Father and Son Trip: Chasing My Dream

ទ្រីប «Father & Son» បាន​មួយ​ជើង​ហើយ​ជាមួយ​លោក​ខ្នុយ ដោយ​ចេញ​ពី​ភ្នំពេញ​ទៅ​ជីផាត​​។ លោក​ប្រុស​មិន​សូវ​ជា​បាន​មើល​ទេសភាពអី​​ទេ គាត់​យក​ខ្នង​ខ្ញុំ​ធ្វើ​គ្រែ​ដេក​រហូត។ ចេញដេប៉ា​ពី​ភ្នំពេញ​ទៅ​គាត់​គេង​មួយ​សារត្រឹម​ចោមចៅងើប ពី​ច្បារមន​ទៅ​គាត់​ដាក់​ម៉ា​សាឡេត​ទៀត​ងើប​ត្រឹម​យាយ​ម៉ៅ ហើយ​ពី​ផ្លូវ​ច្រក​ចូល​ជីផាត​លោក​អត់​មាន​អាណិត​ចិត្ត​ឪ​អី​ទេ ដាក់​ទៀត​ដល់​គោលដៅ​តែ​ម្ដង។ មិន​បាច់​ពិនិត្យ DNA ទេ វា​ដូច​ខ្ញុំ​ទាំង​ស្រុង។ ពេល​ជិះសុខ​ បើ​​​ខ្ញុំ​ងុយ​ដេក​ ខ្ញុំ​ដេក​ហើយអត់​មាន​ជំពាក់​អាណា​តិច​ជាង​ម៉ា​រៀល​ឡើយ។ ​កុងទ័រ​បើក​អស់​ហើយ​ត្រឹម ៥០-៧០kmអី​ហ្នឹង​ តែ​ថា​បាន​ក្រមា​ចង​កូន​ជាប់​នឹង​ខ្លួន​ខ្ញុំ​យោង​ដែរកុំ​អី​ណា​ណី​ទេ។​

ខ្ញុំ​មិន​ទម្លាប់​ផឹក Energy drink ទេ តែ​ដោយ​ដឹង​ថា​បើ​ល្បង​ហ្នឹង​ដេក ហើយ​ខ្ញុំ​ដេក​ទៀត​បាន​អាណា​កាន់​ចង្កូត​? បើ​ម៉ូតូ​អត់​មាន auto pilot ហង។ អ៊ីចឹងបាកាស​មួយកំប៉ុង ខ្ញុំ​បញ្ឈរ​ភ្នែក​ដល់​ជីផាត។ ម៉ូតូ​មិត្តភ័ក្ដិ​ផ្សេងៗ​គេ​មិន​ចាំ​ទេ គេទៅ​គោលដៅ​រៀបចំ​ម្ហូប​និង​កន្លែង​ដេក​មុន​ហើយ។ សរុប​មក ​(ពេល​ឆែក record GPS) ទ្រីប​ម៉ា​ជើង​នេះ​ដី 200គីឡូ​ស្ដើង ខ្ញុំ​ជិះ ៧ម៉ោង ៥០នាទី តែ​មិន​ថ្វី​ទេ​សំខាន់​សុវត្ថិភាព​ឪ​កូន​យើង​។ ​គោលដៅបន្ទាប់? ភ្នំ១៥០០ អូសោម…

យ៉ាង​ណាក៏​មិន​ភ្លេ​ចអរគុណ #RoyalEnfieldCambodia ដែល​ជា​រឿយៗ​តែងតែ​គាំទ្រទ្រីប​របស់​ខ្ញុំ​។

About author View all posts Author website

Bandith

I like tech, music, travel and photography. I will write about those subjects whether I have free time to go for it.

Leave a Reply

Your email address will not be published. Required fields are marked *