កាលថ្ងៃឆ្លងឆ្នាំ ២០២៤ ចូល ២០២៥ មិត្តភក្តិម៉ូតូធំបានមកជប់លៀងឆ្លងនៅផ្ទះរបោះអង្កាញ់។ អ្នកចូលរួមមានស្រីមានប្រុសហូបចុកសប្បាយធម្មតាៗ។ កណ្ដាលយប់តិចស្រវឹងស្រឿងៗពួកយើងបបួលគ្នានិយាយរឿងខ្មោច និងបទពិសោធដែលធ្លាប់ជួបខ្មោចប្រាប់គ្នារៀងៗខ្លួន។
ខ្ញុំគ្មានបទពិសោធអីម៉ាបៀកនឹងគេទេ បានត្រឹមស្ដាប់ចំហរមាត់ ស្រាប់តែពេលនោះប្អូនស្រីម្នាក់ដែលត្រូវជាសង្សាររបស់មិត្តយើង (បើតាមអ្វីដែលគាត់ធ្លាប់ប្រាប់ គាត់ឆ្វាក់នឹងអារឿងឃើញខ្មោច/ព្រលឹងស្រស់ៗហ្នឹងណាស់) បាននិយាយថា «បង! ខ្ញុំមិនហ៊ាននិយាយប្រាប់បងឯងភ្លាមៗ តែអាលូវខ្ញុំចង់និយាយប្រាប់បង។ ពេលទៅបន្ទប់ទឹកបត់ជើង ចេញមកវិញខ្ញុំបានឃើញដូនចាស់ម្នាក់គាត់និយាយថា… “អ្ហឹមអ្នកផ្ទះហ្នឹងអត់មានសែនអីសោះ អ៊ំឃ្លានណាស់» «ហីម៉េចបងឯងមិនសែនឱ្យគេខ្លះអ្ហូវ?»
ខ្ញុំក៏បានសួរទៅប្អូនហ្នឹងវិញ «គាត់កំពុងនៅក្បែរហ្នឹងអត់? អូខេ នៅមិននៅក៏ដោយស្ដាប់ណា៎ កុំសង្ឃឹមបានហូបសំណែនអីពីផ្ទះនេះ ពួកយើងលែងមានទម្លាប់អុជធូបសែនសុំក្ដីសុខពីព្រលឹងពីអមនុស្សអស់ហ្នឹងហើយ។ ទៅរកណាបានរកទៅ។ វត្តក្បែរហ្នឹងទេ ផ្ទះជាប់របងវត្តមើលឃើញចេតិយរាល់ង៉ៃសោះ។ បណ្ដែតខ្លួនតែម៉ាត្រុយដល់បាត់ មានស៊ីមានចុកបរិបូរហើយ»
ខ្ញុំក៏បន្តទៀតថា មិនមែនខ្ញុំមិនជឿថាគ្មានពួកគេទេ តែអ្នកផ្ទះនេះបានស្វែងយល់ចាក់ធ្លុះដល់សាច់ចាក់ ![]()
![]()
ពួកយើងមានខ្លួនឯង។ បានកើតជាមនុស្សយើងជាភេទខ្ពង់ខ្ពស់ ពួកគេជាភេទថោកទាបធ្លាក់ខ្លួនដោយសារបាបកម្មរបស់ខ្លួនទៅកើតជាចឹងៗ ហេតុអីត្រូវសុំសុខពីគេ? វាគួរតែគេទេសុំសុខ សុំមេត្តាពីយើង។ ពួកយើងស្វែងយល់ច្រើនបន្ទាប់ពីបានស្ដាប់លោកគ្រូ សាន សុជា ជារឿយៗ។ រានទេវតា ជំនៀងផ្ទះមានធម្មតាៗ តែស្ទើរមិនអុជសែនអីទេ មានសែនដែរពេលបុណ្យប្រពៃណីជាតិធំៗតាមទម្លាប់ពីបុរាណ អុជខ្លះហើយក៏គ្មានទៅធ្វើមាត់ជីបអូចៗសុំអោយខ្ញុំសុខសប្បាយ រកស៊ីមានបានអីទៀតដែរ៚
P.S: ម្នាក់ៗនៅក្នុងរូបហ្នឹងសុទ្ធតែមនុស្សទេ គ្រាន់តែខ្លះមុខដូចខ្មោចតិចៗ