Royal Enfield ជាម៉ាកម៉ូតូដ៏ចំណាស់មួយរបស់ចក្រភពអង្គគ្លេស។ ក្នុងដំណើរការដ៏សែនយូររបស់ម៉ាកនេះ ក្រុមហ៊ុនបានឆ្លងកាត់នូវរឿងរ៉ាវ និងការតស៊ូជាច្រើនទម្រាំមានភាពល្បីល្បាញដូចសព្វថ្ងៃ។ ក្នុងចំណោមរឿងរ៉ាវដែលឆ្លងកាត់ មានរឿងពិតទាំង ៥ពីម៉ាកផលិតផល Royal Enfield ដែលមិត្តអ្នកអាន ក៏ដូចជាអតិថិជនគួរមកដឹងទាំងអស់គ្នា។ រឿងទាំងនោះគឺ៖

១. ផ្ដើមចេញពីកាំភ្លើងទៅជាម៉ូតូ៖ ដំបូងឡើយនៅឆ្នាំ ១៨៩៣ ក្រុមហ៊ុននេះគ្រាន់តែជារោងចក្រតូចមួយផលិតគ្រឿងបន្លាស់កាំភ្លើងឱ្យទាហានរបស់រាជវាំងអង្គគ្លេស។ ឈ្មោះរបស់រោងចក្រគឺ Royal Small Arms Factory ដែលមានទីតាំងនៅក្រុងតូចមួយឈ្មោះ Enfield (ខាងជើងទីក្រុងឡុងដ៍) ក្នុងស្រុក Middlesex (បកថា កណ្ដាលភេទ![]()
អធ្យាស្រ័យកុំយកចិត្តទុកដាក់បកអី ឈ្មោះស្រុកគេទេ តែវាមានពិតមែន ទៅសួរតាហ្គូហ្គលទៅ)។ ក្រុមហ៊ុនក៏ចាប់ផ្ដើមពង្រីកខ្លួន ហើយក៏ប្ដូរឈ្មោះទៅជា Royal Enfield ។ ពេលនោះហើយដែលបាវចនា «Made Like a Gun» ត្រូវបានចាប់កំណើតឡើង។
២. ជាក្រុមហ៊ុនឈរជើងយូរជាងគេ៖ ក្នុងចំណោមក្រុមហ៊ុនផលិតម៉ូតូនានា RE ឈរជើងយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រតាំងពីឆ្នាំ ១៩០១ ហើយក៏ជាក្រុមហ៊ុនដែលដំបូងគេបំផុតក្នុងលោកដែលផលិតម៉ូតូដើរដោយថាមពលប្រេងឥន្ធនៈ។

៣. មិនមែនត្រឹមតែម៉ូតូ៖ មុនហក់ចូលវិស័យផលិតម៉ូតូ RE ផលិតគ្រឿងបន្លាស់ម៉ាស៊ីនតូចៗសម្រាប់តម្រូវការការងារឥតខ្ចោះ និងជាក់លាក់ តួយ៉ាងដូចជាម្ចុលប្រើក្នុងម៉ាស៊ីនតំបាញ។ RE ក៏ធ្លាប់ផលិតកង់ផងដែរ។

៤. ចៃហោះ៖ នៅកំឡុងសង្គ្រាមលោកលើកទី២ RE បានផលិតម៉ូតូដែលមានទម្ងន់ស្រាលត្រឹម ៦០គីឡូក្រាមប៉ុណ្ណោះ។ ម៉ូតូនេះសម្រាប់កងទ័ពអង្គគ្លេសប្រើប្រាស់ធ្វើសង្គ្រាម។ វាជាប្រភេទម៉ូតូម៉ាស៊ីន២តង់/វគ្គ (2-stroke សាំងលាយ) កម្លាំង 125cc ងាយស្រួលចល័តពេលប្រយុទ្ធ។ មិនខុសគ្នាពីការទម្លាក់ drop ក្នុងហ្គេម PUBG ម៉ូតូដែលមានត្រូវបានគេផ្ដល់សហស្សនាម “ចៃហោះ” នេះត្រូវបានគេទម្លាក់ពីលើអាកាសចូលទៅតំបន់កំពុងប្រយុទ្ធដោយមានតាមឆ័ត្រយោង។ ឃើញ Cool អ្ហេស???

៥. ម៉ូតូសម្រាប់ស្ត្រី (ម៉ូតូតួស្រី)៖ នៅឆ្នាំ ១៩២៣ RE ក៏ធ្លាប់ផលិតម៉ូដែលម៉ូតូសម្រាប់នារីៗគាត់ជិះ មានតួស្រាល និងងាយស្រួលសម្រាប់ពួកគាត់។ វាមានកម្លាំងម៉ាស៊ីន 225cc ។

ម៉ស៎…បំភ្លេចម៉ូដែលម៉ូតូសម្រាប់ម៉ាក់យាយៗកាលពី ១០០ឆ្នាំនោះទៅ។ មកមើលម៉ូដែលដែលសាកសមបំផុតសម្រាប់មីងៗ/អូនៗសម័យថ្មីនេះវិញម្ដង។ សូមណែនាំ! Royal Enfield Hunter ដែលមានរាងតូចច្រឡឹង ស្រាល មានច្រើនពណ៌ឃ្យូតៗ សាកសមនឹងលោកស្រីម៉ូយ/កញ្ញាម៉ូយទាំងឡាយ។ ម៉ាស៊ីនរបស់វាក៏ធំគួរសមរហូតដល់ទៅ 350cc ឯណុះ រីឯតម្លៃវិញធូរៗខ្ទង់ 35xx ឡាអីហ្នឹង៚
ព័ត៌មានលម្អិតសូមចូលទៅកាន់ផេកផ្លូវការ Royal Enfield Cambodia
