ទ្រីប «Father & Son» បានមួយជើងហើយជាមួយលោកខ្នុយ ដោយចេញពីភ្នំពេញទៅជីផាត។ លោកប្រុសមិនសូវជាបានមើលទេសភាពអីទេ គាត់យកខ្នងខ្ញុំធ្វើគ្រែដេករហូត។ ចេញដេប៉ាពីភ្នំពេញទៅគាត់គេងមួយសារត្រឹមចោមចៅងើប ពីច្បារមនទៅគាត់ដាក់ម៉ាសាឡេតទៀតងើបត្រឹមយាយម៉ៅ ហើយពីផ្លូវច្រកចូលជីផាតលោកអត់មានអាណិតចិត្តឪអីទេ ដាក់ទៀតដល់គោលដៅតែម្ដង។ មិនបាច់ពិនិត្យ DNA ទេ វាដូចខ្ញុំទាំងស្រុង។ ពេលជិះសុខ បើខ្ញុំងុយដេក ខ្ញុំដេកហើយអត់មានជំពាក់អាណាតិចជាងម៉ារៀលឡើយ។ កុងទ័របើកអស់ហើយត្រឹម ៥០-៧០kmអីហ្នឹង តែថាបានក្រមាចងកូនជាប់នឹងខ្លួនខ្ញុំយោងដែរកុំអីណាណីទេ។
ខ្ញុំមិនទម្លាប់ផឹក Energy drink ទេ តែដោយដឹងថាបើល្បងហ្នឹងដេក ហើយខ្ញុំដេកទៀតបានអាណាកាន់ចង្កូត? បើម៉ូតូអត់មាន auto pilot ហង។ អ៊ីចឹងបាកាសមួយកំប៉ុង ខ្ញុំបញ្ឈរភ្នែកដល់ជីផាត។ ម៉ូតូមិត្តភ័ក្ដិផ្សេងៗគេមិនចាំទេ គេទៅគោលដៅរៀបចំម្ហូបនិងកន្លែងដេកមុនហើយ។ សរុបមក (ពេលឆែក record GPS) ទ្រីបម៉ាជើងនេះដី 200គីឡូស្ដើង ខ្ញុំជិះ ៧ម៉ោង ៥០នាទី តែមិនថ្វីទេសំខាន់សុវត្ថិភាពឪកូនយើង។ គោលដៅបន្ទាប់? ភ្នំ១៥០០ អូសោម…
យ៉ាងណាក៏មិនភ្លេចអរគុណ #RoyalEnfieldCambodia ដែលជារឿយៗតែងតែគាំទ្រទ្រីបរបស់ខ្ញុំ។