Cover: Waiting at the Door

បទ​នេះ​ថា​ប្រុង​ធ្វើ​សម្រាប់​ថ្ងៃ​កំណើត​ប៉ា​ខែ 12អី​ណុះ​ទេ តែ​ថ្ងៃ​នេះ​ (22/04/2026) ជា​ថ្ងៃ​កំណើត​កូន​ប្រុស​របស់​ខ្ញុំ(Mark) អ៊ី​ចឹង​ក៏​ព្រលែង​ថ្ងៃ​នេះ​តែ​ម្ដង​ទៅ។ ក្នុង​វ័យ​សែ​ជាង​នេះ ខ្ញុំ​ជួប​អស់​ហើយ​កូន​ល្អ/អាក្រក់ ឪពុក​ល្អ ហើយ​ក៏​មិន​ខ្វះ​ដែរឪពុក​មិន​សូវ​ល្អ​។ ប្រាកដ​ណាស់​យើង​សុទ្ធ​តែ​ជា​មនុស្ស​ដើរ​ដី​ដូច​គ្នា កូន និង​ឪពុក​មាន​ទាំង​ល្អ និង​​មិន​សូវ​ល្អ។ តែ​​យ៉ាង​ណា​យើង​នៅ​តែ​ជា​ឪពុក​និង​កូន​ដដែលហ្នឹង​។ ឈាម​ខាប់​ជាង​ទឹក​ត្រី😜😜😜។ ក្នុង​នាម​ជា​ឪពុក​ម្នាក់ និង​ជា​កូន​ប្រុស​ដ៏​មិន​សូវ​ល្អ​មួយ​រូប ( I am the black sheep of the family) ខ្ញុំ​មាន​ពាក្យ​មួយ​ចំនួន​ដល់​កូនៗ​ទាំង​ឡាយ​ក៏​ដូច​ជា​លោក​អ្នក​ដែល​ជា​ឪពុក​៖

– សម្រាប់​កូនៗ៖ បើអ្នក​ជា​កូន​ល្អ​ចូរ​បន្ត​ធ្វើ​ល្អ​ជា​មួយ​ឪពុក​ម្ដាយ​តទៅ​ទៀតទៅ​។ អំពើ​ល្អ​របស់​អ្នក​មិន​ច្យុតិ​ទេ​កូន។ កុំ​ប្រឹង​តាម​ចាប់​ក្ដី​សុបិន​រហូត​ភ្លេច​ថាមាន​ពួក​គាត់​ចាំ​នៅ​ឯ​ផ្ទះ។ ឯង​សំណាង​ហើយ​ដែល​នៅ​សល់​ពួក​គាត់​គ្រាន់​ចាំ​ក្បាល​ពួក​ឯង កូន​ខ្លះ​គ្មាន​ឪពុក ហើយ​ខ្លះ​មិនទាំង​ស្គាល់​មុខ​ឪពុក​ម៉េច​ផង។ កូន​អាក្រក់​ខ្លះ​មាន​ឪពុក​ល្អៗ​ហើយ​មិន​ចេះ​ថែ​រក្សា។ បក​ក្រោយ​វិញ​កូន​ពុក កែ​ខ្លួន ហើយ​រក្សា​ពេលវេលា​ដែល​នៅ​សល់​ជា​មួយ​គាត់។ កូន​ខ្លះ​មាន​ឪពុក​ដែរ​តែ​មិន​មាន​សំណាង​មាន​ឪពុក​ល្អដូច​គេ។ ទទួល​យក​ស្ថានាតាម​ហ្នឹង​ទៅ។ ទោះ​ជា​គាត់​យ៉ាង​ម៉េច​ក៏​ដោយ បំភ្លេច​រឿង​មិន​ល្អ​រក្សា​តែ​ការ​ចងចាំ​ដ៏​ល្អ​ទៅ​បាន​ហើយ។

– លោក​ដែល​ជា​ឪពុកល្អៗ៖ អរគុណ​ណាស់​នូវការ​លះ​បង់​របស់​លោកសម្រាប់​គ្រួសារ។ ខ្ញុំ​សំណាង​ណាស់​ដែល​មាន​ទាំង​ឪពុក​បង្កើត និង​ឪពុក​ក្មេក​សុទ្ធ​តែ​ជា​ឪពុក​ល្អៗហើយ​ពួក​គាត់​នៅ​មាន​ព្រះ​ជន្ម​នៅ​ឡើយ​។ បើ​ខ្ញុំ​ល្អ​តែ​មួយ​ចំណិត​ពួក​គាត់​មិន​ដឹង​ជា​កូនៗ​ខ្ញុំ​សំណាង​យ៉ាង​ម៉េច​ទៅ​ណ៎! 😥😥😥 អរគុណ​ប៉ាៗគ្រប់​យ៉ាង I Love YOU.

– លោក​ដែល​ជា​ឪពុក​មិន​សូវ​ល្អៗ (រួម​ទាំងខ្ញុំ)៖ ភ្ញាក់​ខ្លួន​ឡើង អ៊ំ/ពូ/buddies ទាំងឡាយ។ អ្នក​ដឹង​ទេ សកម្មភាព​របស់​អ្នក​នឹង​នៅ​ក្នុង​ការ​ចងចាំ​របស់​ពួក​គេ​មួយ​ជីវិត គ្មាន​វេលា​ណា​ដែល​វា​ត្រូវ​បាន​លុប​បាត់ឡើយ។ ឪពុក​ខ្លះ​ហឹង្សា​ទាំង​ពាក្យ​សម្ដី និង​កាយវិការ ដែល​ទាំង​នោះ​គ្មាន​ជួយ​កូន​អ្នក​បាន​ទេ។ វា​បាន​ត្រឹម​តែ​បន្សល់​ស្លាកស្នាម​ដិត​ជាប់​ខួរ​ក្បាល​របស់​ពួក​គេ​លុះ​ថ្ងៃ​ស្លាប់​។ លើក​ទឹក​ចិត្ត​ពួក​គេ ហើយ​បើ​អាច​ចូរ​និយាយ​ថា «ប៉ា​ក៏​ស្រឡាញ់​កូន​ដែរ»

Note: ខ្ញុំ​បាន​កែ​ប៉ា​រ៉ូល​បទ​នេះ​ខ្លះៗ ដើម្បី​ឱ្យ​វា​ត្រូវ​សាច់​រឿង​របស់​ខ្ញុំ​ប៉ុណ្ណោះ។ សំឡេង​ខ្ញុំ​ដូច​គោរោទិ៍​ទេ ប្រើ​កម្មវិធី​ជួយ​អស់​លទ្ធភាព​ហើយបាន​តា​ប៉ុណ្ណឹង កុំ​ខ្វល់​ពី​សំឡេង ចូរ​ខ្វល់​តែ​ពី​អ្វី​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​ទៅ​បាន​ហើយ៚

បទ​ដើម: I Still Waiting at the Door

ម្ចាស់​ដើម៖ Ernesto (AI music)

បច្ចេកទេសសំឡេង និង​វីដេអូ៖ Phat Sopheak

               

About author View all posts Author website

Bandith

I like tech, music, travel and photography. I will write about those subjects whether I have free time to go for it.

Leave a Reply

Your email address will not be published. Required fields are marked *