​ម្ចុលប្រើ​ក្នុង​ម៉ាស៊ីន​តំបាញ។ RE ក៏​ធ្លាប់​ផលិត​កង់​ផង​ដែរ។​

៤. ចៃហោះ៖ នៅ​កំឡុង​សង្គ្រាម​លោក​លើក​ទី២ RE បាន​ផលិត​ម៉ូតូ​ដែល​មាន​ទម្ងន់​ស្រាល​ត្រឹម ៦០គីឡូក្រាម​ប៉ុណ្ណោះ។ ម៉ូតូ​នេះ​សម្រាប់​កងទ័ព​អង្គគ្លេស​ប្រើ​ប្រាស់​ធ្វើ​សង្គ្រាម។ វា​ជា​ប្រភេទ​ម៉ូតូ​ម៉ាស៊ីន​២​តង់/វគ្គ (2-stroke សាំងលាយ) កម្លាំង 125cc ងាយ​ស្រួល​ចល័ត​ពេល​ប្រយុទ្ធ។ មិន​ខុស​គ្នា​ពី​ការ​ទម្លាក់ drop ក្នុង​ហ្គេម PUBG ម៉ូតូ​ដែល​មាន​ត្រូវ​បាន​គេ​ផ្ដល់​សហស្សនាម “​ចៃ​ហោះ” នេះ​ត្រូវ​បាន​គេ​ទម្លាក់​ពី​លើអាកាសចូល​​ទៅ​តំបន់​កំពុងប្រយុទ្ធ​​ដោយ​មាន​តាម​ឆ័ត្រ​យោង។ ឃើញ Cool អ្ហេស???

៥. ​ម៉ូតូ​សម្រាប់​ស្ត្រី​ (ម៉ូតូ​តួស្រី)៖ នៅ​ឆ្នាំ ១៩២៣ RE ក៏​ធ្លាប់​ផលិត​ម៉ូដែល​ម៉ូតូ​សម្រាប់​នារីៗ​គាត់​ជិះ មាន​តួ​ស្រាល និង​ងាយ​ស្រួលសម្រាប់​ពួក​គាត់។ វា​មាន​កម្លាំង​ម៉ាស៊ីន 225cc ។

ម៉ស៎…បំភ្លេច​ម៉ូដែល​ម៉ូ​តូ​សម្រាប់​ម៉ាក់យាយៗកាល​ពី ១០០​ឆ្នាំ​នោះ​ទៅ។ មក​មើល​ម៉ូដែល​ដែល​សាក​សមបំផុត​សម្រាប់​​មីងៗ/អូនៗ​សម័យ​ថ្មី​នេះ​វិញម្ដង។ សូមណែនាំ! Royal Enfield Hunter ដែល​មាន​រាង​តូចច្រឡឹង​ ស្រាល មាន​ច្រើន​ពណ៌​ឃ្យូតៗ សាក​សម​នឹង​លោក​ស្រីម៉ូយ/កញ្ញាម៉ូយ​ទាំង​ឡាយ។ ម៉ាស៊ីន​របស់​វា​ក៏​ធំគួរសមរហូត​ដល់​ទៅ 350cc ឯណុះ រីឯតម្លៃ​វិញ​ធូរៗ​ខ្ទង់ 35xx ឡា​អី​ហ្នឹង៚

ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​ផេក​ផ្លូវ​ការ Royal Enfield Cambodia

About author View all posts Author website

Bandith

I like tech, music, travel and photography. I will write about those subjects whether I have free time to go for it.

Leave a Reply

Your email address will not be published. Required fields are marked *