បទនេះថាប្រុងធ្វើសម្រាប់ថ្ងៃកំណើតប៉ាខែ 12អីណុះទេ តែថ្ងៃនេះ (22/04/2026) ជាថ្ងៃកំណើតកូនប្រុសរបស់ខ្ញុំ(Mark) អ៊ីចឹងក៏ព្រលែងថ្ងៃនេះតែម្ដងទៅ។ ក្នុងវ័យសែជាងនេះ ខ្ញុំជួបអស់ហើយកូនល្អ/អាក្រក់ ឪពុកល្អ ហើយក៏មិនខ្វះដែរឪពុកមិនសូវល្អ។ ប្រាកដណាស់យើងសុទ្ធតែជាមនុស្សដើរដីដូចគ្នា កូន និងឪពុកមានទាំងល្អ និងមិនសូវល្អ។ តែយ៉ាងណាយើងនៅតែជាឪពុកនិងកូនដដែលហ្នឹង។ ឈាមខាប់ជាងទឹកត្រី![]()
![]()
។ ក្នុងនាមជាឪពុកម្នាក់ និងជាកូនប្រុសដ៏មិនសូវល្អមួយរូប ( I am the black sheep of the family) ខ្ញុំមានពាក្យមួយចំនួនដល់កូនៗទាំងឡាយក៏ដូចជាលោកអ្នកដែលជាឪពុក៖
– សម្រាប់កូនៗ៖ បើអ្នកជាកូនល្អចូរបន្តធ្វើល្អជាមួយឪពុកម្ដាយតទៅទៀតទៅ។ អំពើល្អរបស់អ្នកមិនច្យុតិទេកូន។ កុំប្រឹងតាមចាប់ក្ដីសុបិនរហូតភ្លេចថាមានពួកគាត់ចាំនៅឯផ្ទះ។ ឯងសំណាងហើយដែលនៅសល់ពួកគាត់គ្រាន់ចាំក្បាលពួកឯង កូនខ្លះគ្មានឪពុក ហើយខ្លះមិនទាំងស្គាល់មុខឪពុកម៉េចផង។ កូនអាក្រក់ខ្លះមានឪពុកល្អៗហើយមិនចេះថែរក្សា។ បកក្រោយវិញកូនពុក កែខ្លួន ហើយរក្សាពេលវេលាដែលនៅសល់ជាមួយគាត់។ កូនខ្លះមានឪពុកដែរតែមិនមានសំណាងមានឪពុកល្អដូចគេ។ ទទួលយកស្ថានាតាមហ្នឹងទៅ។ ទោះជាគាត់យ៉ាងម៉េចក៏ដោយ បំភ្លេចរឿងមិនល្អរក្សាតែការចងចាំដ៏ល្អទៅបានហើយ។
– លោកដែលជាឪពុកល្អៗ៖ អរគុណណាស់នូវការលះបង់របស់លោកសម្រាប់គ្រួសារ។ ខ្ញុំសំណាងណាស់ដែលមានទាំងឪពុកបង្កើត និងឪពុកក្មេកសុទ្ធតែជាឪពុកល្អៗហើយពួកគាត់នៅមានព្រះជន្មនៅឡើយ។ បើខ្ញុំល្អតែមួយចំណិតពួកគាត់មិនដឹងជាកូនៗខ្ញុំសំណាងយ៉ាងម៉េចទៅណ៎! ![]()
![]()
អរគុណប៉ាៗគ្រប់យ៉ាង I Love YOU.
– លោកដែលជាឪពុកមិនសូវល្អៗ (រួមទាំងខ្ញុំ)៖ ភ្ញាក់ខ្លួនឡើង អ៊ំ/ពូ/buddies ទាំងឡាយ។ អ្នកដឹងទេ សកម្មភាពរបស់អ្នកនឹងនៅក្នុងការចងចាំរបស់ពួកគេមួយជីវិត គ្មានវេលាណាដែលវាត្រូវបានលុបបាត់ឡើយ។ ឪពុកខ្លះហឹង្សាទាំងពាក្យសម្ដី និងកាយវិការ ដែលទាំងនោះគ្មានជួយកូនអ្នកបានទេ។ វាបានត្រឹមតែបន្សល់ស្លាកស្នាមដិតជាប់ខួរក្បាលរបស់ពួកគេលុះថ្ងៃស្លាប់។ លើកទឹកចិត្តពួកគេ ហើយបើអាចចូរនិយាយថា «ប៉ាក៏ស្រឡាញ់កូនដែរ»
Note: ខ្ញុំបានកែប៉ារ៉ូលបទនេះខ្លះៗ ដើម្បីឱ្យវាត្រូវសាច់រឿងរបស់ខ្ញុំប៉ុណ្ណោះ។ សំឡេងខ្ញុំដូចគោរោទិ៍ទេ ប្រើកម្មវិធីជួយអស់លទ្ធភាពហើយបានតាប៉ុណ្ណឹង កុំខ្វល់ពីសំឡេង ចូរខ្វល់តែពីអ្វីដែលខ្ញុំចង់ចែករំលែកទៅបានហើយ៚
បទដើម: I Still Waiting at the Door
ម្ចាស់ដើម៖ Ernesto (AI music)
បច្ចេកទេសសំឡេង និងវីដេអូ៖ Phat Sopheak